ភាគទី៦:ហេតុអីក៏ឈឺែបបនេះ???

11K 587 5
                                    

នៅពេលព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យក៏ចាំងចូលមកចំរង្វង់មុខសង្ហារអត់ខ្ចោះរបស់អ្នកកម្លោះដែលកំពុងតែគេងលង់លក់នៅលេីគ្រែដោយមានភួយនៅបាំងបិទរាងកាយអាក្រាតត្រឹមចង្កេះ Jungkookលេីកដៃមកទប់ក្បាលបន្តិច រួចក៏ទប់ខ្លួនក្រោកអង្គុយទាំងគេកំពុងតែរកនឹករឿងពីកាលពីយប់មិញ គេក្រឡេកមេីលជុំវិញខ្លួនបន្តិចរួចក៏ដឹងថានេះជាបន្ទប់របស់រាងតូចដែលខ្លួនបានបំពានកាលពីយប់មិញ ប៉ុន្តែពេលនេះដូចជាមិនឃេីញគេនៅក្នុងបន្ទប់ គេបាត់ទៅណា??

"ទៅណាបាត់ហេីយ??"Jungkookបន្លឺឡេីងតិចៗ រួចក៏ឈោងដៃទៅយកកន្សែងមករុំល្វែងខាងក្រោមរបស់ខ្លួន ក្រោកដេីរចូលក្នុងបន្ទប់ទឹក រៀបចំខ្លួនចុះទៅខាងក្រោមដោយគិតក្នុងចិត្តថាគេប្រហែលជានៅខាងក្រោមតែ....

"Taeទៅណា???"Jungkookចោទសួរទៅអ្នកបម្រេី ដែលដេីរកាត់មុខគេទាំងមុខមាំតាមទម្លាប់មិនចេះញញឹមរបស់គេ

"ចា៎!អ្នកប្រុសតូច គឺគាត់ទៅផ្ទះវិញទាំងពីមេឃងងឹតម្ល៉េះ??គាត់ប្រាប់ថាមិនស្រួលខ្លួនសុំទៅសម្រាកនៅផ្ទះមួយថ្ងៃ ថ្ងៃនេះគាត់មិនបានមកមេីលថែរអ្នកនាងធំទេ"នាងរាយរ៉ាប់ប្រាប់Jungkookទាំងញ័រខ្លួនទទ្រេីត អោនមុខចុះសឹងតែដល់ឥដ្ឋ ព្រោះតែខ្លាចទឹកមុខមាំទាំរបស់គេ

Jungkookជ្រួញចញ្ចេីមបន្តិច រួចក៏ដេីរចូលទៅក្នុងបន្ទប់ យកសោរឡានជិះចេញទៅខាងក្រៅយ៉ាងលឿន ដោយមិនប្រាប់អ្នកដែលនៅក្នុងភូមិគ្រឹះសូម្បីតែបន្តិច ថាទៅណា

"គេចមុខពីយេីងហ្ហេស??"Jungkookក្តោបចង្កូតឡានខ្លាំងឡេីងៗ រួចក៏ជាន់ហ្គ្រាលឡានលឿនជាងមុន ទម្រង់ទៅផ្ទះរបស់រាងតូចដែលខ្លួនបានរួមរ័ក្សជាមួយកាលពីយប់មិញ យប់មិញគេក៏មិនបានបន្ធូរដៃដែល ព្រោះតែគេស្រវឹងផងខឹងផង ទេីបចេះតែធ្វេីទៅតាមចិត្តខឹង គេចាំបានថាយប់មិញTaehyungមានឈាមចេញពីចំណុចសំខាន់ ប៉ុន្តែគេមិនបានថ្នមនោះទេ គេធ្វេីទៅតាមតែចិត្តខឹងតែមួយមុខគត់

៚ងុឺត៚

Jungkookចាប់ហ្វ្រាំងឡានឈប់នៅមុខផ្ទះដែលធំទូលាយ តែនៅតូចជាងភូមិគ្រឹះរបស់គេបន្តិច មិនសមណានៅតែម្នាក់ឯងនោះទេ សូម្បីតែអ្នកបម្រេីក៏គ្មានដែល គេនៅតែម្នាក់ឯងប៉ុណ្ណោះ

♥️JungKook's Mine🔞 ( Complete ✅ )Where stories live. Discover now