លោកចាងហ្វាង

5.8K 126 8
                                    

«ចង្រៃយ៍អើយយ...» រាងសង្ហារម្ចាស់គ្រប់គ្រងផលិតកម្មទៅជាមួម៉ៅមួយរំពេចនៅពេលបានឃើញផ្ទាំងពាណិជ្ជកម្មនៅតាមអគារដែលលោតឡើងច្បាស់ៗពេញៗភ្នែកបង្ហាញពីអ្វីម្យ៉ាងដែលធ្វើឲ្យគេឃ្នើសចិត្តជាខ្លាំង ទើបងាកនិយាយទាំងខាំគុម្ពថ្គាមជាប់ដាក់អ្នកជាជំនួយការជិតដៃ។

«បញ្ឈប់ការងារអ្នកគ្រប់គ្រងលើម៉ូឌែលភ្លាមៗឥលូវនេះ» ហូស៊ុកក្តាប់ដៃនឹកក្តៅក្រហាយដល់អ្នកដែលដឹកនាំអូសទាញឲ្យម៉ូឌែលគេថតលើសពីគ្រោងការដែលគេចង់បាន លឺហើយជំនួយការក៏គ្មានអីក្រៅពីធ្វើតាមបញ្ជារួចបើកទ្វារចាកចេញពីបន្ទប់ការិយាល័យរបស់គេ ទុកឲ្យគេអង្គុយក្តៅក្រហាយម្នាក់ឯង។
«នៅតែល្ងង់!! ល្ងង់ៗស្រីល្ងង់!!»

___________

«ហេឡូ!! ហេឡូបងព្រីធី ហេ-ហេឡូ...» នាងតូចព្យាយាមទាក់ទងទៅអ្នកគ្រប់គ្រងខ្លួន នាងចុចទទួលតែមិនព្រមឆ្លើយតបទៅជាមួយនាងសោះ នាងទើបតែដឹងព័ត៌មានថាត្រូវលោកចាងហ្វាងបញ្ឈប់នាងពីការងារទើបចង់ខលទៅសួរនាំ។

«វ៊ូមីស្តាប់បងណា៎ ពីពេលនេះទៅបងលែងជាអ្នកគ្រប់គ្រងរបស់អូនទៀតហើយ តែបងក៏សូមជូនពរប្អូនឲ្យសំណាងល្អហើយជោគជ័យនៅក្នុងការងារណា បាយៗមនុស្សល្អរបស់បង ទឺតៗ» ព្រីធីនិយាយរួចក៏ដាក់ទូរស័ព្ទចុះ ចំណែកឯនាងតូចបានត្រឹមដកដង្ហើមធំបន្តិច ថ្មើរនេះក៏រៀងយប់ទៅហើយ ណ្ហើយចាំស្អែកចាំទៅរកព័ត៌មានបន្ថែម ចង់ទៅសួរនាំម្ចាស់ផលិតកម្មក៏មិនកើតព្រោះលឺថាគេនៅឯប្រទេសក្រៅឯណោះមុខមាត់យ៉ាងម៉េចក៏មិនដែលឃើញដូចគ្នា ដេកទៅ។

......

«នៅផ្ទះជាមួយម៉ាក់តូចកុំរករឿងណា ម៉ាក់ទៅធ្វើការយកលុយមកឲ្យកូនចាយស្តាប់បានទេកូនឆ្លាត ជុប!!» វ៊ូមីរៀបចំខ្លួនទៅកន្លែងថតយ៉ាងណានាងទើបតែទៅដាក់ពាក្យសាកល្បងតែក៏មិននឹកស្មានថាបានជាប់ នេះក៏ប្រហែលដោយសារភាពអំណោយផលពីធម្មជាតិរបស់នាងហើយ ចំពោះដងខ្លួនពណ៌សម្បុរវិញ ត្បិតថាកូនមួយក៏ពិតមែន តែក្រមុំៗល្មមៗសុំខ្មាស។ ថើបកូនរួចនាងក៏ចេញពីផ្ទះឈរចាំតាក់សុី តែគ្រប់យ៉ាងហាក់ដូចជាងងឹតឈឹង ហើយក៏ស្ងៀមទ្រឹងនៅពេលនាងចាប់ផ្តើមបិទភ្នែកចុះបន្តិចម្តងៗ។

[ B T S ] N O V E L S 🔞Where stories live. Discover now