ផ្តើមរឿង

1.6K 49 5
                                    

#បងប្រុសចុង
ជេហ្វ ជេហ្រ្វី | បាខូតឌី ជេហ្វ្រី
#ផ្តើមរឿង & ភាគ ១.

ជីវិតគ្រួសាររបស់មនុស្សនៅក្នុងលោកមិនដូចគ្នា អ្នកខ្លះក៏សំណាងទទួលបានគ្រួសារល្អពេញលេញ អ្នកខ្លះក៏ជួបរឿងបែកបាក់គ្រួសារ...ទទួលស្គាល់ថាពេលខ្លះពាក្យថា " គ្រួសារ " គឺរញ៉េរញ៉ៃ តែយើងត្រូវបង្កើតវាជាកាតព្វកិច្ចក្នុងនាមជាមនុស្ស បើយើងកែប្រែវាមិនបាន ក៏បណ្តោយវាតាមដំណើរទៅអោយតែយើងមានភាពរីករាយ...

-ឆ្នាំ ២០០៤

« ញញឹមបន្តិចបានទេជេហ្វ? រឿងកើតឡើងហើយវាមិនអាចត្រឡប់ក្រោយបានទេ! ប្អូនកើតមកហើយពួកយើងគ្មានផ្លូវផ្សេងទេកូន »
« កើតមកហើយមិនយកទៅបោះចោលទៅ? » សម្តីក្មេងប្រុសវ័យ ៩ ឆ្នាំនាំអោយអ្នកជាឪពុកធ្លាក់ថ្លើមក្តុក! មិនមែនជាកំហុសរបស់ក្មេងឡើយ តែជាកំហុសរបស់មាតាបិតាដែលធ្វើអោយកូនទៅជាបែបនេះ។
« បើគ្មានក្មេងម្នាក់នេះ ប៉ានឹងមិនបោះបង់ចោលម៉ាក់ទេត្រូវទេ? ដោយសារតែមីងម្នាក់នេះ និងក្មេងឆ្កួតម្នាក់នេះទើបប៉ាលែងលះជាមួយម៉ាក់! ខ្ញុំនឹងតាមរកម៉ាក់អោយឃើញមិនថាយូរប៉ុណ្ណាក៏ដោយ! » និយាយតែពិននេះ កុមារាវ័យ ៩ ឆ្នាំនេះក៏ដើរចេញទៅជាមួយអង្គរក្សបាត់ ទុកអោយឪពុកនៅមើលម្តាយចុងរបស់ខ្លួនដែលទើបតែសម្រាលកូននោះ។
...

-បច្ចុប្បន្ន

« ហេតុអីក៏ការងារសុទ្ធតែទម្លាក់មកលើខ្ញុំ? កូនប្រុសពៅរបស់ប៉ានោះ គេមិនចេះធ្វើអីខ្លះទេហេស? » សម្តីស្មើៗបែបមិនពេញចិត្តក៏ឮឡើងបន្ទាប់ពីនាយកំលោះត្រូវបានលោកប៉ាចាត់ការងារអោយធ្វើជាថ្មីទាំងដែលគេមិនចង់ធ្វើ...ភ្នែកមុតស្រួចងាកសម្លក់ទៅកាន់ក្មេងប្រុសពេញវ័យម្នាក់ទៀតដែលអង្គុយសម្លក់គេដូចគ្នានោះ។
« ប្អូនគេទើបតែចូលឆ្នាំទី ១ ប៉ាចង់អោយគេរៀនសិន...ប៉ាមានតែកូនទេជេហ្វ បើកូនមិនជួយអ្នកណាជួយប៉ា? »

គ្រួសារជេហ្វ្រី រាប់ជាគ្រួសារមានអំណាចមួយនៅក្នុងសង្គម ដោយលោកជេហ្វ្រីជាម្ចាស់កាសុីណូនិងជាម្ចាស់សាកលវិទ្យាល័យល្បីល្បាញមួយ។ ហើយគាត់ក៏មានកូនប្រុស ២ នាក់ដោយជេហ្វជាកូនប្រពន្ធដើម ហើយបាខូតដែលទើបតែពេញកំលោះនេះជាកូនប្រពន្ធក្រោយរបស់គាត់...មើលតែអាកប្បកិរិយារបស់ជេហ្វក៏ដឹងថាគេមិនបានពេញចិត្តដែលឪពុកគេលែងលះម្តាយគេដោយសារតែគាត់ធ្វើអោយមនុស្សម្នាក់ទៀតមានកូនបែបនេះដែរ។

