ភាគទី៥០ : ភាគបញ្ចប់

11.5K 800 27
                                    

៚ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ៚

បន្ទាប់ពីចំណាយពេលធ្វើដំណើរអស់ពេលជាយូរសមាជិកគ្រួសារទាំងបួកនាក់ក៏មកដល់ London ហើយក៏នាំគ្នាធ្វើដំណើរទៅកន្លែងស្នាក់នៅចាស់របស់ពួកគេកាលពីមុន ។ កាលពីមុន Jungkook មិនបានទិញទីនេះដាច់នោះទេ ប៉ុន្តែគេនឹកស្តាយកន្លែងដែលគេបានជួបប្រពន្ធកូនអនុស្សាវរីយ៍នៅទីនេះក៏មានមិនចេះតិច ទើបគេសម្រេចចិត្តទិញដាច់ដោយប្រើឈ្មោះរបស់គេនិងប្រពន្ធជាទីស្រឡាញ់ ។ បើទោះបីជាពួកគេឈប់នៅទីនេះអស់ពេលជាយូរមែនតែ Jungkook តែងតែផ្តាំអ្នកបម្រើឱ្យមកសម្អាតនៅទីនេះជាប្រចាំមិនដែលអាក់ខានមួយថ្ងៃណានោះទេ ព្រោះគេតែងតែលួចគិតថានិងបានមកលេងនៅទីនេះម្តងទៀត ហើយពេលនេះគេក៏បានមកតាមបំណងមែន ។

« Tae!! Vantae គេងឬនៅ?? » នៅពេលដែលយកវាលីទៅទុកហើយរួចរាល់ Jungkook ក៏ដើរមកឈរពីក្រោយប្រពន្ធសកដៃទៅអោបនាយតូចពីក្រោយជាប់អើតមើលថាកូនកម្លោះតូចរបស់ពួកគេគេងឬនៅ?

« មិនព្រមគេងទេ អូនមិនដឹងកូនរកអ្វីទេ » Tae តបទៅស្វាមីវិញតិចៗ សម្លឹងមើលកូនប្រុសដែលកំពុងតែបើកភ្នែកភ្លីសភ្លឹះៗសម្លឹងមករកខ្លួនសើចកក្អឹកៗមិនឈប់ ។

« អូនធ្វើដំណើរឆ្ងាយណាស់ ទៅសម្រាកទៅចាំបងមើលកូន »

« បងក៏ធ្វើដំណើរមកដូចគ្នា »

« បងមិនហត់នោះទេតែអូនហត់ បងមើលដឹងទៅសម្រាកទៅប្រពន្ធសម្លាញ់ » Jungkook សម្លឹងមើលរង្វង់មុខតូចច្រមិចរបស់ប្រពន្ធបន្តិច មើលក៏ដឹងថាគេល្វើយណាស់ ព្រោះគេត្រូវមើលកូនតាំងពីនៅលើយន្តហោះ ដោយសារកូនអុកឡុកមិនព្រមគេងទាល់តែសោះ ។

« និយាយមិនដែលឈ្នះបង » Tae ហុចកូនប្រុសពៅឱ្យទៅលោកប្តីរូបសង្ហារវិញ អើតមុខទៅថើបថ្ពាល់គេមួយខ្សឺត រួចទើបដឹកដៃ Taebeom នាំកូនទៅគេងជាមួយដែរ ។

« កូនប្រុសប៉ា ហេតុអីមិនគេង?? កូនមិនងងុយខ្លះទេមែនទេ? ចាំបន្តិចប៉ាឆុងទឹកដោះគោឱ្យកូនណា » សម្តីចរចារពិរោះផ្អែមស្រទន់ព្រមជាមួយនិងស្នាមញញឹមនៅលើរង្វង់មុខសង្ហាររបស់អ្នកដែលមាននាមជាប៉ា ធ្វើឱ្យក្មេងតូចសើច លើកដៃឡើងក្រវីចុះក្រវីឡើងមិនឈប់ ។

You've reached the end of published parts.

⏰ Last updated: Mar 31, 2021 ⏰

Add this story to your Library to get notified about new parts!

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now