ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀPart17

2 0 0
                                    

Note:ជុងយ៉ុង,យ៉ុងរីន focus

ជុងយ៉ុងនិយាយរួច យ៉ុងរីនក៏ចុះពីឡានចូលទៅរៀបចំខ្លួនទាំងដែលក្នុងចិត្តមានចម្ងល់ គេរៀបចំ ខ្លួនយ៉ាងលឿនព្រោះវាកៀកម៉ោងដែលត្រូវទៅជួបភ្ញៀវហើយ

-<លោកប្រធានខ្ញុំត្រឡប់មកវិញហើយ!!> យ៉ុងរីនរៀបចំខ្លួនរួចក៏ចុះដើរសំដៅទៅរកឡានជុងយ៉ុង ពេលដែលជុងយ៉ុងក្រឡេកទៅឃើញយ៉ុងរីនដែលស្លៀករ៉ូបដែលខ្លួនបានទិញ ធ្វើឲ្យគេភ្លឹកនិង សម្រស់របស់នារី កម្ពស់1.70cm រាងតូចក្រមិច មុខរាងអក្សរ V ច្រមុះស្រួច សាច់សរខ្ចី ដៃជើងស្រឡូន ដែល កំពុងតែដើរមករកគេ

-<wow!!ពិតជាស្អាតណាស់!!> ជុងយ៉ុងគិតក្នុងចិត្ត

-<លោកប្រធានៗ!!> យ៉ុងរីននិយាយនិងយកដៃបកមុខបុរសដែលកំពុងតែភ្លឹកឲ្យដឺងខ្លួន

-<អេស៎!!មានរឿងអីមែនទេ!!> ជុងយ៉ុងប្រញាប់ឆ្លើយ

-<យ៉ាងមិចដែរលោកប្រធាន!!ខ្ញុំស្អាតទេ!!> យ៉ុងរីននិយាយនិងមើលទៅមុខរបស់ជុងយ៉ុង
ពេលនោះស្រាប់តែជុងយ៉ុងរុញគេផ្ទប់និងឡានហើយច្រត់ដៃរបស់គេម្ខាងទៅលើឡានហើយឱន មុខទៅជិតមុខរបស់យ៉ុងរីន ធ្វើឲ្យនារីដ៏គួរស្រលាញ់ម្នាក់នោះ ភ្ញាក់ផ្អើលជាខ្លាំង

-<លេខារបស់ខ្ញុំស្អាតរហូតហើយ!!> ជុងយ៉ុងនិយាយសំឡេងយ៉ាងស្រទន់ក្បែត្រចៀករបស់យ៉ុងរីន

-<ដឹងស្អីទេលោកប្រធានហ៎រ!!!> យ៉ុងរីនឮជុងយ៉ុងនិយាយភ្លាមមុខរបស់គេឡើងក្រហមភ្លែត ក្រោយពីគេបាននិយាយតបនិងជុងយ៉ុងរួចគេក៏ច្រានបុរសមាំធំចេញពីមុខគេហើយក៏រត់ឡើងលើឡានទៅ ជុងយ៉ុងឃើញបែបនោះបានត្រឹមតែសើចចុងមាត់បន្ដិចរួចក៏ឡើងឡានបើកចេញទៅ

-<យ៉ាងមិចអៀនមែនទេ!!!> ជុងយ៉ុងនិយាយ

-<អឺ!!ពិតមែនហើយលោកប្រធានលោកអាចប្រាប់ហេតុផលខ្ញុំបានហើយឬនៅ!!> យ៉ុងរីននិយាយ ប្ដូររឿង

-<គឺ.....!ភ្ញៀវដែលយើងទៅជួបនោះគឺជាមិត្តចាស់របស់ខ្ញុំកាលនៅរៀនវិទ្យាល័យហើយវាជាមនុស្ស ដែលមានអំណួតខ្លាំងណាស់!!ទើបខ្ញុំចង់ឲ្យអ្នកនាងទៅបានជួយខ្ញុំខ្លះ!!> ជុងយ៉ុងនិយាយហេតុផល ប្រាប់ទៅលេខាកំពូលស្នេហ៏របស់គេ

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now