ភាគទី៤៣ : ហេតុអ្វីបានជាគេសំណាងថ្នាក់នេះ??

6.3K 441 11
                                    

♥️ Jungkook's Mine 🔞
ភាគទី៤៣ : ហេតុអ្វីបានជាគេសំណាងថ្នាក់នេះ??
#សូមអានដោយក្តីរីករាយ 🥰

    ចំណាយពេលអស់ជាយូរខែដែលទំនាក់ទំនងរវាងប្តីប្រពន្ធរបស់ Jungkook និង Taehyung គឺនៅតែដដែលមិនផ្លាស់ប្តូរ ក៏ដូចជាក្តីស្រឡាញ់ដែលពួកគេផ្តល់ឱ្យគ្នាទៅវិញទៅមកដូចគ្នា ។ ទំនាក់ទំនងដែលស្ថិតនៅពីក្រោយការលាក់បាំង តែនេះជាក្តីសុខរបស់គ្រួសារទាំងមូល ។ Jungkook នៅតែរក្សានាមជាស្វាមីដ៏ល្អមិនដែលផ្លាស់ប្តូរ គេតែងតែមកនៅជាមួយប្រពន្ធ មើលថែរថ្នាក់ថ្នមប្រពន្ធជាទីស្រឡាញ់ មិនដែលមានមួយថ្ងៃណាទេ ដែលគេមិនមកនៅជាមួយប្រពន្ធនោះ ការលែងលះគឺត្រឹមតែក្រដាសក្លែងក្លាយមួយសន្លឹកតែប៉ុណ្ណោះ វាមិនអាចកាត់ផ្តាច់ក្តីស្រឡាញ់ពួកគេចេញពីគ្នាមួយបំបែកណានោះទេ ។

« ង៉ា~ ង៉ា~ » សម្លេងកូនក្មេងវ័យ 5 ខែម្នាក់ដែលកំពុងតែទធាក់ដៃទធាក់ជើង ស្រែកយំង៉ាៗលាន់ទ្រហឹងពេញផ្ទះ ស្តាប់តែសម្លេងក៏ដឹងថាគេឃ្លានណាស់ ប៉ាៗ Appa ទៅណាអស់ហើយ ហេតុអ្វីបានជាទុកកូនក្មេងដ៏គួរឱ្យស្រឡាញ់ម្នាក់នេះឱ្យនៅស្រែកយំ??

« Jung ទៅមើលកូន កូនយំហើយ » នាយតូចរូបស្រស់ដែលមានវ័យ 20 ឆ្នាំពេញប៉ឹប តែសម្រស់ដ៏សែនលេចធ្លោររបស់គេគឺមិនដែលបាត់ទៅណាសូម្បីតែបន្តិច ។ Tae ដើរចេញពីផ្ទះបាយ ដើរមកឈរមុខលោកប្តីដែលកំពុងតែអង្គុយលេងហ្គេមជាមួយនិងកូនប្រុសច្បង ហើយបែរជាទុកកូនឱ្យយំទៅវិញ ។

« បាទ?? » លោកប៉ារូបសង្ហារជ្រួញចញ្ចើមបន្តិច តែគេនៅតែចុចហ្គេមលេងជាមួយកូនប្រុសមិនដកដៃ ធ្វើឱ្យនាយតូចខាំធ្មេញក្រឺតខ្នាញ់និងគេជាខ្លាំង ។

« ដកកាសបងចេញភ្លាមទៅ Jeon Jungkook!!!! »

« កូនយំហើយៗ អូ៎!!! កូនពៅប៉ា » គ្រាន់តែដកកាសចេញវិញភ្លាម គេក៏ស្តាប់ឮសម្លេងកូនប្រុសកំពុងតែយំង៉ាៗឱ្យទ្រហឹង មិនចាំយូរគេក៏ប្រញាប់រត់ទៅលើកកូនចេញពីក្នុងអង្រឹងចេញ លួងលោមកូនបណ្តើរដៃក៏បញ្ចុកទឹកដោះគោកូនបណ្តើរ ។

« វក់សម្បើមណាស់មិនគិតមើលកូនទេ » Tae ស្តីបន្ទោសឱ្យគេទាំងដៃនៅចិតបន្លែដើម្បីធ្វើម្ហូបសម្រាប់ពួកគេ ថ្ងៃនេះគេរវល់ដកឃ្លាសឹងមិនរួច ដោយសារតែនៅហាងទឹកអប់ក៏មានបញ្ហា ហើយលោកប្តី និងកូនៗក៏រើសម្ហូបទៀត ក្រៅពីម្ហូបដែលគេមិនមែនជាអ្នកធ្វើ ពួកគេក៏មិនញ៉ំាដូចគ្នា ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now