ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ part 3

5 0 0
                                    

ដោយខឹងនឹងអ្នកគ្រូពេទ្យវី និយាយច្រើនពេក ជុងហ្គុកក៏ ចាប់អ្នកគ្រូពេទ្យវី ជញ្ជក់មាត់ដែលជា ហេតុធ្វើឲ្យមុខអ្នកគ្រូពេទ្យរូបស្រស់ប្រែក្លាយទៅជាក្រហមដោយសារវាជាស្នាមថើបដំបូងរបស់នាង ហើយអ្នកគ្រូពេទ្យខំរើរបំរាស់ជាខ្លាំង ជុងហ្គុកក៏ឈប់ជញ្ជក់មាត់អ្នកគ្រូពេទ្យ វី ទៅ

-<មាត់នាងផ្អែមដែរតើ>ជុងហ្គុកនិយាយទាំងរំលេចស្នាមញញឹមតិចៗ

ផាច់!! អ្នកគ្រូពេទ្យ វី ទះ ជុងហ្គុកមួយកំផ្លៀង ហើយរកទះមួយកំផ្លៀងទៀត

-<មួយកំផ្លៀង ថើបមួយខ្សឺត ហើយបើនាងមិនជឿទេនោះសាក់ទះលរមើលទៅ> ជុងហ្គុក និយាយកាត់

ក្រោយពីឮជុងហ្គុកនិយាយបែបនោះ អ្នកគ្រូពេទ្យ វី ទម្លាក់ដៃចុះយ៉ាងលឿនហើយក៏រត់ទៅបើកទ្វារ ចេញពីបន្ទប់របស់ជុងហ្គុក​ចុះមកខាងក្រោមវិញ ដោយមិននិយាយអ្វីត្រឡប់ទៅកាន់ជុងហ្គុក ឡើយ ហើយចំណែកជុងហ្គុកវិញដោយឃើញអ្នកគ្រូពេទ្យវី អៀនបែបនេះក៏សើចហើយក៏មិនឃាត់ឲ្យ អ្នកគ្រូពេទ្យចេញទៅយ៉ាងងាយស្រួល

-< អាស!! អ្នកគ្រូពេទ្យ តើលោកប្រុសតូចយ៉ាងមិចហើយ?> ម៉ែដោះសួរ

-< គាត់មិនអីទេ ហើយថែមទាំងរឹងមាំទៀតផង គ្រាន់តែមានវិបត្តិផ្លូវចិត្តបន្ដិចបន្តួចប៉ុណ្ណោះ ពីរបីថ្ងៃទៀតគាត់ដូចដើមវិញហើយ > អ្នកគ្រូពេទ្យ វី និយាយទាំងទឹកមុខក្រហមង៉ូវព្រោះមិនឈប់ អៀននៅឡើយ

-<អរ!! អីចឹងខ្ញុំអស់បារម្ភហើយតែមើលទៅមុខអ្នកនាងដូចជាក្រហមតើមានរឿងអីមែនទេ ?> ម៉ែដោះ សួរទាំងចម្ងល់

-<អឹម...ប្រហែលជាខ្ញុំចាញ់នឹងពន្លឺនៅក្នុងបន្ទប់របស់លោក ជុងហ្គុក ហើយមើលទៅ ព្រោះខ្ញុំងាយ នឹងប្រតិកម្មណាស់> អ្នកគ្រូពេទ្យ វី និយាយទាំងពោរពេញទៅដោយពាក្យកុហក

-< អរ!! អញ្ចឹងទេឬ?> ម៉ែដោះឆ្លើយទាំងមិនជឿ

-<ចាស!! ពិតមែនហើយ! ចឹងខ្ញុំជំរាបលារ ម៉ែដោះសិនហើយ> អ្នកគ្រូពេទ្យ វី

-< អេស!! អ្នកនាងម្តេចប្រញាប់ទៅម្លេះ!! មិននៅញ៉ាំអាហារជាមួយលោកប្រុសៗ​សិនទេហររ!!> ម៉ែដោះសួរ

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now