ភាគទី៣៦:បងច្បាស់ជាជួបរឿងមិនល្អ

5.4K 414 5
                                    

    នៅទីធ្លាខាងក្រោយផ្ទះដែលមានផ្ការដុះយ៉ាងស្រស់ស្អាត ហើយថែមទាំងមានអាងទឹកនៅក្បែរនោះទៀតផង នាពេលល្ងាចបែបនេះវាច្បាស់ជាមានខ្យល់អាកាសបរិសុទ្ធណាស់ ប៉ុន្តែអ្នកដែលកំពុងតែអង្គុយលេងមិនបានសប្បាយរីករាយជាមួយនោះទេ ។ Tae ឈរយោលទោងឱ្យកូនប្រុសទាំងភ្នែកចេះតែកល់រកបង្ហូរទឹកភ្នែកមិនឈប់ នេះវាមួយអាទិត្យជាងហើយដែលកូនប្រុសត្រូវមករស់នៅក្នុងសភាពជាមនុស្សពិការ Jungkook បានប្រកាសដើររកអ្នកបរិចាកភ្នែក ប៉ុន្តែវាពិតជាពិបាករកណាស់ ព្រោះគេរកភ្នែកក្មេងដើម្បីយកមកវះកាត់ភ្នែកឱ្យកូន តែមានអ្នកណាល្ងង់ឱ្យភ្នែកមកនោះ ទោះជា Jungkook បាននិយាយថា ទោះជាអស់ប៉ុន្នានក៏គេហ៊ានចំណាយឱ្យតែមានអ្នកប្រគល់ភ្នែកមកឱ្យកូន តែនេះវាមួយអាទិត្យទៅហើយ គ្រប់យ៉ាងគឺនៅតែស្ងាត់ដដែល ។

« សឺត!! បងមកវិញហើយប្រពន្ធសម្លាញ់ » Jungkook ដើរមកអោបចង្កេះរាងតូចដែលកំពុងតែឈរយោលទោងឱ្យកូនទាំងព្រលឹងប្រលះមិននៅនិងខ្លួន រួចក៏អោនទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺតយ៉ាងវែងបែបចង់ប្រាប់ពីក្តីនឹករលឹក ។ លោកប៉ារូបសង្ហារដើរមកអង្គុយទល់មុខកូនប្រុសរួចទើបសកដៃទៅអង្អែលមុខរបស់គេថ្នមៗ ។

« ប៉ាៗមកវិញហើយ Beom នឹកប៉ាៗណាស់ » Taebeom បន្លឺឡើងទាំងសើចកក្អឹក ដៃតូចខ្លីៗក៏លូករាវកប៉ា ព្រោះតែដៃគេខ្លីៗទើបលូកមិនដល់ ហើយក៏មិនត្រូវទិសដៅទៀត ។ ឃើញបែបនេះ Jungkook ក៏ចាប់ដៃកូនមកដាក់ផ្អឹបនិងមុខដើម្បីកុំឱ្យកូនរាវរកទៀត ព្រោះវាពិតជាពិបាកភ្នែកខ្លាំងណាស់ ។

« ប៉ាក៏នឹក Beom ដូចគ្នាកូនឆ្លាត កូនដឹងទេថាប៉ាបានទិញអ្វីមកផ្ញើរកូន?? » Jungkook អោនទៅថើបសក់កូនមួយដង្ហើម ងើយមុខទៅសម្លឹងប្រពន្ធបន្តិច ទើបសកដៃទៅច្របាច់ដៃរបស់គេថ្នមៗ បែបប្រាប់មិនឱ្យគេគិតច្រើន ។

« ប៉ាៗបើកភ្លើងទៅ ទើបកូនដឹង »

« អា៎!! អត់ទេៗ បើកភ្លើងមិចនិងអាចស្មើភាពទៅ កូនសាកប៉ះទៅមើល ហើយកូនទាយមកថាជាអ្វី បែបនេះទើបស្មើភាពណា » Jungkook ប្រញាប់រកលេសមកនិយាយជាមួយកូនយ៉ាងលឿន ព្រោះតែខ្លាចគេរំអុកខ្លាំងជាងនេះ ។ Taebeom ងក់ក្បាលតិចៗបែបប្រាប់ថាយល់ព្រម Jungkook ហុចឡានដែលគេបានឈាងចូលទិញពេលដែលគេកំពុងតែជិះឡានមកពីក្រុមហ៊ុនវិញ យកមកដាក់លើបាតដៃកូនប្រុស Taebeom យកដៃម្ខាងទៀតស្ទាបដើម្បីឱ្យដឹងថាជាអ្វី ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now