EP27 : យប់ដ៏អស្ចារ្យ 🔥

2.7K 227 3
                                    

+ Waring 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

« ហ្ហឹម » ការថើបនៅតែបន្តកើនមានជាហូរហែរពីស្នាមស្នាមដ៏ផ្អែមល្ហែមទៅជាអារម្មណ៍មួយបែបផ្សេងទៀតដែលពួកគេសុទ្ធតែមិនដែលជួបប្រទះរៀងខ្លួន ។ នាយតូច បង្ហើបបបូរមាត់បើកឡើងយឺតៗហើយអ្នកដែលទទួលស្វាគមន៍ស្រាប់ក៏រុលអណ្តាលចូលទៅលុកលុយក្នុងក្រអូមមាត់ផ្អែមលើសមេស្ករដ៏មានតម្លៃ ក្រឡាស់អណ្តាលពាសពេញក្រអូមមាត់មនុស្សជាទីស្រឡាញ់ ពពាក់ពពួនអណ្តាតជាមួយគ្នាមិនឈប់ឈរ ។

« Tae អត់ទេ » Jungkook ប្រញាប់លូកដៃទៅចាប់ដៃ នាយតូច ជាប់ជាមុនមិនឱ្យគេស្រាយខ្សែអាវឃ្លុំរបស់ខ្លួនទាន់នោះទេ ក្រវីក្បាលតិចៗបញ្ជាក់ថាពួកគេមិនគួរធ្វើរឿងទាំងនេះឥឡូវនោះទេ ។

« ហេតុអ្វី?? »

« បងគិតថាពួកយើងមិនគួរធ្វើវាពេលនេះទេ » បញ្ចប់ប្រយោគគេក៏ងើបខ្លួនបម្រុងថានិងងើបចេញពី នាយតូច វិញ ប៉ុន្តែវាមិនងាយនោះឡើយ Tae នៅតែអោបគេជាប់មិនព្រមឱ្យងើបរួចទេ ។

« តែអូនចង់ធ្វើវាពេលនេះ »

« Tae ពួកយើងមិនខ្វះពេលទេ យប់ហើយអូនគួរតែសម្រាក » អ្នកកម្លោះ សកដៃទៅអង្អែលសក់ទន់រលស់របស់អ្នកនៅខាងក្រោមទ្រូងថ្នមៗ អោនទៅថើបថ្ងាសគេមួយលួងលោមគេដោយប្រើសម្តីពិរោះៗសណ្តំចិត្តគេឱ្យស្កបស្កល់ទៅខ្លះ ។

« មិនខ្វះពេល?? ប៉ុន្តែបងមិនព្រមនិយាយពាក្យថារហូតមក បងនិងមិននៅជាមួយអូនរហូតទេ »

« ... »

« ឃើញទេ? បងអាក្រក់ណាស់ បងធ្វើឱ្យអូនស្រឡាញ់បងហើយបងចង់ទៅចោលអូន..ហ៉ឹក » នាយតូច ក្តាប់ដៃយ៉ាងណែនលើកទៅវាយទ្រូងគេដឹបៗមិនដកដៃ សម្រក់ទឹកភ្នែកមកម៉ាត់ៗ ឯអ្នកដែលឃើញក៏ខំតាមជូតឱ្យរហូត ។

« កុំយំអី Tae »

« ហ៉ឹកៗ..អូនស្អប់បង » Tae ក្រវាសដៃគេចេញពីថ្ពាល់វិញ ទាញភួយមកដណ្តប់បែរខ្លួនទៅម្ខាងយំសសឹកចេញមកជារឿយៗ ធ្វើឱ្យអ្នកដែលបានតឹងទ្រូងស្ទើរធ្លាយចេញមកខាងក្រៅទៅហើយ ។

« Tae បងពិតជាមានហេតុផលមែនណា៎ មិនមែនបងមិនចង់នៅជាមួយអូនរហូតនោះទេ »

✨បំបាក់ស្នេហ៍♥️Where stories live. Discover now