ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ part 1

9 0 0
                                    

BMFគឺជាក្រុមម៉ាហ្វៀមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយ លោក​ ជន ជុងហ្គុក ដែលមានឈ្មោះជាម៉ាហ្វៀដែលមិនខ្លាចនិងសម្លាប់នរណាម្នាក់ឡើយ​ ដោយលោកជាមនុស្សគ្មាន មេត្តានិងឈាមត្រជាក់ ដែលត្រូវជាកូនប្រុសពៅនៃសង្គមគ្រួសារត្រកូល ជន និង​មានបងប្រុស ម្នាក់ឈ្មោះ ជន​ ជុងយ៉ុង ដែលជាប្រធានក្រុមហ៊ុនដ៏ធំមួយនៅប្រទេសកូរ៉េ ។

ជន ជុងហ្គុក ជាមនុស្សដែលមានរូបរាងខ្ពស់សង្ហាមាំមួននិងមានភាពឆ្លាតវៃខ្លាំងណាស់ ដោយគេជាបុរសសង្ហាដែលជាហេតុនាំឲ្យមនុស្សស្រីជាច្រើនឃើញហើយភ្លឹកភ្លេចភ្លាំងស្មារតី ដូចឃើញទេពបុត្រចុះមកពីសួគ៌អីចឹង ។

ជន ជុងហ្គុក និងបងប្រុសរបស់គេរស់នៅជាមួយម៉ែដោះតាំងពីតូចមកម្ល៉េះដោយសារតែឪពុក ម្ដាយរបស់គេស្លាប់ចោលគេតាំងពីនៅក្មេងមិនទាន់ដឹងអ្វីមកម្លេះ ហើយពួកគេស្រលាញ់ម៉ែដោះ ណាស់ ។ ជន ជុងហ្គុកជាបុរសរឹងមាំម្នាក់បែរជាមកធ្លាក់ខ្លួនទន់ខ្សោយមិនព្រមធ្វើអ្វីទាំងអស់ ប្រែក្លាយទៅជាមនុស្សដែលឆេវឆាវ ស្ងៀមស្ងាត់ លែងរឹងមាំដូចមុនដោយសារមនុស្សដែលខ្លួនស្រ​លាញ់ក្បត់ចិត្តលួចទៅមានអ្នកថ្មី ដែលនាំឲ្យអ្នកនៅក្នុងភូមិគ្រិះនោះទាំងអស់មានការព្រួយបារម្ភ ជាខ្លាំង ។

ប្រាវ!!! ប្រាវ!!! ប្រាវ!!

- <ឆាប់ចេញឲ្យឆ្ងាយទៅ! ចេញឲ្យអស់ទៅ! យើងចង់នៅម្នាក់ឯង! >ជុងហ្គុក (សំឡេងស្រែកដេញឲ្យ អ្នកបម្រើដែលនៅក្នុងបន្ទប់ចេញទៅក្រោឲ្យអស់)

-<លោកប្រុសៗ តើធ្វើដូចម្ដេចទើបលោកប្រុសព្រមទទួលទានអាហារ? លោកប្រុសនៅពេលនេះ កាន់តែយ៉ាប់ហើយដឹងទេ>ម៉ែដោះនិយាយ

+បន្ទាប់មកបណ្ដាញទូរសព្ទ័ក៏បានភ្ជាប់ ទូរសព្ទ័ដៃរបស់ ជុងយុនក៏បានបន្លឺសំឡេងឡើង

- <អាឡូ លោកប្រុសធំ > ម៉ែដោះ

- <បាទម៉ែដោះ> ជុងយ៉ុង

- <លោកប្រុសតូចមិនព្រមពិសារអាហារទៀតហើយ ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងណាទេ!! > ម៉ែដោះ

- <បាទមិនអីទេចាំខ្ងុំនាំគ្រូពេទ្យម្នាក់ឲ្យទៅមើលថែនិង ព្យាបាលជំងឺរបស់វានៅពេលនេះព្រោះវាប្រហែល ជាកំពុងមានជំងឺផ្លូវចិត្តបន្តិចហើយ> ជុងយ៉ុង

- < ចាស អញ្ចឹងជំរាបលាលោកប្រុស> ម៉ែដោះនិយាយ ( រួចខ្សែទូរស័ព្ទក៏បានដាច់ទៅវិញ....)

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now