ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ Part 6

5 0 0
                                    

-<ហេតុអ្វី!!​ បានជាឡើងមកមិចក៏មិនចាំនៅខាងក្រោមទៅ> វី សួរជុងហ្គុក

-<គឺបងនឹកអូនពេកនឹងណា៎!!> ជុងហ្គុកនិយាយរួចក៏ឱប វី យ៉ាងណែន

-<នែ៎!! លោកលែងខ្ញុំភ្លាម!!> វី និយាយ

-<បើលែងងាយៗបងមិនឱបអូនណែនបែបនេះទេ> ជុងហ្គុក

-<លែងខ្ញុំភ្លាម!! បើមិនលែងប្រយ័ត្នខ្ញុំស្រែកណា៎!!> វី និយាយ

-<បើហ៊ានស្រែកប្រយ័ត្នបងចាប់ថើបណា៎! បើមិនជឿសាកស្រែកមើលទៅ!>ជុងហ្គុកនិយាយទាំង រំលេចស្នាមញញឹមតិចៗ  ចំណែកឯ វី វិញក៏ឈប់កម្រើកនិងមិននិយាយអ្វីទាំងអស់

-<យ៉ាងមិចខឹងហើយមែន!!> ជុងហ្គុកសួរទៅកាន់ វី

-<អ្នកណាខឹង!! លែងខ្ញុំបានឬនៅ!!> វី​ និយាយទាំងធ្វើមុខក្រម៉ូវ  ឃើញ វី ធ្វើមុខបែបនោះជុងហ្គុក ក៏លែង​វី ហើយវី ក៏រត់ចុះទៅខាងក្រោមវិញយ៉ាងលឿន

-<អ៎រ!! វីចុះមកហើយឬ!> មីង យ៉ូអា

-<ចាស៎! អ្នកមីងជាទៅស្រលាញ់!!> វី និយាយ

-<តោះ! ទៅញ៉ាំអាហារពេលព្រឹកសិនទៅយ៉ុងរីនកំពុងចាំនៅតុរអាហារឯណោះ> មីងយ៉ូអា

-<ចាស៎! អ្នកមីង!> វី តបហើយក៏ដើរសំដៅទៅតុរអាហារ

-<តោះ!!ក្មួយទៅញ៉ាំអាហារសិនទៅ>មីងយ៉ូអានិយាយទៅកាន់ជុងហ្គុក

-<បាទ!! មិនអីខ្ញុំសុំកាហ្វេមួយកែវបានហើយព្រោះខ្ញុំញ៉ាំអាហារពេលព្រឹករួចហើយ!> ជុងហ្គុកនិយាយ ទាំងញញឹមទៅកាន់មីងយ៉ូអា

-<នាងយូអ៊ីងហា៎ ឆាប់ទៅលើកកាហ្វេអោយក្មួយជុងហ្គុកបន្ដិចមក!!> មីងយ៉ូអា និយាយរួចក៏ដើរ  ទៅញ៉ាំអាហារពេលព្រឹកជាមួយក្រមុំទាំងពីរដែលនៅចាំនៅតុរអាហារបាត់ទៅ នាងយូអ៊ីងឮហើយ ក៏ទៅលើកកាហ្វេឲ្យជុងហ្គុករួចក៏ទៅធ្វើការរបស់ខ្លួនវិញទៅ
ក្រោយញ៉ាំអាហាររួច វី និង ជុងហ្គុកក៏លារមីងយ៉ូអាហើយក៏ដើរសំដៅទៅ ឡានBMWពណ៌សរបស់ វី
ហើយជុងហ្គុកក៏បើកឡាន សំដៅទៅBMFដើម្បី ប្រជុំពីរឿងដែលក្រុមម៉ាហ្វៀ WMF ដែលជាក្រុមម៉ាហ្វៀ ទើបនឹងបង្កើតឡើងថ្មីៗ មានបំណងចង់កម្ទេចក្រុមBMFរបស់គេ
-<អេ៎!! អាហ្គុក> យ៉ុងជី ហៅជុងហ្គុក

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now