« ប៉ាទុកចិត្តកូន...យប់នេះប៉ាត្រូវឡើងទៅបារាំងជាបន្ទាន់ ប៉ាផ្ញើមើលប្អូនផង » និយាយតែពិននេះ លោកជេហ្រ្វីក៏ដើរចេញទៅបាត់ ទុកអោយកណ្តាលផ្ទះធំស្កឹមស្កៃនេះមានតែវត្តមានបងប្អូនមិនជាប់សាច់ឈាមនៅសម្លឹងគ្នាដោយអារម្មណ៍ស្អប់រៀងខ្លួន! បាខូតគេមិនបានស្អប់ជេហ្វឡើយ តែរឹកពាររបស់ជេហ្វដែលតែងតែបង្ហាញទៅកាន់គេនេះទើបធ្វើអោយគេកើតចិត្តស្អប់ដែរ។
« នៅសម្លក់ស្អី? រៀបកាតាបអោយលឿនមក អោយដើរទៅសាលាអីឡូវហើយ! » សម្តីគ្រោតគ្រាធបន្លឺឡើង ដោយមុខស្មើធេង មុខគេនេះដែលចេះញញឹមតាំងពីពេលណាមក? បើសួរថាអ្វីដែលគេស្អប់ជាងគេលើលោកនេះ? គេប្រាកថជាឆ្លើយថា ខូតឌី ប្អូនប្រុសរបស់គេមិនខាន។
« មនុស្សស្អីគ្មានបេះដូងបែបនេះ? នៅជាមួយខ្មោចល្អជាង! » បាខូតរអ៊ូតិចៗដើរតាមពីក្រោយគេ បើកុំតែប៉ាគេអោយជេហ្វជូនទៅរៀនជាដាច់ខាតទេ កុំអីគេមិនខ្ចីនៅជាមួយប្រុសគ្មានបេះដូងម្នាក់នេះឡើយ។
...

« ដាក់ខ្សែក្រវាត់! » ចូលមកដល់ក្នុងឡាន ជេហ្វក៏ងាកទៅនិយាយជាមួយអ្នកនៅខាងស្តាំដៃរបស់ខ្លួនអោយពាក់ខ្សែក្រវាត់ ព្រោះបាខូតចូលមកក៏លេងរឹកពារងរខ្ទើត អោបដៃងាកមុខចេញតែម្តង។
« អត់! »
« ប៉ូលីសចាប់! » ជេហ្វសម្លឹងទៅកាន់រាងតូចខាងនោះដោយមុខសឹងតែចាប់បាខូតហែកទាំងស្រស់ទៅហើយ នាយកំពុងតែស្អប់ហើយអ្នកខាងនោះក៏ចូលចិត្តតែឌឺទៀត ខ្លាំងរៀងខ្លួនតែម្តង។
« បើចាប់ក៏អោយលុយគេទៅ! ក្រែងបងសម្បូរលុយហេស? ចែកប៉ូលីសចាយខ្លះទៅ ធ្វើបុណ្យដាក់ទាន! អូយយ » និយាយមិនទាន់ចប់សព្វគ្រប់ផង កាយតូចក៏ត្រូវនៅធ្មឹងបន្ទាប់ពីបានរាងក្រាស់ងើបខ្លួនមកដាក់ខ្សែក្រវាត់អោយគេភ្លាមៗមិនបានព្រាងទុក។
« បងខ្មោចចូលហេស? »
« អត់ទេ! មិនចេះនិយាយជាមួយមនុស្សថ្លង់ មនុស្សមិនចេះស្តាប់ភាសាមនុស្ស! »
« ចង់ថាខ្ញុំសត្វឬ???? »
ផូស!

To be continued...

នុងហៃកូន😔

បងប្រុសចុង/Step brother [ JeffBarcode ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα