Twin Brother

6.8K 110 7
                                    

«អូយ..ដើរមិនបើកភ្នែកទេយ៉ាងម៉េច? ជុង?ជុងគុក?» ផេយ៍រីក្នុងសម្លៀកបំពាក់សាមញ្ញធម្មតាកំពុងកាន់កាំមេរ៉ាចាប់យកទេសភាពស្អាតៗក្នុងទីក្រុងដែលនាងទើបតែចេញដំណើរពីកូរ៉េមកដល់ ស្រាប់តែមានមនុស្សប្រុសមាឌធំឌាំងម្នាក់ដើរមកបុកនាងពីក្រោយបណ្តាលឲ្យកាំមេរ៉ានាងជ្រុះខ្ពាកពីដៃបោកទៅនឹងថ្មធ្វើឲ្យប្រេះស្រាំសភាពលែងដូចដើម រួចងាកមកជេរប្រទេចគេដែលដើរទៅហួសមិនគិតសុំទោសនាងអីមួយម៉ាត់ រំពេចនោះក៏ស្ទុះរត់ទៅកញ្ឆក់ដើមដៃដើម្បីតតាំងជាមួយតែបែរជាត្រូវភាំងមួយកន្លែងនៅពេលបុរសម្នាក់នោះជា...

«អូននឹកបងណាស់ ហ្ហឹក!!» នាងតូចរំភើបរហូតហក់ឱប.កគេយំអឹកៗឲ្យគេស្រវាក្រសោបទ្ររាងកាយនាងព្រោះខ្លាចធ្លាក់ ទើបព្យាយាមដាក់នាងចុះព្រោះថានាងប្រហែលជាច្រឡំមនុស្សហើយ។

«នាងច្រឡំមនុស្សហើយ»
«មិនពិតបងកុហក!! អ្ហាយ...» អ្នកកំលោះបេះដៃនាងចេញនាងក៏នៅតែជំនះតោងដៃគេស្អិត ទើបគេលើកដៃច្រាននាងទៅក្រោយមួយទំហឹងហើយចាកចេញទៅបាត់។

«អូយ៎..អ្ហឹកៗ...» ផេយ៍រីលើកបាតដៃទាំងពីរមកហើយសម្រក់ទឹកភ្នែកសម្លឹងវាទាំងឈឺចាប់ រលាត់ប៉ុណ្ណឹងវាមិនឈឺស្មើដូចរបួសក្នុងបេះដូងនៅពេលនេះឡើយ ហេតុអីគេធ្វើមិនស្គាល់នាង? គេគេចពីប្រទេសកូរ៉េមកសង្ងំរស់នៅយ៉ាងសុខស្រួលទីនេះម្នាក់ឯង ចាកចេញពីនាងគ្មានហេតុផល មិនសូម្បីតែផ្តល់ដំណឹង ឲ្យនាងរស់នៅរង់ចាំគេទាំងគ្មានសង្ឃឹម រហូតបានមកជួបគេដោយចៃដន្យហើយ ហាក់រឹតតែអស់សង្ឃឹមកាន់តែខ្លាំង ចំណែកគ្រប់សកម្មភាពរបស់នាងក៏គេចមិនផុតពីក្រសែភ្នែកស្រទន់មួយគូដូចគ្នា។

«ណ្ហើយ!!រស់ម្នាក់ឯងមកយូរហើយ នៅម្នាក់ឯងទៀតក៏មិនថ្វីដែរយ៉ាងហោចណាស់ក៏នៅ មានម៉ាក់ មានប៉ាដែរ» នាងក្រមុំលើកដៃជូតទឹកភ្នែកចេញរើសកាំមេរ៉ាមកកាន់ក្នុងដៃហើយនិយាយដាក់វា ទើបក្រោកឈរសម្រេចចិត្តថាយកវាទៅបោះចោលនឹងបញ្ចប់អនុស្សាវរីយ៍រវាងនាងនិងគេតាមរយៈវា រួចឡើងឡានសម្តៅទៅសណ្ឋាគារដែលខ្លួនបានកក់ដើម្បីរៀបចំសម្លៀកបំពាក់និងបន្ទប់ នាងមកទីនេះដើម្បីការងារផងនិងដើម្បីដើរលំហែកាយផងដែរ គ្រាន់តែមកដល់នាងក៏ចេញឡានជិះថតរូបលេងភ្លាមៗ។

[ B T S ] N O V E L S 🔞Where stories live. Discover now