Brother-in-law

8.3K 107 0
                                    

«ចៅហ្វាយនេះ cream ដែលត្រូវការបាទ » អ្នកជាជំនិតបើកទ្វារយួររបស់ដែលចៅហ្វាយបញ្ជាឲ្យទិញនោះយកមកឲ្យគេយ៉ាងឆាប់រហ័ស ដើរទៅដាក់នៅនឹងមុខអ្នកជាចៅហ្វាយ ៖

« ល្អ!! ទុកត្រង់នឹងហើយចេញទៅវិញចុះ » ហើយនាយឱនគោរពបើកទ្វារចេញទៅវិញតាមបញ្ជា ទ្វារបិទមិនទាន់បានប៉ុន្មាននាទីផងក៏មានសម្លេងគោះទ្វារបន្លឺឡើង ៖

តុក តុក ...

« ហីយ៉ាអូនទេហេស៎? » ហូស៊ុកងើបមុខសម្លឹងទៅអ្នកដែលអើតករចន្លោះទ្វារនោះ។
« ងប់ការងារភ្លេចប្រពន្ធហើយមែនទេ? » ឆេជីរុញទ្វារបន្ទប់រួចដើរកាច់រាងយ៉ាងល្វត់ល្វន់សម្តៅទៅរកគេ។
« អ្នកណាថា? » ហូស៊ុកទាញនាងមកអង្គុយលើភ្លៅរួចសម្លឹងមុខសួរនាង ៖
« គឺអូន... ហើយនេះបងទិញcreamធ្វើអីច្រើនម្ល៉េះ? »
« គ្មានទេរបស់អាដេមតាស៎ អ្ហឹម!! » រាងក្រាស់និយាយរួចជ្រប់ច្រមុះថើបគល់ទ្រូងនាងជុប៎ៗ ខណៈនាងវែកសក់ឡើងទៅក្រោយពើងទ្រូងហុចទៅរកគេ ៖
« ប្លែកៗ!! »
« តែថាអូនមករកបងមានការអីដែរ? អ្ហឹម!! »
« ទាល់តែមានការទើបប្រពន្ធមករកប្តីបាន? » ឆេជីធ្វើមុខងរងក់ដាក់គេភ្លាមៗ ហើយរឿងគ្រប់យ៉ាងរវាងប្តីប្រពន្ធពួកគេក៏បានកើតឡើងយ៉ាងតក់ក្រហល់ ដោយសារហូស៊ុកប្រើវិធីលួងនាងដោយអុកខ្លាំងៗ ព្រោះគេដឹងថានាងចូលចិត្ត បន្ទាប់ពីរួចរាល់ហើយអ្នកទាំងពីរក៏រៀបរឹកសារ៉េសម្លៀកបំពាក់ឡើងវិញ ចំណែកស្រីល្អក៏ឱនថើបថ្ពាល់គេមួយខ្សឺតគ្រវីគូថដើរត្រឡប់ទៅវិញ។

« ឆឹស!! គួរឲ្យខ្ពើម » ហើយហូស៊ុកក៏គប់របស់ម្យ៉ាងចូលទៅក្នុងធុងសម្រាមភ្លុចធ្វើទឹកមុខយ៉ាងខ្ពើមរអើមដាក់វា ទើបងាកមកធ្វើការងារបន្តវិញ។

________

« ចូលមក » ហូស៊ុកដែលបិទភ្នែកផ្អែកខ្នងនឹងកៅអីបានហើយមាត់បញ្ជាខណៈលឺសម្លេងគោះទ្វារ ទើបអ្នកម្ខាងទៀតរហ័សបើកចូលបន្ទាប់ពីលឺការអនុញ្ញាតហើយ៖

« លោកប្រធាននេះឯកសារ សុំអនុញ្ញាតរំខានលោកប្រធានសុីញ៉េចាស៎ » អ្នកជាលេខាហើយក៏មានឈ្មោះជាប្អូនថ្លៃគេនោះ ដើរមកដាក់ឯកសារនៅចំពោះមុខហើយសុំឲ្យគេសុីញ៉េឲ្យភ្លាមៗ ទាំងដែលគេនៅបិទភ្នែកងើយក្បាលសង្ងំដេកនៅឡើយ ទើបធ្វើឲ្យនាងត្រូវខាំធ្មេញអត់ធ្មត់ ក្តាប់ម្រាមដៃរង់ចាំគេដោយមិនក្រើនរំលឹកតទៅទៀត។ ចំណែកហូស៊ុកក៏ជ្រឹមភ្នែកមើលដៃដែលក្តាប់របស់នាងយ៉ាងអស់សំណើច មើលក៏ដឹងថានាងកំពុងក្តៅចិត្តនឹងគេមិនស្ទើរនោះទេ ព្រោះអ្នកទាំងពីរក៏មិនសូវជាត្រូវគ្នាប៉ុន្មានដែរ ដែលមកធ្វើការនេះព្រោះតែកាលៈទេសៈបង្ខំតែប៉ុណ្ណោះ។

[ B T S ] N O V E L S 🔞Where stories live. Discover now