ភាគទី៤៦ : បងហួងហែងអូន

7.2K 448 10
                                    

    ពេលព្រឹកព្រលឹមព្រះអាទិត្យក៏ចាប់រះឡើងបង្ហាញឱ្យឃើញលោកប៉ារូបសង្ហារម្នាក់ដែលកំពុងតែគេងនៅលើគ្រែយ៉ាងស្កប់ស្កល់បន្ទាប់ពីបញ្ចប់សង្គ្រាមដ៏ក្តៅគគុកជាមួយប្រពន្ធសម្លាញ់កាលពីយប់មិញហើយនាយក៏អស់កម្លាំងយកតែម្តង ចំណែកឯ Tae វិញក៏ភ្ញាក់តាមទម្លាប់រៀបចំបាយទឹកឱ្យប្តីហើយរួចជាស្រាច់ទើបទៅមើលហាងតាមទម្លាប់ ដោយទុកឱ្យ Jungkook នៅសម្រាកនៅឯផ្ទះ ខ្ជិលរំខានគេឱ្យជូនខ្លួនទៅដូចរាល់ដង តែចាំមើលតែគេភ្ញាក់គេច្បាស់ជាឆោឡោពេញផ្ទះដើររកខ្លួនទៀតហើយ ។

    ពេលនេះ Tae កំពុងតែរើសសម្លៀកបំពាក់ដើម្បីទុកស្លៀកចូលរួមកម្មវិធីល្ងាចនេះ ព្រឹកឡើងមិនទាន់ក៏មានអ្នក Call អញ្ជើញខ្លួនទៅកម្មវិធីពិពណ៌ភ្លាមតែម្តង ប្រហែលជា Jungkook ក៏មានមុខនៅក្នុងកម្មវិធីនោះដូចគ្នា តែគេត្រូវបណ្តើរ Perga ទៅក្នុងនាមជាភរិយារបស់គេ ចំណែកឯខ្លួនត្រឹមតែជាអ្នកដទៃ ហ្ហើយ!!! កុំគិតច្រើនអីយ៉ាងណាក៏ Jungkook ស្រឡាញ់ខ្លួនមិនមែននាងនោះទេ ។

    Tae ដើររើសមើលសម្លៀកបំពាក់សម្រាប់ខ្លួនហើយរួចរាល់ទើបដើរទៅរើសមើលឱ្យ Jungkook ម្តង Tae រើសមើលបណ្តើរញញឹមបណ្តើរព្រោះគេកំពុងតែស្រមៃថាបើ Jungkook ស្លៀកវាទៅគេនិងសង្ហារកម្រិតណា ទោះជាគេតែងខ្លួនធម្មតាក៏គេនៅតែសង្ហារ រាល់ថ្ងៃលង់ស្រឡាញ់តែប្តីខ្លួនឯងដូចឆ្គួតអញ្ចឹង ។

« Jung បងមកផ្សារបន្តិចបានទេ?? អូនមានការជាមួយបងបន្តិ...អ៊ុះ » Tae ភ្ញាក់ក្រញាងសឹងតែជ្រុះទូរស័ព្ទពីលើដៃដោយសារតែកំពុងតែនិយាយទូរស័ព្ទជាមួយប្តីសុខៗក៏មានមនុស្សមកថើបថ្ពាល់ខ្លួនពីក្រោយ ទើបគេប្រញាប់ងាកមកមើលដើម្បីឱ្យដឹងថាអ្នកណាគេ ។

« បងមកស្ងាត់ៗទៀតហើយ » នាយតូចងាកមុខទៅថាឱ្យគេតិចៗ រួចទើបរើសមើលខោអាវបន្ត ចំណែកឯ Jungkook ក៏ដើរតាមពីក្រោយដោយដាក់ចង្ការអឹបនិងស្មាគេចង់សកដៃអោបចង្កេះគេដែរ តែខ្លាច Tae មូលគេដាច់សាច់ ។

« អូនក៏មកមិនប្រាប់បងដូចគ្នា បងប្រាប់អូនហើយថាពេលមកឱ្យប្រាប់បង តែអូនមិនស្តាប់បងសោះ »

« ក៏ឃើញបងកំពុងគេង ទើបអូនមិនចង់ដាស់ រំលោភអូនអស់កម្លាំងខ្លួនឯង អូននៅសើចនិងបងមិនទាន់បាត់ទេ » Tae ងាកមុខមកនិយាយជាមួយគេទាំងសើចហុឹសៗមិនឈប់ ដាស់ឱ្យញ៉ំាបាយក៏គេមិនព្រមក្រោកមកញ៉ំា គិតតែពីឆ្លើយថាងងុយ សមមុខហើយដែលខ្លួនមកចោលនោះ ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now