ភាគទី៤០ : ទោះក្លែងក្លាយក៏បងនៅតែមិនពេញចិត្ត

5.8K 439 9
                                    

    ពេលវេលាដែលគេគ្រប់គ្នាទន្ទឹងរងចាំអស់ពេលជាយូរក៏បានមកដល់ បង់រុំភ្នែកដែល Taebeom ពាក់រុំនៅលើភ្នែកក៏ត្រូវបានបកចេញម្តងបន្តិចៗរហូតដល់អស់ កម្លោះតូចសន្សឹមៗបើកភ្នែកឡើងយឺតៗតាមការប្រាប់របស់ប៉ាៗនិង Appa ជាទីស្រឡាញ់ ។

« Beom » Tae ហៅឈ្មោះកូនតិចៗ ក្រសោបដៃកូនច្របាច់ថ្នមៗ ទន្ទឹងចាំទាល់តែកូនបើកភ្នែកផុតទាំងភ័យផងអរផង ។

« Appa ប៉ាៗលែងដាច់ភ្លើងទៀតហើយ » គ្រាន់តែបានឮប្រយោគប្រហើរចេញពីបបូរមាត់ផង ទឹកភ្នែកនៃក្តីរភើបក៏រមៀលធ្លាក់ចុះមកព្រមជាមួយនិងស្នាមញញឹម ពេលនេះកូនគេវិលត្រឡប់មកដូចដើមវិញហើយ គេអស់អីហើយ ។

« កូនសម្លាញ់ » Tae ត្រដាងដៃអោបកូនប្រុសជាប់អឹបនិងផែនទ្រូង ឃើញបែបនេះ Jungkook ក៏សម្លឹងមករកពួកគេទាំងញញឹមតិចៗ ក្រសែភ្នែកដែលពោរពេញទៅដោយទំហំនៃក្តីស្រឡាញ់ដ៏សែនលើសលប់ក៏បង្ហាញចេញមកដោយលាក់មិនបាន ។

« ប៉ាៗអោប Beom ដែលមក » លោកប៉ារូបសង្ហារងក់ក្បាលបន្តិច រួចទើបដាក់ខ្លួនទៅអង្គុយក្បែរពួកគេ លាដៃក្រសោបពួកគេទាំងពីមកអោបជាប់ក្នុងរង្វង់ដៃ ។

« អស់អីហើយណាកូន » Tae ផ្អឹបបបូរមាត់ទៅថើបថ្ងាសរបស់កូនប្រុសមួយដង្ហើមយ៉ាងវែង សំងំឈឹងក្នុងរង្វង់ដៃស្វាមី រួចទើបដកខ្លួនចេញមកវិញយឺតៗ ។

« បើសិនជាមានបញ្ហាអ្វីអាចទាក់ទងមកពួកយើងបាន ពេលនេះពួកខ្ញុំសុំលាទៅសិនហើយ » បញ្ចប់ប្រយោគលោក Doctor ក៏បោះជំហានដើរចេញទៅវិញ ដោយទុកពេលឱ្យពួកគេចំណាយពេលនៅជាមួយគ្នាសិន ។

« Tae... » Jungkook ហៅឈ្មោះប្រពន្ធតិចៗសឹងតែស្តាប់មិនឮ នាយតូចងាកមុខមកមើលគេជាមុនរួចទើបដាច់ចិត្តតបទៅគេ...

« ឱ្យក្រដាសមកអូនសុីញ៉េ » Tae លើកដៃទៅអង្អែលសក់កូនថ្នមៗ តើគេអាចនៅជាមួយកូនប្រុសបានដល់ពេលណា សល់ពេលតែប្រាំមួយថ្ងៃទៀតតែប៉ុណ្ណោះ គេនិងត្រូវឃ្លាតឆ្ងាយពីលោកប្តីដ៏ល្អនិងកូនប្រុសបណ្តូលចិត្តថែមទៀត ។

« ចាំថ្ងៃចុងក្រោយទៅ Tae » Jungkook ក្រោកចេញពីលើគ្រែដើរទៅឈរនៅមាត់បង្អួច ក្តាប់ដៃយ៉ាងណែនដកដង្ហើមបន្ធូរអារម្មណ៍ពីរ បីដងជាប់គ្នា តឹងទ្រូងស្ទើរតែធ្លាយម្តងៗទៅហើយ ឱ្យតែនឹកដល់រឿងលែងលះពីប្រពន្ធជាទីស្រឡាញ់ គេបានជជែកជាមួយ Tae រួចរាល់ហើយពីរឿងនេះនោះ ពួកគេនិងបង្កើតក្រដាសអេតាល់សុីវិលក្លែងក្លាយមួយដើម្បីបោកប្រាស់ថាពួកគេពិតជាបានលែងលះ ហើយពួកគេត្រូវរស់នៅដូចជាអ្នកដទៃក្លែងបន្លំខុសពីការពិត គ្មានសិទ្ធបើកបង្ហាញឋានៈជាប្តីប្រពន្ធឱ្យអ្នកណាបានដឹងឮដូចកាលពីមុននោះទេ ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now