EP23 : រំលោភក៏ Okay

2.8K 299 5
                                    

ក្រោយពីខ្លួនបានចំណាយពេលនៅកំដរប្អូនប្រុសជីដូនមួយអស់មួយសន្ទុះធំ Jungkook ក៏បានប្រាប់គេឱ្យទៅផ្ទះសិន ព្រោះគេដល់ពេលចូលរៀនទៅហើយ ម្យ៉ាងគេមានតួនាទីដ៏សំខាន់មួយទៀតដែលនៅមិនទាន់ធ្វើនៅឡើយ ។ ជំហានជើងវែងៗដែលកំពុងតែបោះទៅមុខយ៉ាងញាប់ស្អេក ប៉ុន្តែប៉ុន្នឹងនៅមិនទាន់ពេញចិត្តគេនៅឡើយនោះទេ នៅតែមានអារម្មណ៍ថាយឺតដដែល ។ មិនចាំយូរ Jungkook ក៏ប្រញាប់រត់ឡើងសម្តៅទៅថ្នាក់របស់ Tae ភ្លាមតែម្តង ។

« ដល់ហើយ » អ្នកកម្លោះ ញញឹមចេញមកបន្តិច បម្រុងថានិងរត់ចូលទៅខាងក្នុងថ្នាក់ទៅហើយ តែក៏ត្រូវអាក់ភ្លាមៗ ព្រោះលោកគ្រូកំពុងតែឈរបែរខ្នងគត់អក្សរបាត់ហើយ ចូលទៅយ៉ាងមិចកើត?? គេនៅមិនទាន់បានថើបដៃ Tae ផង ឱ្យគេទៅរៀនយ៉ាងមិចទៅ??

« ចាំចេញលេងចាំមកម្តងទៀតក៏បាន » Jungkook បន្លឺឡងតិចៗ រួចក៏បង្វែរខ្លួនបែរទៅថ្នាក់របស់គេវិញ សាងជាការអាក់អន់ចិត្តដល់នាយតូចដែលលួចមើលគេពីខាងក្នុងមួយរំពេច ។

« Saranghee Taehyungie!!! » និយាយចប់ភ្លាម អ្នកកម្លោះក៏ប្រញាប់រត់ត្រុយចូលទៅក្នុងថ្នាក់បាត់ស្រមោលឈឹង ទើបសិស្សទាំងអស់គ្នាដកភ្នែកចេញពីមាត់ទ្វារ ទាំងមានអ្នកខ្លះលួចច្រណែនដែល Tae មានមនុស្សតាមមកយកចិត្ត យកថ្លើមរាល់ថ្ងៃ គេចិត្តរឹងគ្រាន់បើដែលមិនព្រមប្រគល់ក្តីស្រឡាញ់ឱ្យទៅវិញ ។ ចំណែកឯអ្នកដែលអន់ចិត្តអន់ថ្លើមមុននេះក៏ញញឹមចេញមកវិញទាំងមិនដឹងខ្លួន ថ្ពាល់ក៏ក្រហមព្រឿងៗគួរឱ្យចង់ចាប់ខាំក្រញិចជាខ្លាំង បើ Jungkook បានឃើញនិងភ្នែកគេច្បាស់ជាសប្បាយចិត្តស្លាប់ហើយ ។

៚ SKIP ៚

ពេលវេលាមួុយម៉ោងដែលចំណាយក្នុងការអង្គុយរៀនសម្រាប់ Jungkook វាយូរណាស់ គេអង្គុយរៀនទាំងជ្រួលជ្រាលៗ គេទាំងទ្រាំទាំងអត់ធ្មត់ ទម្រាំតែឮសម្លេងកន្តឹងរោទិ៍ គេសឹងតែប្រេះទ្រូងស្លាប់ទៅហើយ ។

អ្នកកម្លោះរត់ចេញពីក្នុងថ្នាក់ត្រុយហើយក៏បត់ចូលទៅក្នុងថ្នាក់ប្រុចលឿនដូចស្អីអញ្ចឹងតាមមើលសឹងតែមិនទាន់ ។ Jungkook បង្អាក់ដំណើរឈប់ក្បែរដៃនាយតូចដែលកំពុងតែអង្គុយនោះ ហើយក៏ញញឹមចេញមកពង្រាយយ៉ាងស្រស់តែម្តង ។

✨បំបាក់ស្នេហ៍♥️Where stories live. Discover now