EP5 : បងខ្លាចបងគាំងបេះដូងណាស់

3.1K 346 8
                                    

« អូយយយ!! Tae អូយយយ!!! ឈឺ » អ្នកកម្លោះ ឧទានឡើងទាំងធ្វើមុខស្មូញៗដាក់ រាងតូច ដែលកំពុងតែក្តិចមូលសាច់ទ្រូងរបស់ខ្លួនសឹងតែដាច់សាច់ ។ Jungkook ចាប់ដៃតូចៗរបស់គេជាប់បំណងចង់ឱ្យគេលែងវិញ តែគេមិនព្រមលែងទាល់តែសោះ ។

« ឈប់ច្រឡើមដាក់យើងឬនៅ?? » Tae ងើយមុខឡើង ខាំមាត់សម្លក់គេមិនដាក់ភ្នែក បន្ថែមកម្លាំងដៃមូលសាច់ទ្រូងហាប់ណែនរបស់គេកាន់តែខ្លាំង នៅពេលដែលមិនឮគេតប.ត ។

«...»

« ឆ្លើយ »

« អូយយយ!! ឈប់ហើយៗ » ឆ្លើយតែប៉ុន្នឹងក៏រួចបាត់ទៅហើយ តែគេមិនព្រមឆ្លើយសុខចិត្តឱ្យខ្លួនមូលគេឡើងជាំសាច់មួយដុំ ។ បើមិនបង្គ្រាបគេខ្លះគេមិចនិងឈប់ច្រឡើមទៅ តែយ៉ាងណាគេក៏នៅតែគ្រាន់បើត្រង់ថាគេសុខចិត្តទ្រាំឈឺក៏គេមិន.តដៃដែល បើតាមអ្នកខ្លះមិនមែនឈរឱ្យក្តិចមូលអញ្ចឹងទេ ។

« ឈឺណាស់ Tae » អ្នកកម្លោះ លើកដៃមកត្រដុសត្រង់កន្លែងដែលរាងតូ មូលមុននេះតិចៗ ចងចញ្ចើមធ្វើមុខស្មួញៗ ព្រោះតែឈឺ ឆ្នាស់អើយ!ឆ្នាស់លេងបន្តិចក៏មិនបាន ។

« ជៀសខ្ញុំទៅងូចទឹក ហាមទៅរញ៉េរញ៉ៃឱ្យសោះ ប្រយ័ត្នយើងដេញឯងទៅវិញ » Tae រុញគេចេញវិញ ទើបដើរទៅយកខោអាវគេងយប់មួយឈុតបងកន្សែងមួយដើរចូលទៅក្នុងបន្ទប់ទឹក ។

« បាទ!! មិនទៅទេ » Jungkook តបទៅគេទាំងញញឹមញញែមមិនឈប់ ប្រលេះលាវអាវចេញមួយគ្រាប់ពិនិត្យមើលកន្លែងដែលរាងតូចមូលមុននេះ ងាប់!!ជាំសាច់ខ្ទេចអស់ហើយ ។

« បន្តិចទៀតលែងជាំហើយ » នាយនិយាយឡើងតិចៗម្នាក់ឯង ដក.កអើតមើលទ្វារបន្ទប់ទឹកទាំងញញឹមចុងមាត់ រួចក៏បោះជំហានដើរទៅមុខបន្ទប់ទឹកយឺតៗដោយមិនឱ្យលេចសម្លេងណាមួយលេចចេញមកនោះទេ ស្ងាត់ឈឹងដូចសោរលួចមាន់អញ្ចឹង ។

« មើលមិនឃើញសោះ » Jungkook រអ៊ូរងូវៗសឹងតែស្តាប់មិនបាន ទ្វារបន្ទប់ទឹកពណ៌សស្រាលរាងព្រិលៗបែបនេះហើយទើបគេថាមើលឃើញ តែនេះអត់សោះ ទទេរឈឹងតែម្តង មើលមិនឃើញអ្វីសោះ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now