ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀPart10

5 0 0
                                    

-<លោកប្រធានតើមានការងារអីឲ្យខ្ញុំធ្វើមែនទេ!> Alex និយាយធ្វើដូចជាមិនដឹងអ្វីសោះ

-<ចូលមកអង្គុយសិនមក!!> ជុងហ្គុកនិយាយ

-<បាទ!!បាទ!លោកប្រធាន!> Alexនិយាយទាំងព្យាយាមធ្វើដូចធម្មតា

-<ហេតុអ្វីក៏បែកញើសច្រើនយ៉ាងនេះ!ឬក៏ម៉ាស៊ីនត្រជាក់វាមិនត្រជាក់!បើចឹងចាំខ្ញុំដាក់អា ត្រជាក់ឲ្យ!> ជុងហ្គុកនិយាយរួចក៏យកតេលេបន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឲ្យកាន់តែត្រជាក់ លើសមុនបីដង

-<អឺ!!លោកប្រធានតើលោកមានអ្វីមែនទេ!គឺខ្ញុំធ្វើការមិនទាន់ផង!> Alex និយាយទាំងភាពភ័យ ខ្លាច

-<បើចឹងឲ្យខ្ញុំខ្ចីទូរស័ព្ទបន្ដិចបានទេ!!> ជុងហ្គុក

-<អឺ...បាទ!បានលោកប្រធាន!>Alex តបរួចក៏យកទូរស័ព្ទឲ្យទៅជុងហ្គុក

+ខ្សែទូរស័ព្ទក៏បានភ្ជាប់ ព្រោះជុងហ្គុកបានទូរស័ព្ទទៅលេខរបស់ហាប៊ុកដែលមាននៅក្នុងទូរស័ព្ទ
នោះ

-<យ៉ាងមិចហើយអាកូនចៅសម្លាញ់ ក្រុមហ៊ុនអាជុងហ្គុកនោះវារលំនៅពេលណាចាំយើងរៀបចំ ជប់លៀងអប់អរវា> ហាប៊ុកនិយាយ ពេលនោះជុងហ្គុកក៏បានបើកសំឡេងទូរស័ព្ទឮៗផងដែរ

-<លោក!ខ្ញុំពិតជាអគុណណស់ដែលមានបំណង់ចង់រៀបចំកម្មវិធី ជប់លៀងសម្រាប់អប់អរខ្ញុំ ហើយខ្ញុំក៏ចូលរួមសោកស្ដាយណាស់ដែរ ព្រោះថាលោកប្រហែលជាគ្មានថ្ងៃបានរៀបចំវាឡើងទេ!> ជុងហ្គុកនិយាយរួចក៏បិទទូរស័ព្ទបាត់ទៅ

-<យ៉ាងមិចដែរ!លោកAlexតើមានពាក្យបកស្រាយដែរឬទេ!> ជុងហ្គុកនិយាយ

-<អឺ....!> Alex

-<ឯងនេះពិតជាថ្លើមពាសមេឃមែនដែលហ៊ានសម្រុកមកដល់ក្រុមហ៊ុនយើងបែបនេះ! ឯងប្រហែលជាមិនខ្លាចស្លាប់ទេមែនទេទើបឯងក្លាហានយ៉ាងនេះ!> ជុងហ្គុកនិយាយ ព្រមទាំងយកកាំភ្លើងនៅក្នុងថតតុរធ្វើការមកជូនចុះឡើង Alex ឃើញបែបនោះ លេបទឹកមាត់ ក្អឹក...

-<លោកៗ! លើកលែងឲ្យខ្ញុំម្ដងទៅខ្ញុំត្រូវបងធំបញ្ជានោះទេ!គាត់ថាបើខ្ញុំមិនមកទេគាត់និង សម្លាប់ខ្ញុំមិនខាន> Alex និយាយព្រមទាំងលុតជង្គង់អង្វរជុងហ្គុក

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀOnde as histórias ganham vida. Descobre agora