EP3 : បេះដូងនាក៎វាឃាំឃា

3.8K 388 13
                                    

    បន្ទាប់ពីចំណាយពេលរៀនអស់បួនម៉ោងពេញរាងតូចរូបស្រស់ក៏ដើរចេញពីក្នុងថ្នាក់ដោយមានបណ្តើរមិត្តភក្តិថ្មីពីរអ្នកដើរមកជាមួយ ។ ពួកគេនិយាយគ្នាលេងទាំងសើចកក្អឹកមិនឈប់ ។

« អា Jung នោះៗ Crush ឯងដើរមកហើយ » K លូកដៃទៅកេះខ្នងមិត្តភក្តិតិចៗ ពេលដែលឃើញ Tae ដើរកាត់ថ្នាក់របស់ខ្លួន ព្រោះតែ Jungkook អង្គុយទន្ទឹងផ្លូវរាងតូចឡើងដេកលក់ស្រមុកលាន់ពេញថ្នាក់ទៅហើយ អ្នកកម្លោះដក.កអើតមើលសឹងតែបាក់.កដើម្បីឱ្យប្រកដចិត្ត មិនចាំយូរគេក៏ស្ពាយកាតាបដើរចេញមកខាងក្រៅយ៉ាងលឿន ហើយនេះក៏ដល់ម៉ោងចេញទៅផ្ទះហើយ គ្រាន់តែគេអង្គុយចាំ Tae ចេញតែប៉ុណ្ណោះ ។

« ចាក់អើ!! អូន Tae » Jungkook អើត.កចេញមកទាំងញញឹមពង្រាយ តែរាងតូចក៏ភ្ញាក់ព្រើតព្រោះតែការមកមិនឱ្យដំណឹងរបស់គេ ។

« យើងច្បាស់ជាគាំងបេះដូងស្លាប់ដោយសារឯងមិនខានទេ » Tae ខាំមាត់សម្លក់គេមិនដាក់ភ្នែក តែគេក៏មិនខ្វល់ស្រាប់ទៅហើយ Jungkook បោះជំហានដើរមកឈរក្បែររាងតូច មិនប្រាប់ក៏ដឹងដល់ម៉ោងគេតាមតោងទៀតហើយ ។

« សុំគោរពសិស្សច្បង » RoSaa អោនក្បាលដាក់គេបន្តិចទុកជាការគោរពទាំងញញឹមដាក់គេស្រាលៗ ។

« អា Tae ពួកយើងទៅផ្ទះមុនហើយណា » ថាហើយ Jimin និង RoSaa ក៏ប្រញាប់ប្រញាលរត់ចេញទៅយ៉ាងលឿន ព្រោះពួកគេមិនហ៊ាននៅជាឆ្អឹងទទឹង.ករបស់ពួកគេនោះទេ ។

« ពេលណាអូនទៅផ្ទះ?? » Jungkook ចោទសួរទៅគេបណ្តើរញញឹមស្រស់ដាក់គេបណ្តើរ និយាយទៅគ្រប់ពេលឱ្យតែគេនៅជាមួយ Tae ស្នាមញញឹមមិនដែលបាត់ពីលើមុខគេម្តងណានោះទេ ។

« ផ្ទះនៅយើង Daegu នៅ Seoul យើងគ្មានផ្ទះទេ » Tae តបទៅគេវិញធម្មតា តែពេលកំពុងដើរសុខៗ រាងតូចក៏ឃើញកន្លែងមួយដែលមានមនុស្សចោមរោមឡើងអ៊ូរទើបគេប្រញាប់ដើរទៅមើល ហើយ Jungkook ក៏ដើរទៅជាមួយ ។

« អ្នកគ្រូសុំបញ្ជាក់ម្តងទៀតណា សិស្សទាំងអស់គ្នាដែលអាចមានជំនាញខាងពេទ្យ សុំឱ្យមកបន្ទប់ពេទ្យនៅក្នុងសាលាយើងនេះបន្តិច ព្រោះតែពួកយើងត្រូវការជំនួយ បើអស់អីហើយអ្នកទាំងអស់គ្នាអាចត្រឡប់ទៅផ្ទះបាន តែសម្រាប់អ្នកដែលចង់ជួយសូមទៅបន្ទប់ពេទ្យណា »

✨បំបាក់ស្នេហ៍♥️Where stories live. Discover now