EP31 : អូនខ្លាចមែនទេ??

4.2K 329 33
                                    

    ក្រោយពីការលាបថ្នាំបានបញ្ចប់ ពួកគេទាំងពីរក៏ទៅអង្គុយញ៉ំាបាយជុំគ្នា ពេលដែលហើយស្រកពោះក៏រៀបចំខ្លួនទៅមើលកុនតែម្តង ព្រោះនេះក៏ថ្ងៃណាស់ហើយនៅយូរទៀតខ្លាចអស់រឿងល្អមើលខានបានមើលនោះអី ម្យ៉ាងក៏មិនមែនចេះតែងាយបានទៅរហូតទេ ។

« អូនសម្លាញ់អូនចង់មើលរឿងមួយណា?? អូនមករើសមក » Jungkook បក់ដៃហៅ Tae ដែលកំពុងតែឈរចាំគេឱ្យចូលមកតាម ព្រោះតែមិនហ៊ានសម្រេចចិត្តរើសដោយខ្លួនឯងខ្លាចមិនត្រូវចិត្តសំណព្វបេះដូង ។

« មួយនេះល្អទេ?? »

« ក្រែងអូនខ្លាចខ្មោចមិនអញ្ចឹង? » អ្នកកម្លោះ ងាកមុខទៅសួរសង្សារបញ្ជាក់ ចង្អុលទៅផ្ទាំងគេបញ្ជាំងឈុតខ្លីៗគឺឃើញថាសុទ្ធតែខ្មោច តែគេបែរជាងក់ក្បាលឆ្ងក់ៗមិនបានក្រវីនោះឡើយ ។

« អា៎!! អូនចង់មើល » នាយតូច ងើយមុខទៅរកគេក្រញែងខ្លួនទៅមករករឿងមិនព្រមឱ្យគេប្រកែកបានទេ ទាំងដែលគេនិយាយនេះក៏ដោយសារតែឃើញថាលើកមុនខ្លាចសម្បើមណាស់ពេលចូលផ្ទះខ្មោច ឥឡូវចាប់ផ្តើមចង់មើលរឿងខ្មោចម្តង ។

« បងតាមអូនក៏បាន »

« Okay បងចាំយកសំបុត្រទៅអូនទៅយកកូកាសិន » Tae លើកដៃធ្វើជាសញ្ញា Okay ដាក់គេទាំងញញឹមយ៉ាងស្រស់ ខំដាក់ទុនចំណាយធ្វើចរឹក Cute Cute ប៉ុន្នឹងហើយ បើមិនព្រមមើលតាមទៀត មិនដឹងថាធ្វើយ៉ាងមិចទៀតទេ ។

« អត់ទេ!! ចាំយកសំបុត្រសិន បងទៅជាមួយអូនដែរ » Jungkook សកដៃទៅចាប់អោបចង្កេះតូចទាញមកអោបជាប់ បែរទៅនិយាយជាមួយបុគ្គលិកដើម្បីបើកយកសំបុត្រព្រោះគេបានកក់ទុកមុនរួចរាល់ហើយ ។

« សុំទោសផងណា៎ ដែលធ្វើឱ្យចាំយូរ » ពេលបានសំបុត្រមុននិងដើរចេញទៅ កម្លោះសង្ហារ ក៏អោនក្បាលចុះបន្តិចសុំទោសអ្នកដែលឈរនៅខាងក្រោយខ្លួនទុកជាការគួរសម ។ ឯស្រីៗដែលឈរពីខាងក្រោយក៏ជ្រួលជ្រើមនិងគេដោយហាមមិនបានគិតទៅប្រុសសង្ហារហើយចរឹកក៏បានទៀត បានធ្វើប្តីមិនដឹងសំណាងប៉ុណ្ណាទេ ។

« បងប្អូនគេស្អាតដូចគ្នាតែម្តងហើយ »

« មិនមែនបងប្អូនទេ គឺសង្សារ » អ្នកកម្លោះ ញញឹមដាក់ពួកនាងបន្តិច ឆ្លើយដោយមិនលាក់លៀមខ្លាចខ្មាស់ព្រោះគេក៏ចង់ឱ្យមានដឹងអ្នកឮថាពួកគេនេះគឺជាសង្សារគ្នា ។

You've reached the end of published parts.

⏰ Last updated: Jun 16, 2021 ⏰

Add this story to your Library to get notified about new parts!

✨បំបាក់ស្នេហ៍♥️Where stories live. Discover now