ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀPart20

2 0 0
                                    

ក្រោយពីផ្ដល់ព័ត៌មានដល់បុគ្គលិកហើយ ជុងហ្គុកក៏បានកម្មងអាហារជាច្រើន សម្រាប់បុគ្គលិកទាំងអស់ដូចការសន្យារបស់គេ

-<ម៉ោះ!!គ្នាយើងអាហារមកដល់ហើយ!!នៅចាំដល់ណាទៀត!!> ជុងហ្គុកនិយាយ ហើយបុគ្គលិកក៏នាំគ្នាទៅយកអាហារញ៉ាំជុំគ្នាយ៉ាងសប្បាយរីករាយ បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចពួកគេក៏នាំគ្នាធ្វើការដូចធម្មតា.....

-< វី ហើយទៅណា៎មែនទេ!!ទើបរៀបចំវ៉ាលីធំយ៉ាងនេះ!!> មីងយ៉ូអាសួរទៅកាន់ក្មួយរបស់គាត់

-<អ៎រ!!ខ្ញុំភ្លេចប្រាប់អ្នកមីង!!គឺខ្ញុំទៅអាមេរិកប្រហែលជាមួយសប្ដាហ៍ ព្រោះត្រូវនិយាយការងារមួយ ចំនួន!!> វី និយាយ

-<អ៊ឹម!!ហើយរៀបចំហើយៗមែនទេ!!តោះទៅញ៉ាំបាយសិនទៅ!!> មីងយ៉ូអា

-<ចាស៎!!អ្នកមីង!!អេស៎!!តែខ្ញុំត្រូវទៅរៀបចំឥវ៉ាន់ឲ្យបងជុងហ្គុកទៀតហ៎រ!!អ្នកមីង!> វី និយាយ

-<ចាំញ៉ាំហើយ!ចាំទៅតែម្ដងទៅ!!> មីងយ៉ូអា

-<ហើយ!ខ្ញុំត្រូវហួសទៅយកឯកសារមួយចំនួនទៀត!!អ្នកមីងជួយឲ្យអ្នកបម្រើរៀប ចំអាហារដាក់ប្រអប់ឲ្យខ្ញុំបានទេ!!> វី និយាយ

-<នេះមីងត្រូវញ៉ាំអាហារម្នាក់ឯងទៀតហើយមែនទេ!!> មីងយ៉ូអានិយាយ

-<អ៊ឹម!!ចាំមីងឲ្យគេចាត់ការឲ្យ!!> មីងនិយាយរួចក៏ដើរទៅប្រាប់អ្នកបម្រើទៅ.....

-<អ្នកមីង!!ចឹងខ្ញុំទៅសិនហើយ!!> វី និយាយក្រោយពេលយកអាហារពីមីងយ៉ូអារួច

-<បើកឡានឲ្យស្រួលបួលណា៎!!> មីងយ៉ូអា

-<ចាស៎!!> វី និយាយរួចក៏បើកឡានសំដៅទៅរកភូមិគ្រឹះរបស់ជុងហ្គុកទៅ

-<អេស៎!!អ្នកនាង វី តើមានការអ្វីមែនទេ!?> ម៉ែដោះរបស់ជុងហ្គុកសួរ

-<គឺបងជុងហ្គុកគាត់ឲ្យខ្ញុំមករៀបចំសម្លៀកបំពាក់របស់គាត់!!> វី និយាយ

-<រៀបចំសម្លៀកបំពាក់!!តើលោកប្រុសត្រូវទៅណា៎មែនទេ!!> ម៉ែដោះនិយាយយ៉ាងភ្ញាក់ផ្អើល

-<ចាស៎!!គឺពួកខ្ញុំត្រូវទៅអាមេរិកនិយាយរឿងការងារមួយចំនួន!!> វី ឆ្លើយ

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now