EP19 : ស្អាតណាស់ខ្ញុំមិនដែលឃើញទេ

2.8K 302 9
                                    

« កើតមកជាតិនេះយើងមិនដែលប្រទះឃើញអ្នកណាស្អាតជាងអូន Tae យើងទេ ហ្ហឹម!!! ស្អាតណាស់ » Jungkook និយាយបណ្តើរញញឹមញញែមបណ្តើរ ច្រត់ដៃទៅលើបង់សម្លឹងមើលនាយតូចដែលកំពុងតែលេងបាល់ទះជាមួយមិត្តភក្តិគេនិង ។ Tae លេងបណ្តើរញញឹមបណ្តើរយ៉ាងមានសេចក្តីសុខ ធ្វើឱ្យអ្នកកម្លោះអង្គុយញញឹមតាមដែលមិនឈប់ ។

« អា Jung យ៉ាងមិចហើយនិង?? » K លើកដៃទៅកេះមិត្តភក្តិគេម្នាក់ទៀត ចោទសួរទៅកាន់គេតិចៗ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ Jungkook គេកាន់តែទៅជារឿយៗ ស្រឡាញ់កូនគេបាត់មុខមិនបាន ដូចមនុស្សត្រូវស្នេហ៍អញ្ចឹង តែអាការៈគេនេះចង់លើសមនុស្សត្រូវស្នេហ៍ទៅទៀត ។

« ដំណាក់កាលចុងក្រោយហើយ » Beomgyu ក្រវីក្បាលបន្តិច លើកកែវទឹកក្រូចមកផឹកហើយក៏ចុចទូរស័ព្ទលេងបន្ត ដោយទុកឱ្យ Jungkook នៅអង្គុយមើលម្ចាស់បេះដូងគេញញឹមចង់ស្ងួតជើងធ្មេញអស់ទៅហើយតែគេនៅតែញញឹមមិនឈប់ ។

« ហ្ហើយ!!!! » Tae បើកភ្នែកធំៗ នៅពេលដែលខ្លួនទប់បាល់មិនជាប់ហើយវាក៏ហោះសម្តៅទៅ...

              ៚ ដឹប ៚

« អូយ!! » មួយបាល់ចំកណ្តាលមុខឱ្យពេញប៉ឹប ធ្វើឱ្យ Jungkook ងើយ.កឡើងតាមកម្លាំងរបស់បាល់ភ្លាមៗ ។ អ្នកកម្លោះលើកដៃមកខ្ទប់មុខ រួចក៏ស្ទុះក្រោកឈរទាំងឡាយឡំជាមួយនិងកំហឹងខឹងក្រោធជាខ្លាំង ។

« ស្លាប់ហើយ!!! ត្រូវសិស្សច្បង » Ju Xiu ឧទានឡើងទាំងបើកភ្នែកធំៗ ប្រញាប់រត់ទៅឈរពីក្រោយខ្នងរបស់ Tae ហើយក៏រុញគេទៅមុខតិចៗ ដើម្បីឱ្យគេទៅមើល Jungkook ។ ព្រោះបើនាងទៅ Jungkook ច្បាស់ជារករឿងមិនខានទេ តែបើជា Tae មិនធានាដែរ ។

« ឯង!! ឯង!! យ៉ាងមិចហើយហ្ហាស?? មើល៎!! ឈឺទេ?? » នាយតូច រត់មកសួរនាំគេទាំងនៅលើមុខមានញើសតិចៗ ធ្វើឱ្យ Jungkook ទន់ជង្គង់ឈរលែងនិងទម្លាក់ខ្លួនទៅអង្គុយលើកៅអីវិញ ។ ទឹកមុខមាំពោរពេញទៅដោយកំហឹងមុននេះក៏រលាយខ្ទេច មានតែស្នាមញញឹមពង្រាយដាក់នាយតូចម្ចាស់ចិត្តវិញ ។

« មិ..មិនឈឺទេ តែអូនស្អាតណាស់ » Jungkook សម្លឹងមើលមុខនាយតូចទាំងញញឹមមិនឈប់ ក្រវីក្បាលតតាត់ប្រកែកថាមិនឈឺ ទាំងដែលមុននេះគេត្រូវមួយបាល់ឡើងង៉ឺងក្បាលឯណោះ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now