ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ part2

5 0 0
                                    

+នៅមុខផ្ទះរបស់អ្នកគ្រូពេទ្យ វី

TAXI ក៏បានឈប់អ្នកគ្រូពេទ្យ វី ក៏ចុះពីឡានហើយរត់សំដៅឱបអ្នកមីងយ៉ូអា​ដែលត្រូវ ជាម្តាយមីងរបស់គេ ហើយគាត់ក៏មានកូនស្រីម្នាក់ដែរ គេមានឈ្មោះថា គីម យ៉ុងរីន ដែលនៅ សិក្សានៅក្រៅប្រទេស

-<ហេតុអ្វី ថ្ងៃនេះត្រឡប់មកវិញលឿនម្លេះ> អ្នកមីងយ៉ូអា និយាយ

-< អរ! គឺថ្ងៃនេះខ្ញុំត្រូវទទួលការងារឲ្យទៅពិនិត្យមើលអាការៈមនុស្សម្នាក់ដល់ភូមិគ្រិះរបស់គេ តែគេ មានអារម្មណ៍ឆេវឆាវពេកទើបអ្នកដែលនៅទីនោះឲ្យខ្ញុំត្រឡប់មកវិញសិន ចាំថ្ងៃស្អែកទើបខ្ញុំទៅ ម្តងទៀត> អ្នកគ្រូពេទ្យ វី បកស្រាយប្រាប់ទៅ មីងរបស់គេ

-<អរ!! អញ្ចឺងទេ!! អឺ..មិនអីទេឆាប់ឡើងទៅងូតទឹកនឹងអាលចុះមកញ៉ាំបាយ> មីងយ៉ូអានិយាយ ទាំងញញឹមទៅកាន់អ្នកគ្រូពេទ្យ វី

-<ចាស!! អ្នកមីងជាទីស្រលាញ់!! ខ្សឺត...> អ្នកគ្រូពេទ្យ វី  ឆ្លើយទាំងលាយឡំនិងពាក្យផ្អែម ហើយក៏ ថើបមីងយ៉ូអារួចក៏ឡើងទៅបន្ទប់បាត់ទៅ

-< យ៉ូអ៊ីង និង ឡានស៊ី ហា!! មកនេះបន្តិច> មីងយ៉ូអាហៅអ្នកបម្រើរបស់ខ្លួន

-<ចាស!! លោកស្រី!> នាងយ៉ូអ៊ីង និងនាងឡានស៊ី តប ហើយក៏ដើរសំដៅទៅរកម្ចាស់របស់ខ្លួន

-<ឯងទាំងពីរនាក់ឆាប់រៀបចំអាហារទៅ អ្នកនាងតូចរបស់ឯងចុះមកឥឡូវហើយ> មីងយ៉ូអានិយាយ រួចក៏ដើរសំដៅទៅរកតុអាហារដើម្បីរងចាំអ្នកគ្រូពេទ្យ វី ចុះមកញ៉ាំជាមួយ...

+នៅឯភូមិគ្រិះរបស់ ជុងហ្គុក

-<លោកប្រុសធំ! តើលោកចងពីសារអ្វីដែរ ល្ងាចនេះ? > ម៉ែដោះសួរទៅ ជុងយ៉ុង

-<អឺម...ខ្ញុំយកតែសាលាដ និង សាំងវិច បានហើយ តែកុំភ្លេចរៀបចំបបរយកទៅ ជុងហ្គុកផង> ជុង យ៉ុងតប រួចគេក៏ឡើងទៅហៅ ជុងហ្គុក ដោយខ្លួនឯង ព្រោះថាបើអ្នកបម្រើហៅគេមិនព្រម ចុះទៅទេ

(តុ..តុ...តុ)

-<ជុងហ្គុក!! បើកទ្វារឲ្យយោះងបន្តិច!> ជុងយ៉ុងនិយាយរួចធ្វើមុខក្រម៉ូវ

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now