ក្មួយស្រី

6.4K 112 2
                                    

«យើងខំមុខក្រាស់ កាត់កេរ្តិ៍កាត់ខ្មាសតាមសុំឯងរៀបការឲ្យតត្រុកឯងមិនព្រមមែនទេ? ចឹងយើងក៏នឹងឲ្យឯងភ្លក្សរសជាតិនេះម្តង ផាក ខាស៍ស៊េន» កំលោះសង្ហារវ័យសាបប្លាយក្រោយពីអស់ជម្រើសនឹងរិះរកមធ្យោបាយដើម្បីសុំក្មួយស្រីរៀបការមិនបានសម្រេចនោះហើយ ពេលនេះនាយក៏មកអង្គុយគិតបន្តតែម្នាក់ឯងនៅក្នុងបន្ទប់ងងឹតស្លុប ដ៏ជាទីព្រឺព្រួចប្រសិនបើនរណាខ្លាចទីងងឹតនោះតែសម្រាប់គេវាសុាំទៅហើយ។ ជីមីនអង្គុយមុខកញ្ចក់កន្លែងទូសំអាងខ្លួនដែលសម្បូរទៅដោយរបស់ប្រើប្រាស់មានតម្លៃពាសពេញនៅលើនោះ ជាពិេសសទឹកអប់ជាច្រើនដែលដាក់ពង្រាយឲ្យគេជ្រើសរើសជាច្រើនក្លិនសម្រាប់ប្រចាំថ្ងៃដែលត្រូវការ អ្នកកំលោះក្តាប់ដៃនិយាយទាំងចោលក្រសែភ្នែកមុតស្រួចចាក់សឹងតែធ្លុះកញ្ចក់ហើយក៏ញញឹមសមចិត្ត នៅពេលគិតដល់ផែនការថ្មីមួយទៀតហើយក៏ត្រៀមបើកដំណើរការឆាប់ៗនេះដែរ។

...

«ខាស៍ស៊េន! អ្នកផ្ទះពូមីនខលប្រាប់ថាពូមីនរបស់ឯងឈឺក្រោកពីគ្រែមិនរួចទេ ហើយផ្តាំថាបើកូនមិនទៅទេគេប្រាកដជានៅដេកឈឺមិនព្រមទៅពេទ្យឡើយ» លោកផាកត្រូវជាបងប្អូនជីដូនមួយរបស់កំលោះជីមីន បន្ទាប់ពីដាក់ទូរស័ព្ទចុះហើយ លោកក៏ស្រែកប្រាប់ទៅកូនស្រីដែលនាងអង្គុយនៅលើសាឡុងកំពុងចុចទូរស័ព្ទបន្ទាប់ញុំាអារហារពេលព្រឹក។

«ឲ្យគាត់ស្លាប់ទៅប៉ា មនុស្សចាស់ស្អីរំអួយជ្រុល ហើយអ្នកបម្រើពេញផ្ទះម្តេចមិនមើល មកជាកូនទៅវិញ ការងារកូនរវល់ច្រើនប៉ាក៏ដឹង គួរឲ្យធុញពិតមែន» និយាយរួចនាងក៏ឡើងទៅខាងលើវិញទាំងមុខក្រម៉ូវ ក្រោយពីទទួលទានអាហារមិនទាន់បានធ្លាក់ចូលក្រពះស្រួលបួលផងក៏មករញ៉េរញ៉ាយ គេនេះតែងតែរំខាននាងមិនឈប់ មានល្បិចមិនចប់មិនចេះហើយ តាំងពីសុំនាងរៀបការមិនបានសម្រេចមកគេនៅតែព្យាយាម។

ទីង!

ឡើងមកដល់ខាងលើភ្លាមដាក់គូថមិនទាន់បានអង្គុយផងសារក្នុងទូរស័ព្ទនាងក៏លោតឡើង មិនបង្អង់យូរនាងក៏ទាញឆែកមើលហើយត្រូវបើកភ្នែកធំៗ...

«ពូមីនឈឺធ្ងន់ណាស់មែនទេ?» ខាស៍ស៊េនបន្លឺខ្សឹបៗសម្លឹងមើលវីដេអូដែលអ្នកផ្ទះគេផ្ញើរមក ឃើញគេក្អកខុងៗព្រួសឈាមមកពេញឥដ្ឋការ៉ូក្បែរគ្រែ ធ្វើឲ្យនាងតក់ស្លុតស្ទុះក្រោកទាញកាបូបចុះទៅរកឡានទាំងប្រញ៉ាប់ ឯលោកប៉ានាងឯណោះគ្រាន់តែឃើញឫកពានាងហើយក៏គ្រវីក្បាល ក្នុងចិត្តគាត់ដឹងថានាងបារម្ភពីជីមីនកម្រិតណា គ្រាន់តែមាត់រឹង លេងឫក តែលេងមិនដែលបានយូរទេ នឹងត្រូវត្រហេបត្រហបដូចអម្បាញ់មិញចឹង ត្រុកៗទៅហើយ គិតទៅពួកពូក្មួយគេដូចជាឆ្មារកណ្តុរយ៉ាងអញ្ចឹងមិនដែលត្រូវគ្នាយ៉ាងម៉េច។

[ B T S ] N O V E L S 🔞Where stories live. Discover now