ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀPart12

3 0 0
                                    

+នៅមន្ទីពេទ្យ
ជុងហ្គុកត្រូវបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ ចំណែកឯវី​ វិញត្រូវបញ្ជូនទៅឲ្យគេងសម្រាក់នៅបន្ទប់ អ្នកជំងឺធម្មតាដើម្បីដាក់ស៊ឺរ៉ូមយកកម្លាំង(យំច្រើនពេកខ្វះជាតិទឹក)
-<អាឡូ! ជំរាបសួរអ្នកមីងយ៉ូអាមែនទេ! ខ្ញុំជាប៉ូលីសគឺលោកជុងហ្គុកបានត្រូវគេបាញ់និងអ្នកនាង វី​ បានសន្លប់នៅឯមន្ទីពេទ្យសូមអ្នកមីងមកមើលពួកគេទាំងពីរផង!> ប៉ូលីស
-<ចាស៎!លោកប៉ូលីសជំរាបលារ!> មីងយ៉ូអាដាក់ទូរសព្ទចុះហើយក៏ប្រញាប់ឲ្យគេជូនទៅមន្ទីពេទ្យ បន្ទាប់ពីឡើងលើឡានហើយគាត់ក៏ទូរស័ព្ទទៅយ៉ុងរីនដែលកំពុងតែធ្វើការ
-<អាឡូ! អ្នកម៉ាក់ តើមានអ្វីមែនទេ? កូនកំពុងតែធ្វើការ!> យ៉ុងរីននិយាយ
-<គឺ......វី និងជុងហ្គុកត្រូវចូលមន្ទីពេទ្យ!> មីងយ៉ូអានិយាយទាំងភ័យញ័រដៃររកធ្វើអីមិនត្រូវឡើយ
-<ថាយ៉ាងមិច! វី និងជុងហ្គុកចូលមន្ទីពេទ្យ! ចាំខ្ញុំទៅ ជំរាបលារអ្នកម៉ាក់!> យ៉ុងរីនបិទទូរស័ព្ទហើយ រត់យ៉ាងលឿនទៅបន្ទប់ធ្វើការជុងយ៉ុង
-<លោកប្រធានៗ!!> យ៉ុងរីន
-<ចូលមក!!> ជុងយ៉ុង
-<គឺ យ៉ាងប្រញ៉ាប់ទៅមន្ទីពេទ្យទៅ!!> យ៉ុងរីន
-<តើមានរឿងអីមែនទេ?> ជុងយ៉ុង
-<គឺជុងហ្គុកនិងវី​ ត្រូវបញ្ជូនទៅមន្ទីពេទ្យ!តែខ្ញុំមិនថាមកពីមូលហេតុអ្វីទេ!!> យ៉ុងរីន
-<ជុងហ្គុកចូលមន្ទីពេទ្យ!!ឆាប់ទៅៗ!> ជុងយ៉ុងនិយាយរួចក៏ចាប់ដៃយ៉ុងរីនចេញទៅយ៉ាងលឿន ព្រោះគេបារម្ភពីជុងហ្គុក
-<អ្នកមីងបងជុងហ្គុកយ៉ាងមិចហើយ!!ខ្ញុំទៅរកគេ!> វី និយាយក្រោយពីងើបពីសន្លប់

-<គឺគេនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយទេ!លោកគ្រូពេទ្យមិនទាន់ឃើញចេញមកទេ!!>មីងយ៉ូអានិយាយរួច វី ក៏ទាញផ្ដាច់ខ្សែ ស៊ឺរ៉ូមហើយរត់ទៅបន្ទប់សង្រ្គោះបន្ទាន់

-<អ្នកមីងតើប្អូនរបស់ខ្ញុំគេយ៉ាងមិចហើយ!> ជុងយ៉ុងសួរ

-<មីងក៏មិនទាន់ដឹងដែរព្រោះលោកគ្រូពេទ្យមិនទាន់ចេញមកទេ!> មីងយ៉ូអា

-<វី លោកជុងហ្គុកគេមិនអីទេ!!ឈប់យំទៅ!> យ៉ុងរីននិយាយព្រមទាំងទៅឱប វី

-<ព្រោះតែខ្ញុំទើបគាត់ទៅជាបែបនេះ!!> វី និយាយផងយំផងទឹកភ្នែកចេះតែបន្ដស្រកឥតឈប់ឈរ

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now