ភាគទី៣០ : ប៉ាៗក្បាលខូច

8.6K 517 6
                                    

« Appa »

« មានការអី Beom?? »

« Beom ងងុយណាស់ Appa Beom ចង់គេង » កម្លោះតូច លើកដៃហុចឡើងបំណងចង់ឱ្យ Appa លើកពរខ្លួនឡើង ទាំងពេបមាត់ព្រោះតែគ្មានអ្នកលួងឱ្យខ្លួនគេង ។

« ម៉ោះៗ Appa ពរកូនណា » Tae បន្ទាបជង្គង់ចុះបន្តិច រួចក៏លើកពរកូនឡើង ដោយមិនភ្លេចប្រាប់កូនថាកុំឱ្យជាន់ពោះខ្លួន ព្រោះខ្លាចថាអាចនិងប៉ះពាល់ដល់ដំណក់ឈាមដែលនៅក្នុងផ្ទៃ ។ រាងតូចពរកូនដើរចុះដើរឡើងពេញបន្ទប់ទាំងដៃនៅទះខ្នងគេតិចៗ លួងលោមគេឱ្យគេងវិញ ។

« Tae អូនពរ Beom ធ្វើអី?? ឱ្យកូនមកបងវិញមក » គ្រាន់តែបើកទ្វារចូលមកដល់ខាងក្នុងភ្លាម Jungkook ក៏ប្រញាប់ដើរទៅលើកកូនមកពរវិញថ្នមៗ ព្រោះតែខ្លាចកូនភ្ញាក់ មាត់ក៏ចេះតែនិយាយបន្ទោសឱ្យរាងតូចមិនឈប់ ។

« កូនទារឱ្យពរ អូនមិនពរ បើបងមិនដឹងរវល់ធ្វើស្អីផង មើលកូនក៏មិនមើលទៀត » Tae សម្លក់មុខគេបន្តិច រួចក៏បង្វែរខ្លួនដើរទៅអង្គុយលើគ្រែវិញ ចញ្ចើមក៏ជ្រួញចូលគ្នាពេលដែលគេមកបន្ទោសខ្លួន ។

« បងរវល់ធ្វើការបង្ហើយ អូនក៏ដឹងថាបងមិនបានទៅធ្វើការទេ បើទុកចោលគរដូចភ្នំមិនខានទេ » Jungkook បន្ទន់សម្លេងចុះវិញបន្តិច ព្រោះតែអម្បាញ់មិញគេជ្រុលរាងសម្តីធំដាក់គេ ទាំងដែលខ្លួនក៏ដឹងថាប្រពន្ធម្នាក់នេះមិនចូលចិត្តឱ្យអ្នកណាមកនិយាយស្តីជាមួយខ្លួនបែបនេះទេ ។

« ... » ស្ងាត់

« Tae » Jungkook ដាក់កូនប្រុសឱ្យគេងនៅលើពូកវិញ រួចក៏រំកិលខ្លួនចូលទៅអង្គុយក្បែររាងតូចវិញ សកដៃទៅអោបចង្កេះគេពីក្រោយយ៉ាងណែន រួចក៏ដាក់មុខទៅអឹបនិងចន្លោះ.កគេ ថើបខ្សឺតៗមិនដក ។

« ខឹងបងមែនទេ?? បងសុំទោសណា អម្បាញ់មិញបងបារម្ភពីអូនពេកទើបបងជ្រុលមាត់ បងសុំទោស »

« មិនបានខឹង » Tae តបទៅគេវិញទាំងមិនខ្ចីងាកមុខមើលគេដដែល សូម្បីតែឃាត់គេមិនឱ្យថើបក៏មិនឃាត់ បណ្តោយឱ្យគេប៉ះពាល់ខ្លួនតាមចិត្ត ។

    ឃើញបែបនេះ Jungkook ក៏មិនមាត់ រួចក៏ងើបឈរដើរមកអង្គុយទល់មុខរាងតូចវិញ សកដៃទៅអោបចង្កេះគេជាមុនទើបលើកគេឱ្យមកអង្គុយច្រកគាវពីមុខវិញ ។

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now