ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀ Part24

1 0 0
                                    

បន្ទាប់ពីលឺសំដីគ្រូពេទ្យនិយាយភ្លាមជុងហ្គុលមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងព្រោះបានក្លាយជាប៉ារបស់គេលើកដំបូង តែមួយសន្ទុះក្រោយមកគេក៏ប្រែទឹកមុខវិញព្រោះគេត្រូវគិតរឿងជាច្រើនដែលត្រូវដោះស្រាយនៅពេលដែលគ្រប់គ្នាដឹងរឿងនេះ

"បងសម្លាញ់ៗ!!យើងគួរតែទៅពិនិត្យទឹកនោមនិងឆ្លុះអេកូសិនទៅ!!" វី និយាយទាំងញញឹម

"អ៎រ!!ល្អតើឲ្យដឹងកាន់តែច្បាស់!" ជុងហ្គុកនិយាយរួចក៏ញញឹមដាក់ វី

"ចឹងមកតាមខ្ញុំមក!" ពេទ្យនិយាយរួចពួកគេក៏នាំគ្នាទៅបន្ទប់ពិនិត្យទឹកនោមដែលបង្ហាញឲ្យដឹងកាន់តែច្បាស់ថា វី មានកូនពិតប្រាកដមែន ដោយចង់ដឹងពីសុខភាពនិងការលូតលាស់របស់កូន វី បានឲ្យជុងហ្គុកនាំទៅបន្ទប់ឆ្លុះអេកូបន្តទៀត ប៉ុន្តែពួកគេមិនទាន់អាចឃើញរូបរាងកូនរបស់ពួកគេនៅឡើយទេព្រោះ បើគិតមើលទៅកូនពួកគេទើបតែបានមួយខែប៉ុណ្ណោះគឺបានត្រឹមតែស្ដាប់ចង្វាក់បេះដូងដ៏តូចល្អិតតែលោតក្នុងចង្វាក់មួយដែលល្អ

"Ohh!!វាពិតជាល្អខ្លាំងណាស់!ចង្វាក់បេះដូងរបស់គេពិតជាល្អណាស់!!" វី និយាយទៅកាន់ជុងហ្គុកដែលកំពុងអង្គុយញញឹមនៅក្បែគេ

"អឺ!!បើតាមការសង្កេតមើលចង្វាក់បេះដូងរបស់គេគឺពិតជាមានសុខភាពល្អណាស់!ហើយនេះជាក្រដាសសម្រាប់ការណាត់មកពិនិត្យសុខភាពនៅពេលបន្ទាប់!"ពេទ្យ

"បាទ!!អគុណអ្នកគ្រូពេទ្យ!" ជុងហ្គុក

"តោះបងជូនត្រឡប់ទៅផ្ទះវិញ!!ហើយបងនិងមកធ្វើការបន្ត!" ជុងហ្គុកនិយាយ

"តែយើងត្រូវនិយាយគ្នាសិន!!" វី

"និយាយគ្នារឿងអី!" ជុងហ្គុកសួរទាំងដឹងចម្លើយ

"បងមិនបាច់ធ្វើមិនដឹងទេ!!!អូនឃើញទឹកមុខរបស់បងក្រោយពីដឹងថាអូនមានកូនភ្លាម បងក៏ប្រែទឹកមុខភ្លាមតើបងមានអ្វីមែនទេ...!" វី និយាយទាំងធ្វើមុខក្រម៉ូវ

"ឡើងឡានសិនទៅ!!" ជុងហ្គុក...

"តើអូនប្រាប់អ្នកមីងហើយឬនៅ?" ជុងហ្គុក

"គ្មានអ្នកណាដឹងរឿងទេ!!" វី តប

"ចឹងតើយើងគួរប្រាប់ពួកគាត់រឿងនេះដែរទេ!!ហើយបើសិនជាប្រាប់តើមានរឿងអីកើតឡើងខ្លះ!!" ជុងហ្គុក

ជាប់ស្នេហ៍ក្នុងបេះដូងម៉ាហ្វៀWhere stories live. Discover now