EP24 : បាទ!! អូន Tae

2.8K 279 5
                                    

    មិនយូរប៉ុន្នានពេលវេលាដែលអ្នកកម្លោះទន្ទឹងរងចាំក៏បានមកដល់ ដឹងថាវាជាអ្វីទេ?? គឺថ្ងៃនេះសំណព្វចិត្តគេបានបបួលគេទៅដើរលេងនៅខាងក្រៅមិនបាច់មកច្រណែនគេទេធ្វើយ៉ាងមិចបើគេជាមនុស្សដែលសំណាងតាមដង្ហោយហៅទៅហើយ ចាំមើលចុះគេនិងកត់ថ្ងៃនេះចូលទៅក្នុងតម្រាប្រវត្តិសាស្ត្រឱ្យគេដឹងឮផ្អើលអាណាចក្រតែម្តង ថាអនាគតប្រពន្ធរបស់គេបានហៅគេទៅលេងជាមួយតែពីនាក់ អស្ចារ្យពិតជាអស្ចារ្យគ្មានអ្វីប្រៀបពិតមែន ។

« បន្តិចទៀតបងមកទទួលណា » មុននិងនាយតូចចុះពីលើឡានកម្លោះសង្ហារក៏ឆ្លៀតផ្តាំផ្ញើរម្តងទៀតជៀសវាងបណ្តូលចិត្តរបស់គេភ្លេចនោះអី ។ ដំបូងក៏ថានាំ Tae ទៅភូមិគ្រឹះតែម្តង ប៉ុន្តែគេក៏ប្រកែកប្រាប់ថាសម្លៀកបំពាក់នៅឯ Condo ទេ ខ្ជិលជញ្ជូនចុះជញ្ជូនឡើងនាំតែពិបាក ។

« ដឹងហើយ បើកឡានទៅវិញឱ្យស្រួលបួលផង ជុប៎!! » Tae ងក់ក្បាលតិចៗ ហើយក៏មិនភ្លេចផ្តែផ្តាំគេវិញដូចជាគូស្នេហ៍ជាមួយគ្នាទៅហើយយូរៗទៅ មិនត្រឹមតែប៉ុន្នឹងទេគេនៅថើបថ្ពាល់អ្នកកម្លោះមួយខ្សឺតទៀតផង ហើយលើកនេះគេមិនបានសុំឡើយ ។

« បាទ!! » Jungkook តបទៅវិញទាំងញញឹមខ្ជឹប មុខនិងមិនប្រាប់ក៏ដឹងថាគេកំពុងតែសប្បាយអររឿងបានសំណព្វចិត្តថើបនោះអី ។ នាយតូច ញញឹមដាក់គេបន្តិចជំនួសឱ្យការតប រួចទើបបើកទ្វារឡានដើរចុះសម្តៅទៅក្នុង Condo បាត់ នៅសល់តែអ្នកកម្លោះដែលអង្គុយញញឹមញញែមបិទមាត់មិនជិតនេះតែម្នាក់ទេដែលមិនទាន់ទៅ ។

    បន្ទាប់ពីអង្គុយញញឹមញញែមយ៉ាងមានក្តីសុខនៅក្នុងឡានម្នាក់ឯងហើយ អ្នកកម្លោះក៏ប្រញាប់បើកឡានទៅភូមិគ្រឹះវិញយ៉ាងលឿន បើថាបាននាយតូចនៅជាមួយគេមិនហ៊ានបើកលឿនទេ គេបារម្ភពីសុវត្ថិភាពបណ្តូលចិត្តគេណាស់ តែពេលនេះគេនៅតែម្នាក់ឯង ជិះក៏តែម្នាក់ឯងចាំតែខ្វល់តើ បើកដូចហោះលើអាកាសអញ្ចឹងសូមជ្រាប បើនាយតូចដឹងណាមូលដាច់សាច់ទៀតហើយ ។

                             ៚ ង៉ឺត ៚

« ស្លាប់ៗ កូនម៉ាក់កូនបើកឡានប្រញាប់ទៅណានិងកូន?? » គ្រាន់តែកូនប្រុសចតឡានឈប់នៅមុខផ្ទះ អ្នកដែលមាននាមជាម្តាយក៏ប្រញាប់រត់ទៅមើលកូនយ៉ាងលឿន ព្រួយបារម្ភពីកូនឡើងស្លេកមុខស្លេកមាត់អស់ហើយ ប៉ុន្តែគេនៅញញឹមចេញមកពង្រាយកើតទៀត ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now