EP4 : ទើសបេះដូង

3.4K 350 9
                                    

បន្ទាប់ពីចាកចេញពីបន្ទប់ពេទ្យ នាយតូចក៏ដើរទៅកន្លែងចតម៉ូតូដើម្បីជិះទៅ Condo នេះក៏ល្ងាចណាស់ហើយ គេទាំងល្វើយទាំងអស់កម្លាំង ព្រោះតែហត់ គ្រាន់តែជួយធ្វើការនៅបន្ទប់ពេទ្យសឹងកន្លះថ្ងៃមកនេះគេហត់ចង់ស្លាប់ទៅហើយ ។

« Tae មិនទៅជាមួយបងទេហ្ហេស?? » នៅតាមផ្លូវដើរទៅយកម៉ូតូវិញ Jungkook ក៏ចេះតែចោទសួរទៅកាន់រាងតូចជារឿយៗមិនឈប់ ទាំងដែលនេះរាប់ជាលើកទី ១០ ហើយដែលគេសួរ ។

« មិន - ទៅ - ទេ ស្តាប់បាន?? » រាងតូច បង្អាក់ដំណើរបន្តិច រួចក៏និយាយទៅកាន់គេមួយៗ បែបបញ្ជាក់គេថាខ្លួនមិនទៅជាមួយ អ្នកណាទៅឈ្នះឆ្លើយនោះ បើគេសួរដដែលបែបនេះរហូតនោះ ។

« ចឹងបងទៅជាមួយ Tae ដែល ណាៗ » Jungkook ប្រញាប់លន់តួអង្វរ.ករាងតូចយ៉ាងលឿន សកដៃទៅចាប់ដៃស្រឡូនស្អាតទន់ល្មើយរបស់គេមកច្របាច់ថ្នមៗ បែបសុំគេឱ្យទន់ចិត្តអាណិតខ្លួន យល់ព្រមតាមការសុំ ។

« ទេ!!! លោកទៅផ្ទះលោក ខ្ញុំទៅ Condo ខ្ញុំ Ok?? បំបែកគ្នាត្រឹមនេះ » Tae ដកដៃចេញមកវិញ យកកាតាបទៅដាក់ទុកក្នុងកន្ទ្រកម៉ូតូ បម្រុងនិងបណ្តើរម៉ូតូចេញមកតែ...

« Tae ចាំបងត្រង់នេះសិនហើយណា បន្តិចទៀតបងមកវិញ តែមួយភ្លែតទេ កុំទៅចោលបងណា » Jungkook ដើរមកស្ទាក់ម៉ូតូគេពីមុខ ប្រឹងធ្វើទឹកមុខឱ្យកម្សត់ដោយមិនភ្លេចនិយាយអង្វរ.កគេឱ្យនៅចាំ រាងតូចក៏ងក់ក្បាលបែបប្រាប់ថាយល់ព្រមចាំ ទើបនាយប្រញាប់ប្រញាលរត់ទៅកន្លែងទុកឡានយ៉ាងលឿន ។

{ S K I P }

« Tae បងទៅដែល » បន្ទាប់ពីបាត់មុខប្រហែល ១០ នាទី Jungkook ក៏រត់មកវិញទាំងត្រហេបត្រហបជាខ្លាំង តែគេនៅតែរក្សាស្នាមញញឹមមកកាន់រាងតូចដដែល ។

« ទៅផ្ទះលោកទៅ »

« បងគ្មានអីជិះទេ ឡានបែកកង់អស់ហើយ ទាំងមុខទាំងក្រោយ បើយកឱ្យជាងធ្វើប្រហែលយប់ទើបរួច ហើយផ្ទះបងនៅដល់ជាយក្រុងឯណោះ បើឱ្យបងដើរទៅ បងហត់ស្លាប់មិនខានទេ ចឹងឱ្យបងទៅជាមួយអូនដែលមកណា ណា Tae ណា អាណិតបងផងណា » Jungkook និយាយបណ្តើរសម្តែងទឹកមុខបណ្តើរ បំណងគឺមិនឱ្យរាងតូចប្រកែកបាននោះទេ ។ Tae ដកដង្ហើមធំបន្តិច រួចក៏អនុញ្ញាតិឱ្យគេឡើងមកជិះម៉ូតូជាមួយ បើមិនឱ្យគេជិះវាដូចជាចិត្តអាក្រក់ជ្រុល យ៉ាងណាក៏គេនៅខកដល់ល្ងាចដោយសារតែចាំខ្លួន ចំណាយប៉ុន្នឹងចុះវាមិនអស់អីទេ ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now