លោកប្តីល្មោភ

9.1K 131 0
                                    

« មានឃើញប្រពន្ធយើងទៅក្លឹបហែងអត់អាមីន? » ថេយ៉ុងចុចទូរស័ព្ទខលទៅមិត្តសម្លាញ់ ព្រោះថាមកដល់ផ្ទះភ្លាមមិនឃើញប្រពន្ធរបស់គេភ្លែត ទើបគិតថាថ្មើរនេះនាងប្រាកដជាទៅក្លឹបរបស់ជីមីនតាមទម្លាប់ហើយ ឲ្យតែខឹងពេលគេត្រឡប់មកផ្ទះវិញយប់ៗបែបនេះ ទៅឃើញពេលណានឹងដាក់ឲ្យស្ពៃម្តង។

« អញធុញប្តីប្រពន្ធហែងណាស់វើុយ.. » ជីមីនចុចបិទភ្លែតសែនធុញ ជ្រេញចរឹកប្តីប្រពន្ធមួយគូនេះយ៉ាងខ្លាំង រករឿងនាំទុក្ខដល់គេឈឺក្បាលឲ្យរាល់តែលើក។
« ហើុយ..ប្រដៅចេញម្តងទើបកើត » ថេយ៉ុងដើរត្រឡប់មកឡានវិញរួចបើកឆ្ពោះទៅកាន់ក្លឹបរបស់ជីមីន។

_______

« មោះៗជល់កែវៗណាបងៗ... អឹក!! លើកដាច់សាច់ស្អាត ទាំងអស់គ្នា ហិហិ » ខារ៉ាត្រឡប់មកពីវង់រាំវិញរួចមកចាក់ស្រាចូលកែវលើកដាច់ក្អឹកៗតែម្តងឯងហើយរាំគ្រលែងចង្កេះតិចៗ ធ្វើឲ្យអ្នកដែលទើបមកដល់ចាប់ក្តៅក្រហល់ក្រហាយក្រហមមុខងាំង ព្រោះមានទាំងពួកប្រុសៗអស់នោះនៅអង្គុយមើលរាងរូវរបស់នាងតូចជាប្រពន្ធរបស់គេយ៉ាងខិលខូច ចង់តែបាញ់ឲ្យបែកសន្ទះខួរទេ ហើយរឹតតែអត់ខឹងនឹងប្រពន្ធកំហូចនេះមិនបានទៀត។

« ទៅផ្ទះ!! » ថេយ៉ុងបញ្ឈប់ការគិតរួចចូលទៅចាប់អូសដៃប្រពន្ធអោយត្រឡប់ទៅផ្ទះជាមួយ តែនាងក្រាញននៀលមិនសម្របតាមសោះ ទើបអត់មិនបាននឹងលើកលីនាងដាក់លើស្មាដើរចូលទៅកាន់បន្ទប់របស់ជីមីន ចំណែកនាងតូចដែលស្រវឹងស្រឿងៗនោះក៏ទះតប់គេមិនដកដៃ។

« បើកបន្ទប់ឲ្យអញមួយវើុយ អញវាត់ប្រពន្ធចេញម្តង »
« ចង់វាត់ទៅវាត់ផ្ទះហែងទៅ អញខ្ជិលលាងឈាម »
« បើកមិនបើកអាលូវ!! » ថេយ៉ុងសម្លក់មុខជីមីន ៖
« អើៗ..» ជីមីនក្តក់មាត់បោះកូនសោរបន្ទប់ឲ្យគេទាំងខ្ជិលប្រកែកហត់មាត់ច្រើន។

« ក្បាលរឹង ក្បាលខូចណាស់ » ថេយ៉ុងបីប្រពន្ធដែលស្រវឹងខ្វែងដៃខ្វែងជើងដេកកើយទ្រូងគេថែមទាំងអោនសម្លក់សម្លឹងផ្ទៃមុខនាងយ៉ាងគ្រឺតខ្នាញ់។

« ក្រាក » រាងក្រាស់ចាក់សោរបន្ទប់រួចគ្រានាងដើរចូលខាងក្នុងបន្ទប់ដែលរៀបចំឡើងមានរចនាយ៉ាងពិសេសសម្រាប់លំដាប់ភ្ញៀវអ្នកមានៗ នៅទីនេះពោរពេញទៅដោយភ្លើងពណ៌ដែលមិនខុសពីក្នុងក្លឹបប៉ុន្មាននោះទេ ភ្លើងផ្លាស់ប្តូរមានពណ៌ក្រហមពណ៌ស្វាយបែបនេះវាជាភ្លើងបែបសុីអារម្មណ៍ ពុះកញ្រ្ជោល រោលរាលបំផុតសម្រាប់ដៃគូ ក្នុងបន្ទប់ក៏មានសាឡុងមួយឈុតជាមួយតុដែលតម្រៀបដោយដបស្រាមួយ គ្រែឃីងសាយ៍មួយ បន្ទប់ទឹកមួយ។

[ B T S ] N O V E L S 🔞Where stories live. Discover now