❤️JungKook's Mine🔞{PART1}

28.7K 1K 6
                                    

នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយមានរចនាក្បូរក្បាច់ល្អប្រណីត បានបង្ហាញឱ្យឃើញកម្លោះសង្ហារវ័យ25ឆ្នាំដែលកំពុងតែផ្ចុងក្រសែភ្នែកទៅរកឯកសារដែលកាន់ជាប់ក្នុងដៃ ដៃម្ខាងទៀតក៏គោះតុតិចៗតាមទម្លាប់របស់គេ

"អាឡូ"សម្លេងស្តាប់ទៅធម្មតាតែបង្កប់ទៅដោយភាពកាចសាហាវនឹងកំណាចតាមគេប្រៀនប្រដៅតាំងពីតូចៗឱ្យសមនឹងឋានៈជាមេដឹកមាំមិនថាខាងសង្គមងងឹតឬក៏ការងារតាមផ្លូវច្បាប់នោះទេ

"Jungឯងចង់នៅទីនោះដល់បងស្រីធំគ្រាំចិត្តស្លាប់ឬក៏យ៉ាងមិច?ឯងនៅមានភាពសល់ជាប្អូនខ្លះទេ?គាត់នឹកឯងចង់ឃើញឯង មករកគាត់ឯងធ្វើបានទេ"

"អស់ឬនៅ?ខ្ញុំប្រញាប់គ្មានពេលទំនេរមកនិយាយរឿងអត់ប្រយោជន៍"Jungkookតបអ្នកដែលនាមជាបងប្រុសយ៉ាងគម្រោះគម្រើយ តែមិនមែនមានន័យថាស្អប់ឬសត្រូវនោះទេសម្តីគេចរចារគឺមានតែប៉ុន្នឹង

"Jung..ហុឹក..ហុឹក..មករកបងវិញមកណា៎ប្អូនប្រុស បងនឹកឯង..ហុឹក"សម្លេងយំរបស់មនុស្សស្រីដែលកំពុងតែអង្គុយលើរទេះរុញព្រោះតែជើងទាំងគូប្រើការមិនកើតបន្លឺឡើងខ្លាំងៗ ទើបធ្វើឱ្យអ្នកកម្លោះឈាមត្រជាក់ស្តាប់ឮសម្តីរបស់នាងគ្រប់ពាក្យ តែត្រចៀកវាងវៃក៏ចាប់បាមសម្លេងផ្អែមស្រទន់ដែលនិយាយពីក្រោយបងស្រីរបស់គេ

"Minអូនទៅវិញហើយណា៎"សម្លេងរបស់រាងតូច ល្អិតបន្លឺឡើងមុននឹងប្រញាប់ដើរចេញទៅវិញ ព្រោះតែមិនចង់ដឹងចង់ឮរឿងគ្រួសាររបស់គេ បើទោះជាខ្លួនជិតចូលមកគ្រួសារមួយនេះក៏ដោយ ក៏គេនៅតែរអៀសខ្លួនដដែល

"ខ្ញុំនឹងទៅ"បីពាក្យចេញពីមាត់របស់គេបានធ្វើឱ្យអ្នកដែលយំមុននេះក៏ញញឹមចេញមកភ្លាមៗ ចំណែកឯអ្នកម្ខាងទៀតក៏ភ្ញាក់ផ្អើលមិនស្ទើរដែល

Jungkookដកទូរស័ព្ទចេញពីត្រចៀកវិញបង្វិលវាទៅមកមុននឹងលេចស្នាមញញឹមចុងមាត់ចេញមកបន្តិច

"គេម្នាក់នោះជាអ្នកណា?"Jungkookបន្លឺឡើងតិចៗ សឹងតែស្តាប់មិនឮបិទភ្នែកចុះសន្សឹមៗ មុននឹងផ្អែកខ្នងនឹងកៅអីទាំងនៅបង្វិលទូរស័ព្ទ ដដែល

{NEW DAY}

"យើងមិនដែលសូម្បីតែគិតថានឹងមកជាន់ទីនេះម្តងទៀត"Jungkookក្រវាសភ្នែកសម្លឹងមើលភូមិគ្រឹះដ៏ធំទូលាយមិនដាក់ភ្នែកទាញ ទ្វារឡានបើកវិញមុននឹងបោះជំហានចូលទៅខាងក្នុង

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now