ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ part7

4 0 0
                                    

ក្រោយពីញ៉ាំអាហារពួកអាហាររួចពួកគេក៏នាំគ្នាឡើងឡានធ្វើដំណើរបន្តទៀត

-<តើលោកចង់ទៅណាទៀត?> វី និយាយ

-<ចាំមើលទៅបន្ដិចទៀតដល់ហើយ> ជុងហ្គុកនិយាយរួចក៏បើកឡានសំដៅទៅរកសមុទ្រដើម្បីដើរ លេងបន្ត

-<wow!!សមុទ្រតើ!!​ ខ្ញុំខានមកទីនេះជិត20ឆ្នាំហើយពិតជាស្អាត់ខ្លាំងណាស់> វី និយាយហើយ ជុងហ្គុកក៏ឈប់ឡាន

-<តោះចុះទៅ!! ក្រែងខានមកយូហើយមែនទេសំណព្វចិត្ត!!> ជុងហ្គុកនិយាយរួចក៏កាន់ដៃរបស់ វី ដើរតាមឆ្នេរសមុទ្រមើលទៅដូចជាគូរសង្សារមួយគូរ

-<លោក! លែងដៃខ្ញុំទៅ!!> វី និយាយ

-<អ៊ឺម...រកកន្លែងអង្គុយសិនទៅខ្ញុំទៅទិញអីឲ្យញ៉ាំ!!> ជុងហ្គុកនិយាយរួចក៏ដើរចេញទៅបាត់ទៅ
ពេលនោះក៏មានបុរសម្នាក់មកនិយាយជាមួយវី ដូចជាមានបំណងចង់ញ៉ែអ្នកគ្រូពេទ្យរូបស្រស់​បុរសម្នាក់នោះគឺ ហាប៊ុក ជាមេក្រុមរបស់WMF ដែលជាសត្រូវរបស់ជុងហ្គុក

-<អេ៎! ស្រីស្អាតមកតែម្នាក់ឯងទេមែនទេ!!> ហាប៊ុក

-<អឺ....គឺខ្ញុំជាមួយ...> វី និយាយមិនទាន់ចប់ផងហាប៊ុកក៏ចូលទៅអង្គុយជិតគេ ហើយដាក់ដៃលើស្មាររបស់ វី

-<នែ៎!! លោក ឆាប់ដកចេញពីស្មារខ្ញុំភ្លាម> វីនិយាយ  ពេលនោះជុងហ្គុក កំពុងតែទិញរបស់ញ៉ាំស្រាប់តែក្រឡេកមកឃើញ ដូច្នេះគេក៏ដើរត្រឡប់ទៅរកវី វិញយ៉ាងលឿនព្រោះ ភ្លើងប្រច័ណ្ឌកំពុងតែរាល់រោលពេញរាងកាយរបស់គេ គ្រាន់តែទៅដល់ក្បែរ វី ភ្លាមគេក៏ទាញក៏អាវ របស់ ហាប៊ុក

-<បើឯងមិនចង់ស្លាប់ទេ!កុំប៉ះពាល់របស់យើង!> ជុងហ្គុកនិយាយទាំងកំហឹង

-<លោកៗ!! បានហើយមិនបាច់រករឿងគេទេ!​នាំតែកើតមានរឿងពិបាកចិត្តប៉ុណ្ណោះយើងទៅដើរ លេងបន្ដទៀតវិញ> វី និយាយទៅកាន់ជុងហ្គុក ឃើញ វី និយាយបែបនោះជុងហ្គុកក៏លែងហាប៊ុកធ្វើ ឲ្យគេដួលទៅនឹងដី ហើយជុងហ្គុកចាប់ដៃវីដើរចេញពីទីនោះទៅ

-<លោក!! គេម្នាក់នោះជាអ្នកណាហេតុអីបានជាលោកខឹងខ្លាំងយ៉ាងនេះ!!> វី សួរទៅជុងហ្គុក

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀOnde as histórias ganham vida. Descobre agora