ភាគទី៤៤ : Jeon Jungkook ជាប្តីរបស់ខ្ញុំ

6.5K 446 13
                                    

🔞 Jungkook's Mine ♥️
ភាគទី៤៤ : Jeon Jungkook ជាប្តីរបស់ខ្ញុំ
#សូមអានដោយក្តីរីករាយ🥰

    បន្ទាប់ពីគ្រួសារតូចដែលមានសមាជិកបួននាក់បានចំណាយពេលញ៉ំាអាហារហើយជុំគ្នារួចរាល់ Jungkook ក៏បាននាំប្រពន្ធកូនទៅផ្សារហើយក៏ត្រូវឆ្លៀតនាំ Tae ចូលទៅមើលហាងទឹកអប់ដូចគ្នា ។ ទោះជា Jungkook ប្រឹងនិយាយពន្យល់គេឱ្យបិទហាងទឹកអប់នេះចោលប៉ុណ្ណាក៏ដោយក៏គេនៅតែមិនព្រមស្តាប់ ។ ដឹងថា Jungkook បារម្ភខ្លាចគេហត់នឿយ តែធ្វើយ៉ាងមិចគេមិនចង់ឱ្យហាងបិទជាលើកទី 2 នោះទេ ហាងនៅ London ក៏បានបិទចោលមួយទៅហើយ បិទនៅទីនេះម្តងទៀតមិចនិងបាន ។ គេខំសាងកេរ្តិ៍ឈ្មោះល្បីល្បាញមកដល់ថ្នាក់នេះទៅហើយគេមិនព្រមបិទម្តងទៀតនោះទេ ។

« បងពរកូនបន្តិចទៅអូនចូលទៅមើលបុគ្គលិកបន្តិច » នៅពេលដែលពួកគេដើរមកដល់មុខហាង Tae ក៏ហុចកូនឱ្យទៅ Jungkook ពរ ព្រោះតែគេមិនចង់នាំកូនទៅខាងក្នុងដែលខ្លាចក្លិនឈួលពេកប៉ះពាល់ដល់កូនតូចអីបែបនិង ។

« បាទ!! ឆាប់មកវិញផង » Jungkook សកដៃទៅទទួលកូនមកពរជាប់ ដោយមិនភ្លេចនិយាយផ្តាំប្រពន្ធឱ្យឆាប់មកវិញ គេតែងតែផ្តាំផ្ញើរបែបនេះរាល់ពេលដែលមកដល់ហាង អត់ទេ!! គឺគ្រប់ពេលដែល Tae ទៅណាដែលគ្មានគេទៅជាមួយ ។

« អូនដឹងហើយ » Tae ងក់ក្បាលតិចៗ រួចទើបឈានជើងដើរទៅខាងក្នុង ពិនិត្យមើលហាងនិងការរៀបចំថាមានកន្លែងខ្វះខាតអីឬអត់ នាយតូចដើរមកដល់កន្លែងគិតលុយទើបទាញបញ្ជីមកគិតគូរ ។

« ថ្ងៃនេះមនុស្សច្រើនមែនទេ?? » Tae ចោទសួរទៅកាន់កូនចៅ នៅពេលដែលឃើញបញ្ជីវេលុយចូលកុងគឺមានច្រើន ថ្ងៃនេះរវល់វីវក់ជាមួយប្តីនិងកូនពេកគេមិនទាន់បានមកមើលហាងសោះ ទើបតែឆ្លៀតបានមកពេល Jungkook នាំមកនេះឯង ។

« ចា៎!! ចៅហ្វាយតូច » បុគ្គលិកស្រីម្នាក់អោនក្បាលដាក់គេបន្តិចទុកជាការគោរព ។ បុគ្គលិកនៅទីនេះអ្នកណាៗក៏ស្រឡាញ់គោរព Tae ទាំងអស់ដោយសារតែគេចិត្តល្អ មិនចេះប្រកាន់យកឋានៈខ្ពស់ទាបអ្វីនោះទេ គេនិយាយជាមួយបុគ្គលិកក៏ពិរោះស្តាប់មិនមែនគំហកនិយាយសម្លេងធំអ្វីដាក់នោះទេ ទោះជាពេលខឹងក៏ដោយ គឺគេតែងតែទប់កំហឹងបានរហូត ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now