End!!

5K 115 7
                                    

ជុងគុកនិងផេយ៍រីបានប្រឡោមស្នេហ៍គ្នាតាំងពីបាក់រសៀលទម្រាំតែបញ្ចប់ក៏រៀងព្រលប់រហូតគេងលង់លក់ដល់មេឃងងឹតបង្កើតបានជាយប់ រាងក្រាស់បើកភ្នែកឡើងមុននាងក្រមុំ គេព្យាយាមដកដៃចេញពីក្បាលនាងថ្នមៗមិនរំខានដំណេកនាង រួចក៏ក្រោកចេញពីតម្រង់រាងកាយនាងឲ្យគេងត្រឹមត្រូវទាញដណ្តប់ភួយឲ្យនាង ទើបដើរទៅសាឡុងរើសយកសម្លៀកបំពាក់មកស្លៀក បកមកឈរញញឹមសម្លឹងនាងគេងលើគ្រែស្ងៀមៗឱនសន្សឹមៗថើបថ្ងាសនាងមួយដង្ហើមបង្អូសចុះមកបបូរមាត់មួយខ្សឺត។

«គេងលក់សុបិន្តល្អក្មេងតូចរបស់បង» ជុងគុកអង្អែលសក់នាងបន្តិចទើបចាកចេញទាំងមិនអស់អាល័យខ្លាចនាងភ្ញាក់មកមិនឃើញគេ។
_____

«ជុងហ្គុកឯងមកទីនេះបានយ៉ាងម៉េច?» គ្រាន់តែបិទទ្វារបន្ទប់ទៅវិញរាងក្រាស់ជុងគុកក៏ភ្ញាក់នឹងវត្តមានមនុស្សម្នាក់ដែលកំពុងឈរពិតស្មានឹងជញ្ជាំងក្បែរទ្វារ ហើយគេម្នាក់នោះក៏ត្រូវប្អូនប្រុសរបស់គេនេះឯង បងប្អូនភ្លោះដែលដូចគ្នាបេះបិទ ដូចទាំងរូបរាង ទាំងសំឡេង ពណ៌សម្បុរ កម្ពស់កម្ព មុខមាត់ ជាពិសេសនោះគឺសូម្បីតែឈ្មោះក៏ដូចគ្នា វាខុសតែការសរសេរតែប៉ុណ្ណោះ ( ជុងគុក , ជុងហ្គុក ) ប៉ុន្តែន័យស្តាប់ទៅគឺចេញសូរសំឡេងដូចគ្នា អ្នកដែលស្គាល់ពួកគេច្បាស់សឹងតែមិនចំណាំផង ថានរណាជានរណា ចុះទម្រាំអ្នកជួបបានតែម្តងនិងមួយភ្លែតទៀតនោះ រកភិនភាគខុសគ្នារវាងពួកគេទាំងពីរឃើញទេ?

«ប៉ាឲ្យមកតាម លឺថាចង់និយាយរឿងកម្មវិធីថ្ងៃស្អែកនេះយើងទៅវិញហើយ» បងប្អូនភ្លោះមួយគូនេះកើតមុនក្រោយគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ទើបជុងហ្គុកដែលត្រូវជាប្អូននោះវាយស្មើរយកតែម្តង ជុងហ្គុកតបទៅគេបែបហីៗរួចដើរហួចចុះទៅក្រោមវិញ ឲ្យអ្នកកំលោះជុងគុកឆ្ងល់ថាម៉េចក៏គេដឹងថានាយនៅទីនេះ តែក៏ស្ម័គ្រទៅតាមដោយមិនខ្វល់ខ្វាយច្រើន។

_______

ទីត ទីត ទីត

«ហេឡូផេយ៍រីនិយាយ ហ្ហើយ...» ឈានមកដល់ព្រឹកថ្ងៃថ្មីទូរស័ព្ទរបស់ផេយ៍រីក៏រោទិ៍ឡើងកាត់ដំណេកឲ្យនាងលើកនិយាយទាំងស្ងាបចង់រហែកមាត់ ពត់ពេនឈឺពាសពេញរាងកាយដោយមិនដឹងពីមូលហេតុ រហូតពេលនឹកឃើញហើយក៏ត្រូវក្រហមមុខប៉ែសនឹកគិតពីរឿងកើតឡើងរវាងនាងនិងជុងគុកកាលពីម្សិលមិញនោះ មិនបានចាប់អារម្មណ៍នឹងអ្នកដែលកំពុងនិយាយក្នុងទូរស័ព្ទសោះ។

[ B T S ] N O V E L S 🔞Where stories live. Discover now