សម្លាញ់ប៉ាខ្ញុំ

1.5K 29 0
                                    

ភៀល៍ណាតែងតែខលចូលទៅទូរស័ព្ទអ្នកម៉ាក់របស់នាង ដោយឡែកពេលនេះគាត់ក៏សុខសប្បាយហើយថែមទាំងត្រូវរ៉ូវជាមួយលោកប៉ាវិញនាងក៏សប្បាយចិត្ត ហើយក៏អរគុណដល់មនុស្សម្នាក់ដែលនៅក្បែរនាងនេះទៀតផង ជុងគុកមិនដែលប្រព្រិត្តលើនាងលើសពីថើបអង្អែលនោះទេ ហើយពេលនេះនាងក៏ចង់ឲ្យគេជូននាងទៅមើលស្ថានភាពលោកប៉ានិងម៉ាក់ ក្រែងម៉ាក់របស់នាងនិយាយកុហកហើយត្រូវលោកប៉ាតាមធ្វើបាបផ្លូវចិត្តគាត់ដដែល ហើយជុងគុកក៏យល់ព្រម គេបានរៀបចំឡានផ្សេងក្រៅពីឡានដែលគេជិះរាល់ថ្ងៃ ព្រោះតាមផ្លូវទៅផ្ទះនៅស្រុកម៉ាក់របស់នាងគឺសម្បូរភ្នំ ផ្លូវចោទច្រើនទម្រាំទៅដល់ទើបគេជ្រើសយកឡានប្រភេទឡើងភ្នំនេះ។ ពួកគេធ្វើដំណើរនៅតាមផ្លូវតាំងពីព្រឹក ថែមទាំងពេលនេះឈានដល់ល្ងាចហើយអ័ព្ទសៗ ពពកខ្មៅៗក៏ប្រមូលផ្តុំគ្នា មិនយូរមិនឆាប់មេឃក៏ត្រូវភ្លៀង ធ្វើឲ្យពួកគេពិបាកក្នុងការបើកបរមែនទែន តែជុងគុកនៅតែជំនះរហូតកង់ឡានដែលទុកចោលហើយមិនបានត្រួតពិនិត្យត្រឹមត្រូវនោះបែកកណ្តាលផ្លូវ ជុងគុកដកដង្ហើមធំព្រោះដោយសារឡានបែកកង់ចំកន្លែងដាច់ស្រយាល ព្រៃក្រាស់ដូចជាទួល ថែមទាំងទូរស័ព្ទដាច់សេវាដោយសារតំបន់នេះកំពុងចុះត្រជាក់លាយឡំជាមួយភ្លៀងមួយគ្រាប់ៗថែមទៀត ទើបគេសម្រេចចិត្តចតឡានត្រឹមនេះសិន ព្រោះថាបើបន្តចេញពីទីនេះក៏គ្មានសុវត្ថិភាពជាងកន្លែងនេះទៀតដែរ។ ជុងគុកគេនឹកឃើញថាក្នុងឡានក៏មានកាបូបតង់មួយដែលគេដាក់ជាប់តាមខ្លួន ទើបចាប់ផ្តើមរៀបចំសង់វាឡើង ថែមបង្កាត់ភ្នក់ភ្លើងមួយក្បែរដើម្បីគ្រាន់ទុកបង្ហុយដេញមូស រៀបចំរួចរាល់គេក៏ដើរមករកអ្នកដែលអង្គុយក្នុងឡានមិនព្រមចុះនោះ មុននឹងនិយាយទៅកាន់នាង យ៉ាងណាពួកគេទាំងពីរក៏មិនគួរមកនៅស្និតស្នាលពេកនោះដែរ ឲ្យនាងនៅក្នុងឡានវាសុវត្ថិភាពជាងឲ្យនាងទៅគេងក្នុងតង់ តែមើលទៅវាដូចជាមិនស្រួលដូចជាគេគិតនោះទេ៖
«ឯងនៅក្នុងឡានទៅ ខ្ញុំគេងក្នុងតង់»
«ហុឺ?» ភៀល៍ណាងើបមុខបើកភ្នែកម៉ក់ៗសម្លឹងគេ គេយកស្អីមកគិត? ចុះបើដេកសុខៗមានចោរមកគាស់ទ្វារបំបែកកញ្ចក់ ហើយចុះបើមានខ្មោចចេញមកច្របាច់ករនាងឲ្យស្លាប់តែម្នាក់ឯងនៅក្នុងឡានហើយគេមិនដឹងនោះ នាងមិនខានបានទៅជួបប៉ាម៉ាក់នាងទៅហើយទេ?
«យ៉ាងម៉េចឬក៏ចង់ឲ្យយើងដេកជាមួយឯង? ឯងក៏ដឹងថាមនុស្សប្រុសស្រីនៅក្បែរគ្នាតែពីរ-»
«បានៗឈប់និយាយ»
«ចឹងសម្រេចថាបែបនេះហើយ»
«ត-តែ ខ្ញុំខ្លាចខ្មោចហុឹក...» នាងក្រមុំពេបមាត់យំស្បេបបិទភ្នែកជិតឈឹងដាក់គេ ជុងគុកគ្រវីដើរវៀងទៅបាំងនាងអង្គុយ រួចទាញទ្វារបើកហើយលើកបីនាងចេញសំដៅទៅកាន់តង់នៅជិតនោះមុននឹងដាក់នាងចុះដី ហើយសម្លឹងលើក្រោម ទើបនាងប្រញាប់លើកដៃបិទបាំងរាងកាយខ្លួន ព្រោះលើខ្លួនពេលនេះមានអាវចាក់ខើចនិងសំពត់ខ្លីជាប់ខ្លួនតែប៉ុណ្ណោះ។

[ B T S ] N O V E L S 🔞Where stories live. Discover now