EP1 : ព្រះ!! My Crush

13.4K 583 19
                                    

{ Seoul University School }

    នៅក្នុងសាលារៀនដ៏ល្បីល្បាញប្រចាំទីក្រុង Seoul មួយកន្លែងនេះ ពួកយើងអាចមើលឃើញសិស្សសាលាគ្រប់គ្នាដើរឆ្វែងឆ្វាត់ ខ្លះដើរទៅថ្នាក់ ខ្លះបណ្តើរគ្នាដើរទៅអង្គុយលើបង់ មានទាំងអ្នកលេងបាល់ ចំណែកឯអ្នកខ្លះក៏កំពុងតែឈរជជែកគ្នាលេងក៏ដូចជាសិស្សប្រុសមួយក្រុមនេះឯង ។

« ពួកឯងមានសិស្សថ្មីផ្ទេរមកសាលានេះ យើងឮថាជាមនុស្សប្រុស តែស្អាតណាស់វើយយយ!! » ប្រុសសង្ហារម្នាក់ក្នុងចំណោមគ្នីគ្នារបស់គេក៏បានបន្លឺឡើងទាំងញាក់ចញ្ចើមដើម្បីជាការបញ្ជាក់ឱ្យពួកគេលង់ចង់ស្តាប់ការ ។

« ហើយមានអ្វីពាក់ព័ន្ធនិងយើង?? គេចូលក៏ចូលទៅ » នាយកម្លោះញាក់ស្មាបន្តិច រួចក៏ឈ្ងោកមុខចុចទូរស័ព្ទវិញ ។

« អត់ចាប់អារម្មណ៍ទេហ្ហេស?? » K ចោទសួរទៅគេបន្ថែមមួយសំណួរទៀត ចាំមើលអាមិត្តព្រានម្នាក់នេះគេនិងធ្វើយ៉ាងមិចទៀត ។

« អាឆ្គួត ក្រែងឯងនិយាយថាប្រុសមិនចឹង?? ប្រុងឱ្យយើងញ៉ែប្រុស?? » Jungkook និយាយទាំងឡាយឡំជាមួយនិងសម្លេងសើច ប្រាប់គេថាជាមនុស្សប្រុសហើយឥឡូវមកសួរថាចាប់អារម្មណ៍ទៅវិញ ចង់ឱ្យគេទៅញ៉ែប្រុសហ្ហេស??

« នោះ ដើរមកហើយ » K បន្លឺឡើងម្តងទៀត ដោយមិនភ្លេចយកដៃទៅកេះស្មារបស់ Jungkook ឱ្យងាកមើល ។

« ព្រះ!!! My Crush » អ្នកកម្លោះបើកភ្នែកធំ ទ្រូងខាងឆ្វេងលោតស្ទើរធ្លាយបំណងវារត់ទៅរករាងតូចរូបស្រស់ដែលកំពុងតែដើរកាត់មុខរបស់ខ្លួន ។

« អែបកៀនទុកឱ្យយើងអ្នករាក់ទាក់ ហ្ហ...ហ្ហេម...សួរស្តីអូនប្រុស » Jungkook យកដៃរុញមិត្តភក្តិចេញអស់ រួចក៏និយាយទៅកាន់គេទាំងញញឹមបញ្ចេញមន្តស្នេហ៍មក តែ...

« អាឡប់ » ដឹប!! ដូចគេវៃមួយដៃកណ្តាលមុខសង្ហាររបស់អ្នកកម្លោះ Jeon Jungkook ពេញៗ ពេលដែលក្មេងប្រុសម្នាក់នោះជេរគេមួយម៉ាត់ឡើងចុកឆ្អល់ ហាមាត់និយាយលែងចេញតែម្តង ។ Taehyung ក្រវីក្បាលបន្តិច រួចក៏បោះជំហានដើរទៅមុខបន្ត ដោយមិនខ្វល់ថាអ្នកដែលត្រូវខ្លួនជេរកំពុងធ្វើមុខដូចសង្សារសុំបែកចឹង ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now