EP30 : អូនឈឺមែនទេ??

2.1K 210 7
                                    

    ដំណើរដើរបោះជំហានញាប់ៗស្អេករបស់អ្នកកម្លោះរូបសង្ហារក៏ត្រូវបានបង្អាក់ភ្លាមពេលដែលគេជ្រុលវិសនិងដើរហួសបន្ទប់ ។ នាយហូតកាតបន្ទប់ចេញពីក្នុងហ៊ោបាវហើយក៏ឆូតរុញទ្វារបន្ទប់បើកចូលទៅខាងក្នុង អើតមុខឡើមៗងាកឆ្វេងងាកស្តាំសម្លឹងរកមេខ្លា ប៉ុន្តែដូចជាស្ងាត់មិនឮសម្លេងអ្វីសោះ គេទៅណាឬ??

« Tae អូន..ដឹប* អូយ!!! » គេបើកទ្វារអើត.កចូលក្នុងបំណងថារកមើល នាយតូច ហើយក៏មែនគេពិតជានៅខាងក្នុងបន្ទប់ដដែល ប្រហែលជាក្រោកមិនរួចឡើយ ទើបនៅអង្គុយលើគ្រែដដែលបែបនេះ ។ ប៉ុន្តែទោះជាគេដើរមិនកើតតែខ្នើយគេនៅហោះហើរបានគ្រប់ពេល តម្រង់ក៏ចំកណ្តាលមុខល្អទៀត មិនឱ្យខកបំណងទេ ។

« មកហើយឬ?? ឆាប់មកនេះភ្លាម?!! » Tae ស្រែកទៅប្រាវៗ ទាញខ្នើយមួយទៀតគប់ទៅគេមួយទំហឹងទោះជាគេគេចផុតពីមាត់ទ្វារហើយនៅលងត្រូវទាល់តែបាន ។

« ស្តាប់បងសិនណា៎ បងមិនបានទៅរកស្រីទេ លោក Doctor គឺជាមនុស្សប្រុសទេ » យ៉ាងណាក៏គេនៅគិតថាខ្លួនជាសង្សារគេមិនទៅលើកអំពូលភ្លើងមកគប់ក្បាលខ្លួនទេ បើអស់ខ្នើយហើយគឺរួចខ្លួន ។ ដោយឃើញថានៅលើគ្រែគឺអស់អ្វីគប់ហើយ កម្លោះសង្ហារ ក៏បោះជំហានដើរចូលមកដោយអោបកញ្ចប់ថ្នាំជាប់ ក្រវីក្បាលប្រកែកផងបកស្រាយផង មិនចង់ឱ្យបណ្តូលចិត្តមកយល់ច្រឡំជាមួយខ្លួនឡើយ ។

« អ៎!! បងទៅញ៉ែប្រុសទេឬ?? »

« ទេៗ គាត់ចំណាស់ស្មើរម៉ាក់បងហើយ »

« ហើយទៅធ្វើស្អីរាប់ម៉ោង? »

« គឺរវល់រកថ្នាំឱ្យអូន » គេលើកកញ្ចប់ថ្នាំមកបង្ហាញ ញញឹមចេញមកតិចៗហើយក៏ប្រញាប់ឈប់វិញ ព្រោះមើលទៅ នាយតូច ដូចជាមិនចង់ឱ្យគេញញឹមឡើយ តាមមើលថាញញឹមឌឺទៀតនិង ។

« តែប៉ុន្នឹង?? » Tae លើកចញ្ចើមម្ខាងសួរបញ្ជាក់ឱ្យប្រាកដចិត្ត រវល់ខឹងយ៉ាងណាក៏ខ្លួនដឹងចរឹកប្រុសម្នាក់នេះបានច្រើនដែរ គេមិនចេះកុហកខ្លួនទេ ដែលគេប្រាប់នេះសុទ្ធតែជាការពិតហើយ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now