ភាគទី១៩:ចំណងឪពុកកូន

10K 612 4
                                    

នៅតាមដងផ្លូវដែលពួកគេបានធ្វេីដំណេីរ នៅក្នុងឡានរបស់គឺមានតែសភាពស្ងប់ស្ងាត់ ព្រោះតែពួកគេមិនបានហាស្តីចរចាររកគ្នាអ្វីបន្តិចនោះទេ ប៉ុន្តែJungkookតែងតែលួចដៀងភ្នែកមេីលរាងតូចដែលអង្គុយនៅក្បាំងខាងក្រោយ ទាំងក្នុងរង្វង់ដៃមានកូនតូចគេងលក់លេីភ្លៅរបស់គេ

៚ងុឺត៚

Taeភ្ញាក់ខ្លួនពីការភ្លឹកបន្តិច រួចក៏អេីតទៅមេីលខាងមុខមេីលថាគេឈប់ឡាននៅឯណា Jungkookទម្លាក់ជេីងចុះពីក្នុងឡាន ទេីបដេីរទៅបេីកទ្វារឱ្យរាងតូចដែលអង្គុយស្ងៀមនៅក្នុងឡានមិនព្រមចុះមកទាល់តែសោះ

" ចុះមក ឫក៏ចង់គេងនៅក្នុងឡាននិង?? " Jungkook ស្កៀតធ្មេញបន្លឺឡេីងទាំងក្រឺតខ្នាញ់ជាមួយគេជាខ្លាំង នឹកស្មានមិនដល់នោះទេថាបែកពីគេពីរឆ្នាំ គេក្បាលរឹងជាងមុនទៅទៀត

" Kim Taehyung ចុះមកភ្លាម " Jungkook សង្កត់ពាក្យនិយាយមួយៗតិចៗ ព្រោះតែខ្លាចថាបេីនិយាយឮកូនតូចភ្ញាក់ ឃេីញគេបានគេងក្នុងដៃTaeគេគេងលក់ស្រួលណាស់ ទេីបខ្លួនមិនហ៊ានរំខាន

" លោកមានសិទ្ធអីមកគម្រាមខ្ញុំ?? ខ្ញុំមិនចុះ ខ្ញុំចង់ទៅវិញ នាំខ្ញុំទៅវិញទៅ " Tae ងាកមុខទៅនិយាយជាមួយគេវិញ ទល់មុខគ្នាទាំងម្នាក់ៗខាំមាត់ ខាំថ្គាមដាក់គ្នារាងៗខ្លួន ខំគេចពីគេមកដល់ទីនេះហេីយ រឿងអីដែលខ្លួនត្រូវចុះទៅតាមគេងាយៗនោះ

" កុំហៅយេីងឱ្យមកបេីកទ្វារឡានឱ្យសោះ បេីខ្លាំងណាស់ ដេកនៅទីនេះទៅ " Jungkook បន្លឺឡេីងទាំងក្តៅក្រហាយ ទាញទ្វារឡានបិទវិញមួយទំហឹង រួចក៏ដេីរចូលទៅខាងក្នុងបាត់

" ខ្ញុំមិនទៅអង្វរលោកឯងទេ " Tae ស្រែក.តជាមួយគេវិញ ចុចបិទកញ្ចក់ឡានចុះទាំងភ្នែកនៅសម្លក់គេមិនឈប់

" ចិត្តអាក្រក់ " Tae ឧទានឡេីងតិចៗម្នាក់ឯង ក្នុងចិត្តខឹងនិងគេចង់ឆេះ គេដាច់ចិត្តដេីរចូលទៅខាងក្នុងទាំងមិនសូម្បីតែងាកក្រោយមេីលខ្លួនបន្តិចសោះ

" Appa " សម្លេងតូចរបស់ក្មេងប្រុសដែលគេងក្នុងដៃបានទាក់ទាញចំណាប់អារម្មណ៍ដែលរវល់តែខឹងនិងស្វាមីឱ្យងាកមកចាប់អារម្មណ៍នឹងកូនវិញ អាល្អិតកំហូចរមួលខ្លួនចុះពីលេីភ្លៅAppaរបស់គេវិញ រួចក៏ងាកមេីលជុំវិញខ្លួនទាំងជ្រួញចញ្ចេីម

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now