EP22 : យើងប្រច័ណ្ឌឯង

3.2K 314 8
                                    

    ពេលព្រឹកព្រលឹម Jungkook និង Tae ក៏នាំគ្នាមកសាលាតាមទម្លាប់ គ្រាន់តែឥឡូវពួកគេស្និតស្នាលគ្នាជាងពេលមុនៗ ដោយសារតែនាយតូចចាប់ផ្តើមមានអារម្មណ៍ល្អជាមួយ Jungkook កាន់តែច្រើនឡើងៗ ប៉ុន្តែ Tae នៅតែមិនទាន់ប្រកដចិត្តក្នុងការបើកបេះដូងទទួលយកគេនៅឡើយ ចាំមើលស្ថានការបន្តទៀតចុះបើវាមិនទៅអស់អ្វីណាស់ណានោះទេ ។

« Tae អូនមើលអ្វីនិង?? » អ្នកកម្លោះសកដៃទៅប៉ះដៃតូចស្រឡូនរបស់ Tae គោះតិចៗដោយសារតែឃើញគេអង្គុយភ្លឹកៗរហូតតែមិនដឹងថាគេកំពុងតែមើលអ្វីទេ ខំងាកក្រោយតាមដើម្បីឱ្យដឹងថា Tae មើលអ្វី តែនៅក្រោយខ្នងរបស់ខ្លួនមានតែដើមឈើតើ ។

« ហ្ហា...ហ្ហាស?? គ្មានបានមើលអ្វីទេ » Tae ប្រញេប្រញាប់ក្រវីក្បាលប្រកែកយ៉ាងលឿន ព្រោះខ្លាចគេចាប់បានថាខ្លួនភ្លឹកមើល មិនដឹងកើតស្អីសុខៗក៏ទៅភ្លឹកមើលគេ?? ហីយ៉ា!!! ប៉ុន្នានថ្ងៃនេះកើតស្អីអញ្ចេះប្លែកៗរហូត ។

« អូនញ៉ំាបាយទៅ » Jungkook លើកដៃចង្អុលទៅចានបាយរបស់ Tae ទាំងញញឹមពង្រាយដាក់គេតាមទម្លាប់ ហើយក៏ឈ្ងោកមុខញ៉ំាបាយបន្ត ព្រោះថ្ងៃនេះក្រពះគេធ្វើទុកឃ្លានសម្បើមណាស់ មិនបានអង្គុយមើលមុខម្ចាស់បេះដូងគេទេ ប៉ុន្តែមិនមែនជាបញ្ហាទេ ថ្ងៃនេះពួកគេទំនេរចាំមើលបបួល Tae ទៅមើលកុនជាមួយគ្នាសិន ។

« ដឹងហើយ » បញ្ចប់ប្រយោគពួកគេក៏ឈ្ងោកមុខញ៉ំាបាយរៀងៗខ្លួន តែ Tae ស្រាប់តែមានអារម្មណ៍ថា Jungkook ប្លែកខុសពីរាល់ថ្ងៃ សំណួរជាច្រើនដែលកំពុងតែលោតពេញខួរក្បាលរបស់គេ ធ្វើឱ្យគេចង់តែសួរនាំជីកឫសជីកគល់ឱ្យខ្ទេចទេ ប៉ុន្តែគេមិនហ៊ាន ។

« ប្រលាក់មាត់អូនហើយ » Jungkook សកដៃទៅជូតគែមមាត់របស់ Tae ចេញដោយសារតែគេញ៉ំាកាហ្វេប្រលាក់មាត់ កាយវិការបែបនេះក៏ធ្វើឱ្យនាយតូចធូរចិត្តខ្សាកៗ ចេះតែលួចភ័យនៅក្នុងចិត្តថាគេកំពុងណាយចិត្តលែងស្រឡាញ់ខ្លួនដូចមុន តែចម្លើយក៏កំពុងតែបង្ហាញនៅនិងមុខនេះស្រាប់ហើយ ។

    បន្ទាប់ពីញ៉ំាហើយរួចរាល់ Jungkook និង Tae ក៏បានដឹកដៃគ្នាដើរទៅថ្នាក់រៀន តែនៅសល់មួយម៉ោងទៀតឯណោះទើបដល់ម៉ោងចូលរៀន ដោយសារថ្ងៃនេះពួកគេមកលឿន ទើបទៅថ្នាក់ឱ្យហើយ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now