ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀPart13

2 0 0
                                    

ពេលជុងហ្គុកនិយាយរួច វី មានអារម្មណ៍ថាមាននរណាម្នាក់ប៉ះខ្លួន គេក៏ព្យាយាមបើកភ្នែកដែល ត្រូវពន្លឺថ្ងៃចាំងដាក់តិចៗដើម្បីរកមើលអ្នកដែលប៉ះក្បាលរបស់គេ តែជុងហ្គុកឃើញទាន់ក៏ធ្វើជា គេងសន្លប់វិញ វីគេក៏មិនខ្វល់អ្វីដែរ

-<Good morning!បងសម្លាញ់! ឆាប់ដឹងខ្លួនណា៎! ជុប..!> វី និយាយព្រមទាំងចាប់ដៃរបស់ជុងហ្គុក តិចៗរួចងើបទៅថើបថ្ងាសរបស់កំលោះដ៏រឺងមាំដែលកំពុងគេនៅលើគ្រែមួយខ្សឺត.. ជុងហ្គុកក្រោយពីឃើញ វី ឱនថើបថ្ងាសរបស់ខ្លួនគេក៏លើកដៃទាំងសងខាងឱបចង្កេះ វី យ៉ាងណែន

-<ក្មេងក្បាលខូច!!> ជុងហ្គុកនិយាយទាំងបិទភ្នែកនិងញញឹមតិចៗ វី ឃើញបែបនោះភ្ញាក់ផ្អើលជា ខ្លាំង

-<បងសម្លាញ់!!នេះបងដឺងខ្លួនពិតមែនទេ!ឬក៏អូនយល់សប្ដិទេ!> វី និយាយ

-<យ៉ាងមិច!ឃើញបងដឹងខ្លួនមិនសប្បាយចិត្តទេហ៎រ!>ជុងហ្គុក

-<នេះអូនមិនមែនយល់សប្ដិទេមែនទេ!!ហឹ..ហិ!!> វី និយាយព្រមទាំងទឹកភ្នែកដែលស្រក់ចុះព្រោះ សេចក្តីរំភើប

-<កុំយំទៀតអី!!បងមិនអីទេ!!ហើយបងឈប់ធ្វើឲ្យអូនយំបែបនេះទៀតហើយ!> ជុងហ្គុកនិយាយហើយទាញ វី មកឱបនៅនិងទ្រូង

-<បងឈប់ធ្វើបែបនេះទៀតដឹងទេថាអូនបារម្ភបងប៉ុណ្ណា!ហើយបើបងមានរឿងអីទៅ!តើអូនរស់់នៅយ៉ាងមិច?> វី និយាយទឹកភ្នែករបស់គេនៅតែបន្ដហូរមិនព្រមឈប់សោះ

-<ឈប់យំទៅ!!ប្រយ័ត្នហើមភ្នែកលែងស្អាត!> ជុងហ្គុកនិយាយរួចក៏លើកដៃជូតទឹកភ្នែកឲ្យ វី

-<ពិតមែនហើយ!!អូនទៅហៅលោកគ្រូពេទ្យ!!> វី រៀបនិងដើរចេញទៅហៅគ្រូពេទ្យតែត្រូវដៃដ៏រឺង មាំចាប់ដៃជាប់ ហើយទាញឲ្យគេឱនបន្ដិចនិងថើបជញ្ជក់មាត់និងប្រលែងអណ្ដាតរបស់គេយ៉ាងយូ ធ្វើឲ្យ វី បើកភ្នែកធំៗនិងមុខឡើងក្រហម

-<អ៊ឺម..អ៊ឺម..!!> មីងយ៉ូអាដែលគេងនៅលើសាឡុងក្បែនោះបានងើបឃើញបែបនោះក៏ក្រហឹម វី ឃើញបែបនោះក៏ច្រានជុងហ្គុកចេញយ៉ាងលឿន

-<អូយ...!!!> ជុងហ្គុកស្រែកព្រោះ វី ច្រានចំមុខរបួសរបស់ខ្លួន

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now