EP2 : ចង់ញ៉ែម្ចាស់បេះដូងយើង

4.5K 417 17
                                    

« នែ!! យ៉ាងមិចហើយ?? » រាងតូចរូបស្រស់ចោទសួរទៅកាន់គេ ទាំងអង្រួននាយតិចៗ នេះគេឈរភ្លឹកសឹងតែដប់នាទីហើយ នៅមិនទាន់ឈប់ភ្លឹកទៀត គេដល់ណាហើយនិង??

« លោក »

« បា..បាទ?? » Jungkook ភ្ញាក់ខ្លួនពីការភ្លឹកវិញ ទាំងរាងភីងភាំងក្នុងខ្លួននៅឡើយ ងាកមុខមកញញឹមដាក់រាងតូចយ៉ាងស្រស់ ខណៈដែលគេកំពុងតែក្រវីក្បាលបែបមិនយល់ពីប្រុសមាឌធំម្នាក់នេះ ។

« នៅឈរភ្លឹកដល់ណា?? ខ្ញុំទៅខាងក្រោមហើយ » Tae ដកដង្ហើមធំបន្តិច រួចក៏បង្វែរខ្លួនដើរចុះទៅខាងក្រោមវិញ ដោយមានអ្នកកម្លោះរត់តាមត្រឹកៗពីក្រោយមិនដាច់ ។

« លោកមិនធុញទេហ្ហេស?? រត់តាមខ្ញុំរហូតបែបនេះ?? ទៅណាទៅៗ » Tae បង្អាក់ដំណើរនិយាយជាមួុយគេទាំងចងចញ្ចើមចូលគ្នាបែបមិនពេញចិត្ត ។

« កុំដេញបងអី បងគ្រាន់តែចង់នៅជិតអូន » Jungkook បន្លឺឡើងទាំងទម្លាក់ទឹកមុខចុះយ៉ាងគួរឱ្យអាណិតជាពន់ពេក សកដៃទៅកាន់ដៃតូចៗទន់ៗរបស់គេមកកាន់បន្តិច តែគេក៏កញ្ឆក់ទៅវិញយ៉ាងលឿន បញ្ចេញកាយវិការបែបមិនពេញចិត្តកាន់តែខ្លាំង ។

« លោកមុខក្រាស់ណាស់ដឹងទេ?? » Tae ងើយមុខទៅនិយាយជាមួយគេទាំងសម្លក់គេមិនដាក់ភ្នែក ឈានជើងដើរទៅខាងមុខបន្តទៀត ហើយសួរថា Jungkook ឈប់ដើរតាមទេ?? គឺអត់ទេ ស្អិតតតាត់ដដែលនិង ។

« បងមុខក្រាស់ប៉ុន្នឹងហើយអូននៅមិនព្រមស្រឡាញ់ទៀត ចឹងត្រូវតែមុខក្រាស់ជាងនេះទើបបាន » Jungkook ដើរបណ្តើរនិយាយបណ្តើរ ដាក់ដៃអឹបនិងច្រមុះធ្វើដូចជាកំពុងតែស្រង់ក្លិនដៃរបស់រាងតូចដែលគេកាន់អម្បាញ់មិញនេះអញ្ចឹង ។

« ហ្ហើយ!!! » Tae ដកដង្ហើមធំម្តងទៀត រួចក៏ដើរចូលទៅក្នុងរោងអាហារទម្រង់ជួរចាំតាមលំដាប់ ។

« អាឡប់ មកច្របាច់គូទយើង » Tae ងាកមុខមកជេរគេទាំងក្តៅស្លឹកត្រចៀកផងអីផង ប៉ុន្តែគេបែរជាញញឹមស្រស់ទៅវិញ ។

« Crush យើងសូម្បីតែជេរក៏ពិរោះដែល ពួកឯងឃើញទេ?? » Jungkook ញាក់ចញ្ចើមដាក់មិត្តភក្តិគេយ៉ាងមានអំណួត ពាក្យជេរស្តីហាក់ចូលមិនស្កៀបត្រចៀកគេទាល់តែសោះ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now