Piano

1.4K 39 0
                                    

«បើពេលនេះបងប្រុសអាចនិយាយបានមិនដឹងជាល្អយ៉ាងណាទេ» អេម៉ាត្រឡប់មកពីធ្វើការនាងដើរចូលផ្ទះទាំងអស់កំលាំងតែស្នាមញញឹមក៏ធ្លោយឡើងបន្តិចនៅពេលឈានដល់ខាងក្នុងវីឡា នាងងើយសម្លឹងឃើញកម្រងរូបថតគ្រួសារជាច្រើននៅជាប់ជញ្ជាំង ដោយរេភ្នែកមើលផ្តើមពីរូបជំនាន់ដូនតាម្តងមួយស៊ុមៗ រហូតដល់រូបដែលនាងថតជុំគ្នាជាមួយលោកប៉ាអ្នកម៉ាក់និងបងប្រុស នាងញញឹមភ្នែកគយគន់រង្វង់មុខក្មេងប្រុសដែលមានអាយុបងនាងដល់ទៅមួយជួរចំណែកនាងត្រឹមតែជាទារិកាតូចមួយដែលគេកំពុងបីនៅប្រឡោះកណ្តាលប៉ាម៉ាក់។ មួយសន្ទុះក្រោយក៏ដកភ្នែកចេញ ដើរមកដាក់អង្គុយលើសាឡុងទាញទូរស័ព្ទមកចុច មែនហើយជីវិតនាងតែប៉ុណ្ណឹង សព្វថ្ងៃខំប្រឹងក៏មិនដឹងថាមានន័យអីដែរ នាងរស់នៅទីនេះម្នាក់ឯង តែលតោល រងាក៏រងា តែណ្ហើយ! ជីវិតគឺវាបែបនេះ ពេលរស់នៅគឺត្រូវធ្វើការរកលុយ បង្កើតអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន វិលទៅវិលមកនាងយល់ថា វាគឺជាសកម្មភាពនៃពេលវេលាដ៏ខ្លីមួយ ពេលខ្លះនឹកថាខ្លួនអាចនៅដល់ 20ទៅ50ឬ60ឆ្នាំទៀត កាយសម្បទានៅតែល្អស្រស់ស្អាតដដែល ទាំងដែលការពិតសេចក្តីស្លាប់និងការបាត់បង់គឺវាស្ថិតនៅក្បែរៗខ្លួនយើងគ្រប់ពេល។ ទៅមុខទៅអាចថា ភ្នែកមើលមិនឃើញ ដៃជើងពិការដើរមិនរួច បំពង់.កនិងត្រចៀកប្រើការលែងកើត បាត់បង់សតិលែងជាខ្លួនឯង ការដែលអាចរស់កន្លងបានពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតនេះអស្ចារ្យណាស់ទៅហើយ។

(កាលវិភាគអ្នកនាងនៅថ្ងៃស្អែកគឺគ្មានទេ តែពេលល្ងាចអ្នកនាងមានគេអញ្ជើញទៅHall វាជាពិធីគម្រប់ខួបលើកទី7នៃដៃគូរកសុីរបស់លោកប៉ាចាស៎ ហើយក៏សុំទោសសម្រាប់ការជម្រាបយឺត)
«មិនអីទេ អរគុណសៀយី» អេម៉ាចុចតបទៅអ្នកម្ខាងទៀតមុននឹងក្រោកឈររួចឡើងទៅបន្ទប់តែម្តងណាមួយក៏ញុំាអីរួចហើយខ្លះពីកន្លែងធ្វើការ។

