EP14 : រលាយអស់ហើយ

3K 343 10
                                    

នាពេលល្ងាចម៉ោងប្រហែលជា 6 ជាងឡានសេរីទំនើបរបស់កូនប្រុសបណ្តូលចិត្ត បណ្តូលថ្លើមរបស់លោកស្រី Jeon ក៏បានធ្វើដំណើរចូលមកក្នុងភូមិគ្រឹះយឺតៗ ទោះជាគេមិនទម្លាប់បើកឡានយឺតក៏គេត្រូវតែសម្របខ្លួនតាមម្ចាស់បេះដូងគេប្រាប់ គេមិនហ៊ានជំទាស់អ្វីសូម្បីតែបន្តិច តែបន្តិចក៏មិនហ៊ានដែរ ។

៚ ងុឺត ៚

« Tae គេងបាត់ហើយ ធ្វើយ៉ាងមិចទៅ?? » Jungkook បន្លឺឡើងទាំងចងចញ្ចើម ខ្លួនមិនហ៊ានដាស់ Tae នោះទេដែលសារតែគេលេងច្រើនណាស់ គេប្រហែលជាហត់ហើយបានជាគេងលក់បាត់មាត់ឈឹងបែបនេះ ។ អ្នកកម្លោះអោនមុខមកសម្លឹងរង្វង់មុខតូចច្រមិចៗគួរឱ្យស្រឡាញ់របស់គេមិនដាក់ភ្នែក រង្វង់មុខមួយនេះឆក់បេះដូងគេទៅតាំងពីជួបដំបូង ប្រឹងតាមញ៉ែណាស់ដែលតែនៅមិនព្រមស្រឡាញ់វិញទៀត ។

« សុំទោសណា » Jungkook និយាយឡើងតិចៗរួចក៏សកដៃទៅដោះខ្សែក្រវាត់ឱ្យគេចេញ ដើរទៅបើកទ្វារឡានបីគេផ្អឹបជាប់និងផែនទ្រូងរួចទើបបីគេចូលទៅក្នុងបន្ទប់ ។ អ្នកកម្លោះ យកជើងរុញទ្វារចូលទៅខាងក្នុង ដើរសម្តៅទៅរកគ្រែគេង King Side របស់ខ្លួន ប៉ុន្តែមិនទាន់និងបានដាក់គេទៅលើពូកផង នាយតូចក៏ភ្ញាក់បាត់ទៅហើយ ។

« ហ្ហឹម » Tae ក្រហឹមដើម.កតិចៗ ងើយមុខឡើងទៅសម្លឹងមើលអ្នកដែលកំពុងតែបីខ្លួនបន្តិច រួចក៏ស្ងាបម្តងទៀតដោយសារតែគេងមិនទាន់ឆ្អែត ។

« ដល់បន្ទប់ពួកយើងហើយ » Jungkook ដាក់គេចុះទៅលើពូកយឺតៗ ក្រសោបដៃគេយកមកថើបបន្តិចទើបដកចេញវិញទាំងញញឹមញញែមដាក់គេមិនឈប់ ។

« បន្ទប់ឯង!!! » Tae សង្កត់ពាក្យនិយាយជាមួយគេទាំងក្រវីក្បាលតិចៗ ស្តាប់ប្រយោគគេនិយាយទៅដូចជាពួកគេនិងប្តីប្រពន្ធគ្នាអញ្ចឹង ។

« បន្ទប់បងក៏ដូចជាបន្ទប់អូនដែរ »

« មិនឃើញកន្លែងណាដូចផង »

« ហីយ៉ា!! បងនិយាយពិតមែន សួរបេះដូងបងក៏បាន »

« ចេះនិយាយដែល?? »

« ចេះតើ ស្តាប់ទៅនេះ » Jungkook ក្រោកឡើងដាក់ខ្លួនអង្គុយក្បែររាងតូចរួចក៏លើកដៃទៅទាញក្បាលគេយកមកដាក់ផ្អឹបនិងផែនទ្រូង តែមិនទាន់និងបានប៉ុន្នានផង....

✨បំបាក់ស្នេហ៍♥️Where stories live. Discover now