ភាគទី៤៥ : កូនយើងមិននៅទេ

6.8K 418 10
                                    

« ពូ!! នេះលុយ មិនបាច់អាប់ទេពូយកចុះ » នៅពេលដែលឡានតាក់សុីបានចតឈប់នៅមុខផ្ទះរបស់ខ្លួន នាយតូចរូបស្រស់ក៏ហូតយកលុយពីក្នុងកាតាបស្ពាយរបស់ខ្លួនហុចឱ្យទៅអ្នករត់តាក់សុីដោយមិនភ្លេចញញឹមដាក់គាត់បែបគួរសម ។

« អរគុណច្រើនណាក្មួយប្រុស នេះមានប្រពន្ធកូនឬនៅក្មួយ?? »

« បាទ!! ពូ ប្តីក៏ខ្ញុំមាន កូនក៏ខ្ញុំមាន » Tae តបទៅគាត់វិញទាំងសើចតិចៗ នៅពេលដែលឃើញគាត់ធ្វើទឹកមុខដូចជាភ្ញាក់ផ្អើលណាស់ចឹង ។ ប្រអប់ដៃស្រឡូនស្អាតក៏លូកទៅរុញទ្វារបើកដើរចូលទៅខាងក្នុងផ្ទះ តែពេលបើកទ្វារចូលមកនៅខាងក្នុងគឺស្ងាត់ជ្រាប ពេលដើរចូលមកមុននេះឡានប្តីគេនៅខាងក្រៅតើ ចុះបាត់ប្តីបាត់កូនទៅណាអស់ហើយ??

« Jung?? បងនៅទេ?? អាយយ!!! ព្រះជួយ » នាយតូចហៅឈ្មោះរបស់ប្តី ខណៈដែលភ្នែកក៏រេរកមើលគេ តែក៏ភ្ញាក់ក្រញាងនៅពេលដែលគេសកដៃមកអោបចង្កេះខ្លួនទាញទៅផ្អឹបនិងផែនទ្រូងមួយវឹប ធ្វើឱ្យ Tae ភ័យស្រែកឡើងចាច ។

                ៚ ដឹបៗ ៚

« បងលេងឆ្គួតស្អីនេះ?? អូនភ័យសឹងស្លាប់ទៅហើយ » Tae ក្តាប់ដៃលើកទៅវៃគេដឹបៗពីរបីដៃជាប់គ្នា តែ Jungkook មិនខ្ចីឈឺ ដៃតូចៗដូចចង្កឹះវៃមួយរយដៃទៀតក៏នៅតែដូចស្រមោចខាំដដែលនិង ។

« អូ៎!!! ព្រលឹងបួន ដប់ចូលមករកប្រពន្ធខ្ញុំបាទវិញមក » Jungkook ចាប់ស្មារបស់នាយតូចបង្វែរគេឱ្យបែរមកប្រឈមមុខនិងខ្លួន រួចទើបទាញគេមកអោបជាប់ អង្អែលសក់គេថ្នមៗទាំងសង្កត់ចុងច្រមុះស្រង់ក្លិនគេមកទុកឱ្យពេញសួត ពេញប្រម៉ាត់ ពេញថ្លើម ។

« លែងអូន ថប់ដង្ហើមណាស់ Jung ហ្ហា!! » Tae ចងចញ្ចើមចូលគ្នាធ្វើមុខស្អុយៗ ដោយសារតែគេរិទ្ធខ្លួនរកតែដកដង្ហើមមិនរួច ។

« សឺត!! សឺត!! សឺត!! សឺត!! បងស្រឡាញ់អូនណាស់ប្រពន្ធសម្លាញ់បង » Jungkook សកដៃទៅក្រសោបរង្វង់មុខតូចស្រទន់ឱ្យងើយឡើងមកខាងលើរួចទើបទម្លាក់បបូរមាត់ទៅថើបពាសពេញផ្ទៃមុខគេ ថើបគ្រប់កន្លែងធ្វើដូចបែកគ្នារាប់លានឆ្នាំអញ្ចឹង ។

« Jung ធ្វើអី? ដាក់អូនចុះវិញ ប្រយ័ត្នធ្លាក់អូនណា អូនដេញបងមិនឱ្យគេងជាមួយទេ » Tae បើកភ្នែកធំៗ ប្រញាប់ប្រញាលសកដៃទៅអោប.កគេជាប់នៅពេលដែលគេលើកបីខ្លួនឡើងដោយមិនប្រាប់មួយម៉ាត់ វៃសមណាស់បើធ្លាក់គិតយ៉ាងមិចលោកប្តីអើយ!!!!

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now