End!!

5.8K 97 3
                                    

« គឺបងនឹងចងជើងអូនទុក »
« ចុះបងស្រី? អ្ហាស៎!! »
« នាងមិនដែលស្មោះត្រង់នឹងបងទេ នាងមានមនុស្សដែលនាងស្រឡាញ់រួចហើយ »
« ចុះរឿងនោះ? »
« គ្រាន់ជាល្បែងសប្បាយៗមួយក្តារប៉ុណ្ណោះ »
« អ្នកទាំងពីរមិនដែលស្រឡាញ់គ្នា តែក៏អាចធ្វើរឿងនោះចេញមកបាន លោកមានភុស្តតាងត្រង់ណាដែលបញ្ជាក់បានថាលោកនៅហ្សុីនឲ្យខ្ញុំបានជឿនោះ?ហឹស!! » ហេតុអី? ចង់ថានាងអាត្មានិយមក៏បាន តែនាងចង់ឲ្យបបូរមាត់មួយនេះ ទម្រង់មុខមួយនេះ ដើមទ្រូងហាប់មាំនេះ គឺគ្រប់យ៉ាងនៅលើខ្លួនគេទាំងអស់ នាងចង់ឲ្យវាជាភាពដំបូងរបស់នាងតែម្នាក់គត់ ដូចដែលនាងបានប្រគល់ភាពបរិសុទ្ធខ្លួនឲ្យទៅគេដែរ តែអត់ទេសព្វរាងកាយពេញមួយតួខ្លួនរបស់គេត្រូវបានឆ្លងកាត់អស់មនុស្សជាច្រើនទម្រាំតែបានមកដល់នាង អត់នឹងតូចចិត្តមិនបានពិតមែន ចង់ឲ្យនាងជឿថាគេនៅកំលោះតាមមធ្យោបាយបែបណាក៏នាងនៅតែមិនជឿគេដដែល។

« លោកបានគ្រប់យ៉ាងពីខ្ញុំហើយ លែងទៅខ្ញុំត្រូវទៅធ្វើការវិញ » ស៊ូអុីនងើបច្រត់ដៃខណៈគេក៏កំពុងតែទ្រានបាតដៃទាំងពីរឃុំនាងជាប់ក្នុងដើមទ្រូងក្រាស់របស់គេដែរហើយសម្លឹងមុខនាងស្ងៀមៗ។

« រឹងមាំខុសរបៀប!! » កំលោះហូស៊ុកក៏រំកិលដកភាពជាបុរសចេញពីស្រទាប់ផ្កានាងយឺតៗធ្វើឲ្យសំណើមស្នេហ៍ដែលនៅសេសសល់ក្តៅៗនោះត្រូវហូរចេញមកតក់ៗស្រក់ទៅលើតុ រួចនាយក៏ឈោងដៃយកក្រដាសអនាម័យមកជូតសម្អាតវាទាំងរបស់គេនិងរបស់នាង ធ្វើឲ្យនាងតូចរឹងខ្លួនមុខក្រហមងាំង ព្រោះថានាងប្រឹងគៀបហើយគេនៅតែជម្នះចាប់វាញែកចេញវិញទាល់តែបានហើយយកវាមកផ្តិតៗថ្នមៗពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ទើបអត់មិនបាននឹងស៊កសៀតទៅគេ ៖

« ឧស្សាហ៍ធ្វើបែបនេះគ្រប់ស្រីហើយមើលទៅបានជាថ្នឹកដៃយ៉ាងនេះនោះ ហឹស!! » ទឹកមុខរំភើយៗក្រមិចក្រមើមរបស់នាងធ្វើឲ្យគេគ្រឺតខ្នាញ់កាន់តែខ្លាំង រួចក៏បីនាងទៅដាក់លើសាឡុង ទើបដើរទាំងអាក្រាតកាយទៅបើកទូរយកកន្សែងមករុំល្វែងក្រោម ខណៈដៃក៏ឱនឈោងរើសអាវសាមឺពណ៌សរបស់គេនោះមកកាន់នឹងដៃពេលត្រឡប់មកអង្គុយក្បែរនាងវិញ។

[ B T S ] N O V E L S 🔞Where stories live. Discover now