ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ Part 5

5 0 0
                                    

បន្ទាប់ពីទិញសម្លៀកបំពាក់រួចជុងក៏បើកឡានសំដៅទៅភូមិគ្រិះរបស់ខ្លួនវិញ អ្នកគ្រូពេទ្យ វី ក្រោយពីដើរទិញឥវ៉ាន់ហត់ពេកក៏គេងនៅលើឡាន ជុងហ្គុកឃើញ វី គេងក៏បន្លំលួចថើបថ្ពាល់របស់ វិ មួយខ្សឺតយ៉ាងយ៉ូ ហើយក៏បន្តបើកឡានទៅមុខទៀត

-<នាងច្រម៉ក់នេះពិតជាធ្វើឲ្យយើងទ្រាំមិនស្រលាញ់នាងមិនបានមែន!! > ជុងហ្គុកនិយាយតិចៗ ហើយក៏ដល់ភូមិគ្រិះរបស់គេល្មម

-<អូនសម្លាញ់!! ដល់ផ្ទះបងហើយ!!> ជុងហ្គុកនិយាយ

-<លោក!! ល្មមឈប់ហៅខ្ញុំបែបនេះទៀតទៅ!!> វិ និយាយទាំងមិនពេញចិត្ត
-<បាទ!!​សំណព្វបេះដូង! ចូលទៅចាំបងបន្ដិចសិនទៅ ! បងទៅរៀបចំខ្លួនសិន!> ជុងហ្គុកនិយាយឌឺ ដាក់ វី

-<លោក!!> វី រក​និយាយតែត្រូវជុកហ្គុកយកដៃបិទមាត់

-<ឆាប់ចូលក្នុងទៅ> ជុងហ្គុក

-<ខ្ញុំដឹងហើយ!! មិនបាច់និយាយច្រើនទេ!> វីតបហើយក៏ដើរចូលទៅអង្គុយចាំជុងហ្គុកនៅលើ សាឡុងទៅ

ក្រោយជុងហ្គុករៀបចំខ្លួនរួចគេក៏ចុះទៅខាងក្រោម

-<ម៉ែដោះ! ថ្ងៃនេះមិនបាច់រៀបចំអាហារសម្រាប់ខ្ញុំទេ!> ជុងហ្គុក

-<ចាស៎លោកប្រុស> ម៉ែដោះ

-<ជំរាបលារ!! ម៉ែដោះ> វី និយាយ

-<ឲ្យសោរឡានមក> ជុងហ្គុកនិយាយទៅកាន់ វី រួចហើយពួកគេក៏ចេញពីភូមិគ្រិះនោះទៅ

-<អ៎រ! ពិតមែនហើយ! ខ្ញុំភេ្លចសួរ!> វី និយាយ

-<មានអ្វីមែនទេ!!> ជុងហ្គុកនិយាយតប

-<ហេតុអីបានជាលោកដាច់ចិត្តចេញមកខាងក្រៅម្ដេចក៏មិនសំងំនៅក្នុងបន្ទប់ទៀតទៅ?> វី សួរ

-<ក្រែងនាងជាអ្នកប្រាប់ឲ្យខ្ញុំចេញមកមែនទេ ហេតុអ្វីឆាប់ភ្លេចម្ល៉េះ​ចង់ឲ្យខ្ញុំជួយរំលឹកទេ> ជុងហ្គុកនិយាយទាំងញញឹមតិចៗ

-<តែវាពិតជាចម្លែកណាស់!! មិចក៏បងប្រុសរបស់លោកនិយាយលោកមិនធ្វើតាមហេតុអ្វីមកធ្វើ តាមខ្ញុំទៅវិញ> វី និយាយចប់ ជុងហ្គុក ឈប់ឡានហើយចាប់អ្នកគ្រូពេទ្យស្រស់ស្អាតរបស់យើងបឺត មាត់យកៗ

-<កុំឆ្ងល់ច្រើនពេកអូនសម្លាញ់> ជុងហ្គុកនិយាយតិចៗ ពេលនោះអ្នកគ្រូពេទ្យ វី រៀបនឹងយកដៃទះ កំផ្លៀង ជុងហ្គុកតែត្រូវជុងហ្គុកចាប់ដៃទាន់

-<នាងភ្លេចសំដឺខ្ញុំហើយឬ!!​បើភ្លេចហើយទះមកអូនសម្លាញ់> ជុងហ្គុកនិយាយព្រមទាំងរំលេចស្នាម ញញឹមផងដែរ វី ឮបែបនេះក៏ដាក់ដៃចុះយ៉ាងលឿន

-<តើផ្ទះខ្ញុំទៅទីនេះមែនទេ!! ឆាប់ចេញឡានទៅអ្នកមីងខ្ញុំចាំយូហើយ!!> វី និយាយទាំងធ្វើមុខ ក្រម៉ូវ ជុងហ្គុកក៏បើកឡានបន្តទៅមុខទៀត

-<អូនសម្លាញ់ហា៎!! ផ្ទះអូននៅឯណា> ជុងហ្គុក

-<ឈប់ហៅខ្ញុំអូនសម្លាញ់ស្អីនិងទៀតទៅ អ្នកណាអូនសម្លាញ់រប​ស់លោក!! > វី និយាយ

-<សំណព្វបេះដូងជិតដល់ផ្ទះអូនឬនៅ!!> ជុងហ្គុកនិយាយទាំងសើច

-<អេស៎!!​លោកហួសផ្ទះខ្ញុំឥឡូវហើយ!> វី និយាយទាំងវាយស្មារ របស់ជុងហ្គុកតិចៗ ជុងហ្គុកឮហើយក៏ ឈប់ឡានហើយក៏ចុះដើរសំដៅទៅបើទ្វារឲ្យ វី

-<អ៎រ!! អ្នកនាងមកវិញហើយមែនទេ!!> នាងយូអ៊ីង

-<ចាស៎!! បងយូអ៊ីង!!> វី និយាយ

-<លោកចូលក្នុងសិនទៅ> វី និយាយទៅកាន់ជុងហ្គុក

-<អ៎រ វី មកហើយមែនទេ!!​ មីងចាំយូហើយ!!> មីងយ៉ូអា

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now