ភាគទី៣៣:នាំ Beom មកឱ្យអូនវិញ

6.9K 457 9
                                    

    បន្ទាប់ពីនិយាយញ៉ោះញ៉ង់កូនប្រុសរហូតដល់អស់ចិត្ត Jungkook ក៏បណ្តើរប្រពន្ធចុះពីលើជណ្តើរយឺតៗមួយៗ ព្រោះតែពេទ្យប្រាប់ថាឱ្យគេដើរខ្លះដើម្បីឱ្យសរសៃឈាមដើរបានស្រួល ហើយត្រូវឧស្សាហ៍នាំមកខាងក្រៅផង ដើម្បីកុំឱ្យគេធុញធប់ពេក វាអាចបណ្តាលឱ្យគេគិតច្រើនស្ត្រេសចេញមកក៏ថាបាន ។

« ប៉ាៗ នាំ Appa ទៅណា?? » Taebeom ដើរតាមពីក្រោយបណ្តើរនិយាយបណ្តើរជារឿយៗមិនឈប់ តាមរបៀបក្មេងមាត់មិនចេះទំនេរ ដៃតូចខ្លីៗក៏តោងជាយអាវប៉ាគេជាប់ ដើរចុះតាមពីក្រោយ ។

« ទៅសួនខាងក្រោយផ្ទះ Beom ទៅទេ?? » Jungkook ងាកមុខមកនិយាយជាមួយកូនវិញ ទាំងញញឹមតិចៗ កម្លោះតូចក៏ប្រញាប់ងក់ក្បាលញាប់ស្អេក បែបប្រាប់ថាទៅដែរ ។

« Beom ចុះ EyZaa នៅឯណាកូន?? Appa ដូចជាមិនឃើញនាងចេញមកសោះ » Tae ចោទសួរទៅកាន់កូនប្រុសទាំងរេភ្នែករកមើលនាងតូចដែលតែងតែមករកខ្លួន មិនថាពេលដែលខ្លួននៅក្នុងបន្ទប់ឬក៏នៅខាងក្រៅនោះទេ នាងតែងតែមករកខ្លួនរហូត តែចម្លែកអីថ្ងៃនេះបែរជាមិនឃើញនាងសោះ ។

« Zaa រវល់ធ្វើលំហាត់នៅក្នុងបន្ទប់ជាមួយមីង Ey ណា Appa »

« ចុះ Beom មិនធ្វើលំហាត់ទេហ្ហេស?? »

« Beom ធ្វើព្រឹកមិញរួចហើយ Appa » Taebeom ឆ្លើយទៅកាន់ Appa គេទាំងញញឹមស្រស់ ប្រលែងដៃចេញពីអាវរបស់ប៉ាគេវិញនៅពេលដែលចុះមកដល់ខាងក្រោម រត់ត្រុយចេញទៅខាងក្រៅបាត់ ខណៈដែលមនុស្សធំទាំងពីរក្រវីក្បាលនិងកូនកំហូចទាំងសើចតិចៗ ។

« ព្រឹកមិញបងបង្ហាត់ Beom មែនទេ?? » Tae ងើយមុខទៅសួរគេទាំងចងចញ្ចើម ត្រូវហើយ!! ព្រឹកមិញ Jungkook បានប្រាប់ខ្លួនថាគេទៅបង្ហាត់កូន ចេះភ្លេចទៅកើត ។

« អឹម!! បងពន្យល់បន្តិចបន្តួចរួចក៏ឱ្យ Beom ធ្វើខ្លួនឯង » Jungkook ក្រហឹមដើម.កតបទៅប្រពន្ធវិញ ដើរទៅយកទឹកដោះគោមកកាន់ពីរ បីនៅនិងដៃ ព្រោះខ្លាចថា Beom រកមឹមមិនឃើញ កុំឱ្យពិបាកដើរចុះដើរឡើងមកយកវិញ ។

« កុំធ្វើឱ្យកូនឮទេ?? ពន្យល់ឱ្យដឹងពន្យ... » កំពុងតែជក់មាត់និយាយជាមួយប្តីសុខៗ រាងតូចក៏ចាប់បានសម្លេងស្រែកហៅរបស់កូនប្រុសភ្លាមៗ

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now