Episode 23: Best choice

1.9K 114 0
                                    

Hospital
Jungkook បើកភ្នែកសន្សឹមៗ សម្លឹងមើលជុំវិញខ្លួន ឃើញថាវាមិនមែនជាបន្ទប់ខ្លួនទេ ឯក្បាលឈឺខ្ទោកៗ
«Jungkook ដឹងខ្លួនហើយហេ៎ស?» Taehyung ដែលអង្គុយគៀននោះប្រញាប់សួរ
«Taehyung ?» Jungkook ហៅឈ្មោះគេ បែបចង់សួរ
«ញុំទឹកសិនទៅ Taehyung ដើរទៅចាក់
ទឹកឲJungkook

«ហេតុអីក៏យើងនៅទីនេះ?» Jungkook ងាកមើលជុំវិញ
«គឺ ខ្ញុំភ្លេចឯកសារនៅផ្ទះក៏ទៅយក មិនឃើញបង បន្ទប់ចាក់ ខ្ញុំចូលទៅមើលក៏ឃើញរបស់ រាយប៉ាយ ហើយដួលបែកក្បាលទៀត មានរឿងអី?»Taehyung សួរបកវិញ
«អឺ....គឺ បងឈឺក្បាលពេកក៏ដួលសន្លប់ទៅ»Jungkook ដោះសារឲតែរួចៗ
«ហេតុអីក័មិនប្រាប់ខ្ញុំតាំងពីព្រឹក ឃើញទេទុក រហូតដល់ដួលសន្លប់ សំណាងហើយដែលខ្ញុំទៅទាន់» Taehyung បន្ទោស ទាំងមុខក្រញ៉ូវ គេភ័យមិនតិចទេ
«គឺព្រឹកមិញគិតថាមិនអី»Jungkook
«លើកក្រោយត្រូវប្រាប់ខ្ញុំបើកើតអីធ្ងន់ធ្ងរ ខ្ញុំមិនកំព្រាប្រពន្ធទៅហើយហេ៎ស» Taehyung និយាយឲគេបានសើចខ្លះ មើលមុខស្លេកដូចខ្មោច
«ឆ្កួត»Jungkook វៃដៃTaehyung តិចៗ ទើបញញឹមចេញ
«ចុះ...លោកប៉ាអ្នកម៉ាក់?» Jungkook ខាំមាត់ ក្តាប់ដៃនឹងភួយជាប់
«គាត់មិនបានមកទេ ខ្ញុំប្រញាប់ពេក»Taehyung
«អឹម!!»Jungkook ងក់ក្បាល ទាំងអន់ចិត្ត ប្រហែលគាត់ស្អប់គេខ្លាំងហើយមើលទៅ!
«ចាំខ្ញុំទៅហៅគ្រូពេទ្យមកសិន»Taehyung ក៏ចេញទៅ មកវិញជាមួយគ្រូពេទ្យប្រុសម្នាក់

«លោកនៅឈឺក្បាលទេ?»គ្រូពេទ្យ លើដៃអង្អែលក្បាលដែលមានរុំបង់ពីលើ
«នៅតិចៗ»
«មិនអីទេ មកពីវាប៉ះទង្គិចធ្វើឲបែកបន្តិច គ្រាន់តែបើកថ្នាំសម្រាប់ញុំ និងលាងរបួសទៅបានហើយ»គ្រូពេទ្យ និយាយរួចកត់ថ្នាំឲបើក ហុចឲTaehyung
«អរគុណហើយលោកគ្រូពេទ្យ»
«បាទ វាជាតួនាទីស្រាប់ បើចឹងខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងហើយ» គាត់និយាយរួចក៏ដើរចេញទៅវិញ Taehyung ក៏ចេញទៅបើកថ្នាំដែរ
«ចង់ទៅផ្ទះឥឡូវទេ?»Taehyung សួរពេលមកវិញ «អឹម» Jungkook
«មោះ»Taehyung ចាប់Jungkook បីឡើង
«Taehyung ធ្វើអី?»
«បីនឹងហើយ»
«អត់ទេណា៎ ខ្លាចគេឃើញ»
«មិនអីទេ មន្ទីរពេទ្យនេះ សុទ្ធតែបន្ទប់ គ្មានអ្នកណានៅក្រៅទេ ចាំខ្ញុំចេញតាមក្រោយ»Taehyung និយាយរួចបីJungkook ចេញក្រៅ ចំណែកឯនាយកមកលោះតូចបានតែជ្រប់មុខនឹងទ្រូងគេមិនមាត់មិនក អាចកត់ថាជាពេលវេលាគួរឲចងចាំ បើគេសម្រេចចិត្តហើយ?

My baby hyung Where stories live. Discover now