ភាគទី២៣:ពូកែផ្គេីនណាស់ហ្ហេស??

10.3K 549 16
                                    

« Appa Beom មករកហេីយ » ស្របនិងសម្លេងស្រែកកម្លោះតូចក៏រត់ត្រុយសម្តៅមករក Appa គេ ដោយមាន Jungkook នៅដេីរតាមពីក្រោយយឺតៗ ។ Tae បន្ទាបជង្គង់ចុះបន្តិចមុននឹងលេីកពរកូនប្រុសឡេីង ដេីរចូលទៅក្នុងហាងទាំងសេីចកក្អឹកជាមួយកូន ។

« Beom នៅលេងទីនេះហេីយណា ប៉ាមានការនិយាយជាមួយ Appa បន្តិចសិន » នៅពេលដែល Jungkook ដេីរចូលមកដល់ខាងក្នុង គេក៏អោនទៅនិយាយជាមួយកូនទាំងញញឹមតិចៗ Taebeom ក៏ងក់ក្បាលដាក់ខ្លួនអង្គុយនៅលេីសាឡុង ទាញរបស់លេងដែលគេទុកនៅក្នុងកាតាបមកលេងម្នាក់ឯង ។

« នៅទីនេះមានបន្ទប់ទេ?? »

« មាន លោកសួរធ្វេីអី?? បេីចង់និយាយអីក៏និយាយមក » Tae តបទៅគេវិញទាំងងេីយមុខទៅសម្លឹងគេមិនដាក់ គេមិនមាត់តែក៏អូសដៃរាងតូចដេីរចូលទៅបន្ទប់យ៉ាងលឿន ។

៚ ក្រឹក ៚

« ប្រាប់កូនថាយ៉ាងមិចពេលកូនសួររកប៉ា?? » គ្រាន់តែរុញទ្វារចូលមកដល់ខាងក្នុងភ្លាម Jungkook ក៏សកដៃទៅចក់សោរពីខាងក្នុងជាប់ ធ្វេីឱ្យរាងតូចភាំងបន្តិចពេលដែលសុខៗគេមកសួរនាំពីរឿងនេះម្តងទៀត ។

« សួរធ្វេីអី?? ខ្ញុំមិនចង់ឈ្លោះជាមួយលោកទេ កុំមករករឿងឈ្លោះ » Tae ងេីយមុខឡេីងនិយាយជាមួយគេចំៗ ដោយគិតថាគេសួរនេះគឺដោយសារតែគេចង់ឈ្លោះ តែទាំងដែលការពិតគេគ្រាន់តែចង់ដឹងថាប្រពន្ធប្រាប់ទៅកូនថាយ៉ាងមិចតែប៉ុណ្ណោះ ។

« អ្នកណារករឿងឈ្លោះ?? យេីងគ្រាន់តែសួរ មកពីចង់ដឹង មានដឹងទេថានៅសាលារៀនគេហៅកូនថាយ៉ាងមិច?? គេហៅកូនសុទ្ធតែកូនអត់ប៉ា តែកូនខំប្រកែកណាស់ អាយុគេទេីបនិងពីរឆ្នាំ គេទ្រាំជាមួយរឿងទាំងនេះបានដែលហ្ហេស?? ហេតុអីមិនគិត?? សប្បាយចិត្តហ្ហេសដែលគេហៅកូនបែបនិង?? »

« ខ្ញុំប្រាប់លោកមែនទេថាខ្ញុំសប្បាយចិត្ត??? លោកឆ្លេីយទៅមេីល ខ្ញុំនិយាយពេលណា?? បេីមិនដោយសារតែលោកខ្លួនឯង ក៏ខ្ញុំមិននាំកូនរត់ចេញមកដែល »

« ដោយសារតែយេីង?? យេីងធ្វេីអ្វីខុស?? មិនមែនឯងត្រចៀក.សទៅជឿសម្តីអ្នកដទៃហេីយមិនជឿសម្តីប្តីខ្លួនឯងទេហ្ហេស?? គ្មានហេតុផលសូម្បីតែបន្តិច គេនិយាយប្រាប់ក៏ជឿ ចំណងប្តីប្រពន្ធវាមិចនិងអាចរឹងមាំបាននោះ?? »

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now