-<មិនអីទេ!!បងញ៉ាំខ្លួនឯងបាន!> ជុងហ្គុក (កុំឲ្យគេថាខ្លួនធ្វើពុត)
-<ចឹងញ៉ាំទៅ!!> វី និយាយព្រមទាំងសម្លឹងមុខជុងហ្គុក
-<អូយ៎....!> ជុងហ្គុកស្រែក
-<និងហើយឲ្យគេបញ្ចុកអត់ទេ!!ក្បាល់រឹងណាស់ឯងនេះ!!> ជុងយ៉ុងនិយាយទៅកាន់ជុងហ្គុកទាំង អាហារពេញមាត់
-<ចាំញ៉ាំអាហារអស់សិនទៅចាំនិយាយលោកប្រធាន!! មើលហ៎រអាហារឡើងពេញមាត់ប្រយ័ត្នអួល ទៅ!!> យ៉ុងរីន និយាយ
-<យ៉ាងមិចបារម្ភពីខ្ញុំហ៎រ!!> ជុងយ៉ុង
-<អ្នកណាបារម្ភពីលោកប្រធានឯង!!ខ្ញុំគ្រាន់តែប្រាប់តើ!!> យ៉ុងរីននិយាយរួចក៏បន្ដការញ៉ាំអាហារ របស់គេទៀតទៅ
-<បើបារម្ភប្រាប់តាមត្រង់មក!!> ជុងយ៉ុង
-<................>យ៉ុងរីនមិននិយាយអ្វីគឺគេគិតតែញ៉ាំដោយមិនខ្វល់ពីសំដីជុងយ៉ុង
-<ម៉ោះចាំអូនបញ្ចុក!!> វី និយាយទៅកាន់ជុងហ្គុក
-<ចុះអូនមិនញ៉ាំទេហ៎រ!!> ជុងហ្គុក
-<ចាំបងញ៉ាំរួចចាំអូនញ៉ាំតាមក្រោយក៏បានដែរ!!ព្រោះសុខភាពបងសំខាន់ជាង!!> វី និយាយ
-<អ៊ឺម..!!ពិតជាគួរឲ្យស្រលាញ់ណាស់!!> ជុងហ្គុកនិយាយព្រមទាំងយកដៃច្របាច់ច្រមុះដ៏តូចក្រម៉ិច របស់ វី
-<ហ៊ូយ.!! លេងចឹងទៀតហើយ!!> វី និយាយព្រមទាំងធ្វើមុខខ្ជូតហើយក៏យកបបរទៅបញ្ចុកជុងហ្គុក ទៅ
-<អេ៎!!អ្នកនាងលេខា!!ហេតុអីញ៉ាំលឿនយ៉ាងនេះប្រយ័ត្នអួលទៅ!!> ជុងយ៉ុងនិយាយទៅកាន់ យ៉ុងរីន
-<ហ៊ឹម..!!នៅញ៉ាំយឺតៗចឹងដឹងកាលបានញ៉ាំទាន់គេទេ!!ហើយណាមួយសុទ្ធតែរបស់ដែល ខ្ញុំចូលចិត្តទៀត!> យ៉ុងរីននិយាយ
-<អេស៎!ប្រលាក់មាត់ហើយ!!> ជុងយ៉ុងនិយាយព្រមទាំងយកក្រដាសជូតមាត់ឲ្យយ៉ុងរីនដែលនាំឲ្យ ពួកគេមើលមុខគ្នាយ៉ាងយូព្រោះភ្លឹកទាំងសងខាង
-<អ៊ឹម!!អ៊ឹម!!> អ្នកដែលនៅជុំវិញខ្លួនពួកគេទាំងពីរនាក់ក្រហឹម និងនាំគ្នាញញឹមតិចៗ
YOU ARE READING
ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ
RomanceBMFគឺជាក្រុមម៉ាហ្វៀមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយ លោក ជន ជុងហ្គុក ដែលមានឈ្មោះជាម៉ាហ្វៀដែលមិនខ្លាចនិងសម្លាប់នរណាម្នាក់ឡើយ ដោយលោកជាមនុស្សគ្មាន មេត្តានិងឈាមត្រជាក់ ដែលត្រូវជាកូនប្រុសពៅនៃសង្គមគ្រួសារត្រកូល ជន និងមានបងប្រុស ម្នាក់ឈ្មោះ ជន...