ថ្ងៃថ្មី
«ម៉ាយើងថាឯងធ្វើខ្លួនឲ្យសប្បាយខ្លះក៏ល្អណា មើលចុះមុខចាស់ណាស់ឥលូវយាយស្វិត» មិត្តរបស់នាងតូចញ៉ោះបង្អាប់ ថ្ងៃនេះពួកនាងណាត់គ្នាមករើសសម្លៀកបំពាក់ព្រោះត្រូវចូលក្នុងកម្មវិធីតែមួយជាមួយគ្នានិងទិញរបស់របរប្រើប្រាស់ជាច្រើនព្រោះកម្រណាស់ទម្រាំឃ្លាពេលដើរបែបនេះបានម្តងៗ ល្ងាចក៏ឈានមកដល់កាយតូចរៀបចំរួចរាល់សម្រាប់កម្មវិធី រាងស្រឡូនគ្រងឈុតរលោងពណ៌សវាលខ្នងសម្រុងវែងតែឆែកជ្រៅ បូកថែមបញ្ចេញគល់ទ្រូងណែនច្រាលរឹមៗធ្វើឲ្យនាងកាន់តែលេចធ្លោជាមួយជំហានកែងចោទបោះចូលក្នុងសាលដោយមានគ្របអាវធំលើស្មា ចូលទៅដល់កណ្តាលពិធីបុរសវ័យជ្រេដែលជាម្ចាស់ប្រារព្ធព្រឹត្តិការណ៍ក៏ចេញមកទទួលរាក់ទាក់។
«មានកិត្តិយសណាស់ អញ្ជើញខាងនេះអ្នកនាងមីន»
«កុំគួរសមអី យ៉ាងណាសូមអបអរសម្រាប់ការរីកចម្រើនលោកពូ» អេម៉ាឱនគំនាបមុននឹងអង្គុយចុះលើកៅអីក្បែរនឹងមនុស្សជាច្រើនដែលត្រូវបានអញ្ជើញឲ្យចូលរួមសុទ្ធអ្នកជំនួញ នាងតូចអង្គុយមួយសន្ទុះទើបលេចចេញកញ្ញាមិត្តមកដល់ ពួកនាងអង្គុយខ្សឹបខ្សៀវសើចដោយមិនដឹងថាមានក្រសែពីរគូបាញ់មករកពួកនាងយ៉ាងមុត ត្បិតនៅកន្លែងខុសគ្នា តែគោលដៅពួកគេជាទិសតែមួយ
«មួយម៉ោងទៀតកម្មវិធីចប់ហើយ ទៅសប្បាយបន្តអូខេទេ?» អូលិវាយចិញ្ចើមបបួលអេម៉ា ខណៈនាងភ្លេចខ្លួនទើបរៀបឫកមកវិញហើយលួចឲ្យសញ្ញាតាមរយៈម្រាមដៃ។ ជាងមួយម៉ោងក្រោយបន្ទាប់ពីស្តាប់ការរៀបរាប់ដំណើរដើមទងនិងសមិទ្ធផលចប់ នាងតូចទាំងពីរក្រោកឈរបម្រុងត្រឡប់ទៅវិញ តែសំឡេងអ្វីមួយបានមកបង្អាក់ជំហានអេម៉ា គឺសំឡេងភ្លេងចម្រៀងមួយដែលនាងដូចធ្លាប់លឺវានៅកន្លែងណាមួយ វាស្រពិចស្រពិលនៅក្នុងការចងចាំរបស់នាង នាងងាកក្រោយក៏ឃើញក្មេងស្រីម្នាក់ពាក់របាំងមុខកំពុងអង្គុយលេងព្យាណូដោយភ្លើងក្នុងសាលនោះបាញ់បញ្ចាំងចំតែក្មេងស្រីនោះ អេម៉ាគ្រវីក្បាលបណ្តេញការគិតចោលរួចចាកចេញទៅជាមួយអូលិ។ ពីមួយថ្ងៃទៅមួយថ្ងៃអេម៉ាចេះតែភ្លើតភ្លើន នាងចូលក្លឹបផឹកសុីរាំរែករហូតថ្ងៃចុងក្រោយនាងស្បថកែខ្លួន ដោយហេតុព្រោះត្រូវបានបុរសម្នាក់លូកលាន់នាង។

You've reached the end of published parts.

⏰ Last updated: Mar 27 ⏰

Add this story to your Library to get notified about new parts!

[ B T S ] N O V E L S 🔞Where stories live. Discover now